បង្ហោះផ្សាយ

ខ្មែរ

Reaksmey111

· 2019-01-04

អ្នកវិទ្យាសាស្ត្រទើបរកឃើញមូលហេតុដែលសត្វទន្សងអាចដកដង្ហើមក្នុងទឹកបាន តាមពិតវាមានឧបករណ៍អុកស៊ីសែនរបស់វាដូចមនុស្សដែរ

69

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញរបៀបដែលសត្វទន្សងដកដង្ហើមនៅក្រោមទឹកដោយប្រើពពុះខ្យល់ជាប់នៅនឹងច្រមុះរបស់វា។ 

កាលពីមុនៗមក គេជឿថា សត្វទន្សង (ឬ ហៅអន្សង) អាចទប់ដង្ហើមរបស់វាបាន ១៦ នាទី នៅពេលវាចុះទៅក្នុងទឹក។ 

1.1 - Copy.jpg

ប៉ុន្តែការពិនិត្យពិច័យយ៉ាងកៀកទៅលើវីដេអូមួយនៃកូនទន្សងក្នុងទន្លេមួយបានបង្ហាញថា វាដកដង្ហើមពីពពុះខ្យល់ ដែលគេជឿថានៅហ៊ុមព័ទ្ធជុំវិញក្បាល និង បំពង់ករបស់វា។ 

អ្នកវិទ្យាសាស្ត្រនិយាយថា ពពុះខ្យល់នេះគឺស្រដៀងទៅនឹងបំពង់អុកស៊ីសែនរបស់អ្នកមុជទឹកដែរ។ 

វីដេអូ ដែលថតនៅទីក្រុង Coto Brus ប្រទេសកូស្តារីកានេះ បានផ្តិតយកសកម្មភាពដកដង្ហើមតាមច្រមុះរបស់ទន្សងតាមរយៈពពុះខ្យល់មួយ ដែលគេជឿថាជាប្រភពអុកស៊ីសែន។ 

1.1.jpg

ប៉ុន្តែពពុះនេះរក្សាវត្តមានបានតែប៉ុន្មានវិនាទីប៉ុណ្ណោះ មុនពេលវាបាត់ស្រមោលទាំងស្រុង។ 

ដំណើរការរបស់ពពុះនេះនឹងកើតឡើងម្តងទៀតរាល់បីបួនវិនាទីម្តង ជាហេតុងាយស្រួលឱ្យទន្សងងាយស្រួលដកដង្ហើម។ 

លោកស្រីបណ្ឌិត Lindsey Swierk ដែលថតវីដេអូនេះនិយាយថា លោកស្រី "ពុំដឹងច្រើន" អំពីបាតុភូតនេះទេ ប៉ុន្តែជឿថា វាអាចស្រដៀងនឹងបច្ចេកទេស ប្រើដោយសត្វកញ្ចែដែលចុះក្នុងទឹកដែរ៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់