
TNAOT News
· 2020-05-27
ពោរពេញដោយព្រឹត្តិការណ៍តារាសាស្ត្រ សូរ្យគ្រាសផង និងចន្ទគ្រាសផង នៅក្នុងខែមិថុនានេះ
#ចន្ទគ្រាស# #សូរ្យគ្រាស# #គ្រោះធម្មជាតិ# #សង្គម# #តារាសាស្ត្រ#
3265
ក្រុមអ្នកជំនាញតារាសាស្ត្របានបង្ហើបឲ្យដឹងថា នៅក្នុងខែមិថុនា ឆ្នាំ២០២០នេះ ត្រូវបានចាត់ទុកថា ជាខែដែលពោរពេញទៅដោយព្រឹត្តិការណ៍តារាសាស្ត្រ គឺនឹងមានបាតុភូតសូរ្យគ្រាសផង និងបាតុភូតចន្ទគ្រាសផង ។
គេបានបញ្ជាក់ថា ចន្ទគ្រាសនឹងកើតឡើងនៅថ្ងៃទី៥ ខែមិថុនា ខណៈដែលសូរ្យគ្រាសវិញ កើតឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ផងដែរ ។
តើចន្ទគ្រាស ឬសូរ្យគ្រាស គឺជាអ្វី?
សូរ្យគ្រាសកើតឡើងនៅពេលដែលព្រះចន្ទផ្លាស់ទីពីលើព្រះអាទិត្យ ហើយបោះស្រមោលរបស់វាមកលើផែនដី ។ នៅពេលបាតុភូតនេះកើតឡើង វានឹងងងឹត ពីព្រោះពន្លឺព្រះអាទិត្យត្រូវបានរារាំងដោយព្រះចន្ទ ។
ផ្ទុយទៅវិញ ចន្ទគ្រាសកើតឡើងនៅពេលផែនដី វិលចូលដល់គន្លងពន្លឺព្រះអាទិត្យ ។ រឿងនេះអាចកើតឡើងបានលុះត្រាតែផែនដី, ព្រះអាទិត្យ និងព្រះច័ន្ទ ត្រូវបានតម្រឹមគ្នាយ៉ាងជិតស្និទ្ធ ។ គឺមានន័យថា ភពផែនដីរបស់យើង តម្រឹមគ្នា រវាងព្រះអាទិត្យ និងព្រះចន្ទ ទើបកើតបានបាតុភូតចន្ទគ្រាសនោះឡើង ។ ចន្ទគ្រាសគឺជាព្រឹត្តិការណ៍ពិសេស ។ វាមិនបានកើតឡើងរៀងរាល់ខែនោះទេ ប៉ុន្តែយើងអាចមើលឃើញចន្ទគ្រាសនឹងភ្នែកយើងផ្ទាល់ប្រកបដោយសុវត្ថិភាព ។
ចន្ទគ្រាស នឹងកើតឡើងនៅថ្ងៃទី៥ ខែមិថុនា តាមពេលវេលាដូចខាងក្រោម៖
តាមការផ្សាយរបស់ Time and date.com បានបញ្ជាក់ថា អ្នករស់នៅក្នុងតំបន់អាស៊ី, អឺរ៉ុប និងអាហ្វ្រិក ប្រហែលជាអាចមើលឃើញព្រះចន្ទប្រែទៅជាមានរស្មីងងឹត ។ នេះគឺជាចន្ទគ្រាសមួយ ដែលហៅថា Penumbral វាមិនអាចបាំងពន្លឺព្រះចន្ទដ៏ពេញលេញនោះបានឡើយ ។
សរុបពេលវេលាចន្ទគ្រាសនៅថ្ងៃទី៥ ខែមិថុនា គឺប្រហែលជា៣ម៉ោងនិង១៨នាទី ។ នៅវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី៥ ខែមិថុនា ចន្ទគ្រាស Penumbral បានចាប់ផ្តើម ។ នៅម៉ោង១២និង៥៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ចន្ទគ្រាសឈានដល់កម្រិតកំពូល ហើយនៅម៉ោង២និង៣៤នាទី រំលងអធ្រាត្រ ថ្ងៃទី៦ ខែមិថុនា ចន្ទគ្រាសត្រូវបានបញ្ចប់ ។
ចំណែកសូរ្យគ្រាសវិញ នឹងកើតឡើងនៅថ្ងៃទី២១ ខែមិថុនា ដែលអាចមើលឃើញដោយផ្នែកមួយចំនួននៅឥណ្ឌាខាងជើង, ចិន, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, កុងហ្គោ, អេត្យូពី និងភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន ។ បើសិនអាកាសធាតុច្បាស់ល្អ អ្នកអាចមើលឃើញពីលក្ខណៈចិញ្ចៀនភ្លើងផងដែរ ។
សូរ្យគ្រាសនេះចាប់ផ្តើមដោយផ្នែកនៅវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ។ នៅវេលាម៉ោង១០និង១៧នាទីព្រឹក សូរ្យគ្រាសពេញលេញចាប់ផ្តើម ហើយនៅវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃទី២១ ខែមិថុនា សូរ្យគ្រាសចាប់ផ្តើមកើតឡើងដល់កម្រិតកំពូលបំផុត ។ នៅវេលាម៉ោង២និង០២នាទីរសៀល ថ្ងៃទី២១ ខែមិថុនា សូរ្យគ្រាសពេញលេញត្រូវបានបញ្ចប់ ខណៈដល់ម៉ោង៣និង០៤នាទីរសៀល ថ្ងៃទី២១ ខែមិថុនា សូរ្យគ្រាសដោយផ្នែកក៏ត្រូវបានបញ្ចប់ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

ចំណេះដឹងពិតប្រាកដ ប្រៀបដូចនឹងទឹកហ្វឺត

ជំហានខ្លះៗ ដើម្បីជំនះការលំបាក

ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក

យោបល់ទាំងអស់ (30)
Sokhen Leng
· 2020-06-09
😍😍😍😍😍😂😂😂😂😂
pich25509817
· 2020-06-08
😮😮😮
ID16282888
· 2020-06-06
Hi
ID76895018
· 2020-06-06
Good
Kanha bebe
· 2020-06-04
ចង់ឃើញណាស់💖🤒🤒
WWE News
· 2020-05-29
nice
Finann Gamer
· 2020-05-28
😮😮😮😮
ហ៊ាង ឧត្តម
· 2020-05-28
👌👌👌
អានអត្ថបទបានចំណេះដឹង
· 2020-05-28
😮
Zakyonhei 279657805
· 2020-05-28
😎
មិត្ត862163664
· 2020-05-28
hi🤡🤥🤓🤓
CHHAY RATHANA
· 2020-05-28
science
Kun Thea26
· 2020-05-28
ធម្មជាតិពិតជាអស្ចារ្យដែលមនុស្សនឹកស្មានមិនដល់
សឿន សិរីសម្បត្តិ
· 2020-05-28
🤔🤔
SilverDragon
· 2020-05-27
👍👍👍
- 1
- 2
ទៅកាន់