
Zodiac - តារានិករ
· 2020-09-23
តើសញ្ញានៃតារានិករទាំង ១២ និយាយអ្វីខ្លះពីចរិតស្នេហារបស់អ្នក
#ចំណេះដឹង# #តារានិករ# #អប់រំ និងការងារ# #ស្នេហា# #ការទស្សន៍ទាយ#
6755
បើយោងតាមតម្រារាសីចក្រឬហៅថាតារានិករទាំង ១២ គឺសញ្ញានៃឆ្នាំរបស់អ្នកដែលសំខាន់បំផុតដែលបង្កើតជាប្រព័ន្ធហោរាសាស្ត្ររបស់អ្នកត្រូវបានកំណត់ដោយកាលបរិច្ឆេទដែលអ្នកបានកើត។
ហើយគេអាចមើលដឹងពីជីវិតស្នេហារបស់អ្នកបានថាតើវាបែបណា? ដូច្នេះបើអ្នកចង់ដឹងច្បាស់មកអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា៖
១. AQUARIUS (២០ មករា ដល់ ១៨ កុម្ភៈ)៖
Aquarius ជាមនុស្សដែលអស្ចារ្យម្នាក់ដែលគួរតែមានមនុស្សជាច្រើនលង់ស្រលាញ់។ អ្នកជាមនុស្សដែលមានស្នេហាពិតនិងស្មោះត្រង់តែងគិតពីតម្រូវការរបស់ដៃគូជានិច្ច។ អ្នកគ្មានថ្ងៃក្បត់ដៃគូជាដាច់ខាត។ ដៃគូដែលសាកសមបំផុតសម្រាប់អ្នកគឺ Leo។
២. PISCES (១៩ កម្ភៈ ដល់ ២០ មីនា)៖
Pisces ជាមនុស្សម្នាក់ដែលចូលចិត្តភាពសិចស៊ី និងមានមនុស្សជាច្រើនលង់នឹងអ្នក។ អ្នកមិនចូលចិត្តស្នេហាបែបធម្មតាៗឡើយអ្នកចូលចិត្តអ្វីដែលភ្ញាក់ផ្អើលទើបអ្នកគិតថាម្នាក់នោះគឺស្រលាញ់អ្នកពិត។ ដៃគូដ៏សាកសមបំផុតរបស់អ្នកគឺ Virgo។
៣. ARIES (២១ មីនា ដល់ ១៩ មេសា)៖
Aries មានសញ្ញាជាភ្លើងដូច្នេះមិនចម្លែកទេដែលតារានិករមួយនេះតែនាំផ្កាភ្លើងទៅកាន់ទំនាក់ទំនងនីមួយៗប៉ុន្តែអ្នកតែងតស៊ូដើម្បីស្នេហាជានិច្ច។ អ្នកជឿលើស្នេហាដែលឃើញភ្លាមស្រលាញ់ភ្លែត អ្នកជាមនុស្សដែលឯករាជ្យហើយតែងចង់ឲ្យដៃគូកែប្រែដើម្បីអ្នក។ ប្រសិនបើមានអ្នករារាំងដល់ស្នេហាអ្នកនឹងមិនបោះបង់ចោលងាយៗឡើយ អ្នកនឹងស៊ូឲ្យដល់ទីបំផុត។ អ្នកជាមនុស្សដែលមានស្នាមថើបដ៏គួរឲ្យទាក់ទាញ។ ដៃគូដ៏សាកសមបំផុតរបស់អ្នកគឺ Libra។
៤. TAURUS (២០ មេសា ដល់ ២០ ឧសភា)៖
Taurus គឺជាមនុស្សដែលមិនងាយស្រលាញ់តែបើស្រលាញ់ហើយគឺមិនប្រែចិត្តដាច់ខាត។ ដូច្នេះគឺអ្នកតែងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមនុស្សជាទីស្រលាញ់ជានិច្ចមិនថាទាំងខាងក្រៅនិងរឿងលើគ្រែឡើយ។ ភាពស្មោះត្រង់់ចំពោះស្នេហាគឺអ្នកមានជានិច្ចដូច្នេះហើយដៃគូររបស់អ្នកមិនចាំបាច់ខ្វល់ពីរឿងនេះឡើយ។ អ្នកតែងខ្វល់ពីខ្វល់ពីដៃគូនិងបង្ហាញពីក្តីស្រលាញ់ឲ្យគេដឹងជានិច្ច។ អ្នកចូលចិត្តផ្តល់សេរីភាពនិងទុកចន្លោះដល់ដៃគូដែលនោះជាភាពទាក់ទាញរបស់អ្នក។ ដៃគូដែលសាកសមបំផុតរបស់អ្នកគឺ Scorpio។
៥. GEMINI (២១ ឧសភា ដល់ ២១ មិថុនា)៖
Gemini ជាមនុស្សដែលមានមន្តស្នេហ៏ដូច្នេះមានមនុស្សជាច្រើនដែលលួចស្រលាញ់។ អ្នកជាមនុស្សដែលមានភាពរីករាយនិងភាពមិនចេះស៊ាំញ៉ាំចូលចិត្តរកអ្វីដែលថ្មីៗ ដូច្នេះហើយទើបដៃគូមិនចេះធុញទ្រាន់ឡើយពេលនៅក្បែរអ្នក។ អ្នកតែងតែបង្ហាញក្តីស្រលាញ់ទាំងអស់ដែលមានឲ្យដៃគូបានដឹង។ ដៃគូដ៏សាកសមបំផុតរបស់អ្នកគឺ Sagittarius។
៦. CANCER (២១ មិថុនា ដល់ ២២ កក្កដា)៖
Cancer ជាមនុស្សដែលយកចិត្តទុកដាក់និងខ្វាយខ្វល់ចំពោះមនុស្សដែលខ្លួនស្រលាញ់ជានិច្ចហើយក៏ចង់បានភាពចាប់អារម្មណ៍ពីដៃគូវិញដូចគ្នា។ បញ្ហារបស់តារានិករមួយនេះគឺពេលខ្លះ ផ្តល់ការយកចិត្តទុកដាក់ខ្លាំងពេកទើបធ្វើឲ្យខ្លួនឯងឈឺចាប់។ អ្នកតែងគាំទ្រយ៉ាងពេញទំហឹងដល់ស្នេហាតែបែរជាធ្វើឲ្យដៃគូមានការយល់ច្រលំហើយក៏នាំបញ្ហាខ្លះដល់ខ្លួនឯងដែរ។ ពេលខ្លះអ្នកក៏មានអារម្មណ៍ថាចុះចាញ់រឿងស្នេហាដែរ។ ដៃគូដ៏សាកសមបំផុតរបស់អ្នកគឺ Capricorn។ ដោយ៖ Orchid (នៅមានបន្ត)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (66)
son chanthy
· 2021-01-31
៣ ត្រូវខ្លាំងណាស់
Samoeurn Ros 251120
· 2021-01-24
😮😮😮
មិត្ត117750802
· 2020-12-16
👍👍👍
កវីកំសត់
· 2020-10-03
🤔🤔🤔🤔
កា៚ផេង៚
· 2020-10-01
សុំ👍មួយមក❤️😘🙏
មិត្ត556710576
· 2020-09-30
I see
Yala Love
· 2020-09-26
😲😲
មិត្ត014127354
· 2020-09-25
😍
Mintt
· 2020-09-25
😍😍😍
ID77636757
· 2020-09-24
😅
មិត្ត019794286
· 2020-09-24
😅
មិត្ត408223755
· 2020-09-24
😅
មិត្ត761542562
· 2020-09-24
😅
DopeLyrics
· 2020-09-24
Ok
មិត្ត378820138
· 2020-09-24
💓💓💓💓👍👌
- 1
- 2
- 3
- 4
- 5
ទៅកាន់