បង្ហោះផ្សាយ

ខ្មែរ

Rithy Kollyka

· 2020-10-07

តម្រាសម្បត្តិគូរស្រករ មុននឹងជ្រើសរើសដៃគូរជីវិត (ភាគ២ ឆ្នាំមមីដល់ឆ្នាំកុរ)

#ចំណេះដឹង# #អប់រំ និងការងារ#

7455

ក្នុងតម្រាសាស្រ្តខ្មែរ ចាស់ៗបុរាណលោកតែងមានជំនឿទៅលើសម្បត្តិមុននឹងរៀបចំផ្សំផ្គុំបុត្រាបុត្រីឲ្យក្លាយជាគូរស្វាមីភរិយានឹងគ្នា។ កាលណាសម្បត្តិរបស់កូនកំលោះកូនក្រមុំមិនល្អនោះចាស់ៗលោកនឹងមិនផ្សំផ្គុំឡើយដោយហេតុថាអាចនឹងបញ្ហាផ្សេងៗកើតនាថ្ងៃអនាគត។ ការគិតបែបនេះនៅតែបន្តដល់បច្ចុប្បន្នព្រោះប្រជាជនខ្មែរមានជំនឿទៅលើសម្បត្តិនេះ។ សម្បត្តិនៅទីនេះចាត់ជាថ្នាក់មាន៣។ សម្បត្តិសេ្ដច សម្បត្តិព្រហ្ម សម្បត្តិព្រះឥន្រ្ទ សម្បត្តិអគ្គជាយា សម្បត្តិទាំងនេះចាត់ជាជាន់ខ្ពស់ កាលណារកបានចេះតែដុះដាលរឿយៗ មានទឹកតម្លៃប្រសើរ។ សម្បត្តិនាហ្មឺន សម្បត្តិមន្ត្រី សម្បត្តិសេដ្ឋី សម្បត្តិកដុម្ពីក៍ សម្បត្តិទាំងនេះចាត់ជាជាន់កណ្ដាលកាលណារកបានអាចរក្សាគង់វង្ស ប៉ុន្តែត្រូវចេះសន្សំសំចៃបន្តិចទើបចម្រើន។ រីឯសម្បត្តិក្រៅពីនេះដែលគ្មានបញ្ជាក់ហេតុផលចុង ចាត់ជាជាន់សាមញ្ញ ត្រូវប្រើកម្លាំងខ្វល់ខ្វាយ ហត់នឿយជាច្រើន ព្យាយាមឱ្យខ្លាំងទើបសមប្រកប។ ប៉ុន្តែចំពោះសម្បត្តិដែលមានហេតុផលចុងចាត់ជាសម្បត្តិជាន់ទាបបំផុតដែលគួរវៀរចាកពុំគួរផ្សំផ្គុំជាគូរគ្រងឡើយ ព្រោះអាចនាំឲ្យមានបញ្ហានាអនាគត ទាស់ក្រហល់ក្រហាយនាំឲ្យ*ផងក៏ថាបាន។ អត្ថបទនេះនឹងនាំអ្នកឲ្យដឹងថាអ្នកនិងដៃគូរស្ថិតនៅសម្បត្តិណា៖

ឆ្នាំមមី

ឆ្នាំមមី  និង ជូត     សម្បត្តិនាយក្រុម (បានល្អណាស់)

ឆ្នាំមមី  និង ឆ្លូវ      សម្បត្តិនាយហ្មដំរី (យូរទោបានល្អ)

ឆ្នាំមមី  និង ខាល    សម្បត្តិអ្នកគ្រូ

ឆ្នាំមមី  និង ថោះ     សម្បត្តិបានពីការវិវាទគ្នា

ឆ្នាំមមី  និង រោង     សម្បត្តិនាហ្មឺន

ឆ្នាំមមី  និង ម្សាញ់   សម្បត្តិសេដ្ឋី

ឆ្នាំមមី  និង មមី     សម្បត្តិបុរោហិត

ឆ្នាំមមី  និង មមែ    សម្បត្តិស្រីស្នំអគ្គមហេសី

ឆ្នាំមមី  និង វក     សម្បត្តិសេដ្ឋី

ឆ្នាំមមី  និង រកា     សម្បត្តិសេនា

ឆ្នាំមមី  និង ច      សម្បត្តិនាយឃ្លាំង

ឆ្នាំមមី  និង កុរ     សម្បត្តិអ្នកលេង(ហាមយកដាច់ខាត)

(រូបតំណាង)

ឆ្នាំមមែ

ឆ្នាំមមែ  និង ជូត     សម្បត្តិទេព្តា

ឆ្នាំមមែ  និង ឆ្លូវ      សម្បត្តិសេដ្ឋី

ឆ្នាំមមែ  និង ខាល    សម្បត្តិទូកឈ្មួញ

ឆ្នាំមមែ  និង ថោះ     សម្បត្តិមនុស្សអាក្រាត

ឆ្នាំមមែ  និង រោង     សម្បត្តិមន្ត្រី

ឆ្នាំមមែ  និង ម្សាញ់   សម្បត្តិស្ដេច

ឆ្នាំមមែ  និង មមី     សម្បត្តិស្រីស្នំអគ្គមហេសី

ឆ្នាំមមែ  និង មមែ    សម្បត្តិម្ចាស់ផ្ទះ

ឆ្នាំមមែ  និង វក     សម្បត្តិអ្នកចិញ្ចឹមគោ

ឆ្នាំមមែ  និង រកា     សម្បត្តិស្រីលក់ត្រី មិនល្អឡើយ

ឆ្នាំមមែ  និង ច      សម្បត្តិមហាចោរ (អាក្រក់ណាស់)

ឆ្នាំមមែ  និង កុរ     សម្បត្តិនាយសំពៅ

(រូបតំណាង)

ឆ្នាំវក

ឆ្នាំវក  និង ជូត     សម្បត្តិអ្នកចេញជួញ

ឆ្នាំវក  និង ឆ្លូវ      សម្បត្តិទូកអណ្ដែតទឹក (បណ្ដែត)

ឆ្នាំវក  និង ខាល    សម្បត្តិអ្នកលក់ត្រី

ឆ្នាំវក  និង ថោះ     សម្បត្តិរាជគ្រូ

ឆ្នាំវក  និង រោង     សម្បត្តិព្រះឥន្រ្ទ

ឆ្នាំវក  និង ម្សាញ់   សម្បត្តិអ្នកជា

ឆ្នាំវក  និង មមី     សម្បត្តិសេដ្ឋី

ឆ្នាំវក  និង មមែ    សម្បត្តិអ្នកចិញ្ចឹមគោ

ឆ្នាំវក  និង វក     សម្បត្តិយក្ខស្រី

ឆ្នាំវក  និង រកា     សម្បត្តិមនុស្សចិត្តអាក្រក់

ឆ្នាំវក  និង ច      សម្បត្តិទូកដរ

ឆ្នាំវក  និង កុរ     សម្បត្តិមនុស្សសាមញ្ញ

(រូបតំណាង)

ឆ្នាំរកា

ឆ្នាំរកា  និង ជូត     សម្បត្តិហ្មដំរី

ឆ្នាំរកា  និង ឆ្លូវ      សម្បត្តិមេជីវពល

ឆ្នាំរកា  និង ខាល    សម្បត្តិមនុស្សសាមញ្ញ

ឆ្នាំរកា  និង ថោះ     សម្បត្តិនាយពល

ឆ្នាំរកា  និង រោង     សម្បត្តិស្រូវក្នុងជង្រុក (ពិបាកចិញ្ចឹមកូន)

ឆ្នាំរកា  និង ម្សាញ់   សម្បត្តិទេព្តា

ឆ្នាំរកា  និង មមី     សម្បត្តិសេនា

ឆ្នាំរកា  និង មមែ    សម្បត្តិស្រីលក់ត្រី

ឆ្នាំរកា  និង វក     សម្បត្តិមនុស្សចិត្តត្រជាក់

ឆ្នាំរកា  និង រកា     សម្បត្តិមនុស្សចេញជួញ

ឆ្នាំរកា  និង ច      សម្បត្តិសេះក្នុងរោង

ឆ្នាំរកា  និង កុរ     សម្បត្តិជ្រូកនៅតៀមស្រា

(រូបតំណាង)

ឆ្នាំច

ឆ្នាំច  និង ជូត     សម្បត្តិនាយពល

ឆ្នាំច  និង ឆ្លូវ      សម្បត្តិព្រះឥន្រ្ទ

ឆ្នាំច  និង ខាល    សម្បត្តិមន្ត្រី

ឆ្នាំច  និង ថោះ     សម្បត្តិទូកដរ

ឆ្នាំច  និង រោង     សម្បត្តិរួមគ្នាល្អ

ឆ្នាំច  និង ម្សាញ់   សម្បត្តិព្រះរាជា

ឆ្នាំច  និង មមី     សម្បត្តិនាយឃ្លាំង

ឆ្នាំច  និង មមែ    សម្បត្តិមហាចោរ

ឆ្នាំច  និង វក     សម្បត្តិទូកដរ

ឆ្នាំច  និង រកា     សម្បត្តិសេះក្នុងរោង

ឆ្នាំច  និង ច      សម្បត្តិមេផ្សារ

ឆ្នាំច  និង កុរ     សម្បត្តិអ្នកលេង (ទុកទ្រព្យមិនគង់)

(រូបតំណាង)

ឆ្នាំកុរ

ឆ្នាំកុរ  និង ជូត     សម្បត្តិនាយហ្មឺន

ឆ្នាំកុរ  និង ឆ្លូវ      សម្បត្តិស្តេចមារ (ហាមកុំផ្សំ)

ឆ្នាំកុរ  និង ខាល    សម្បត្តិទេព្តា

ឆ្នាំកុរ  និង ថោះ     សម្បត្តិអារក្សទឹក

ឆ្នាំកុរ  និង រោង     សម្បត្តិល្អនៅជាមួយគ្នាសុខ

ឆ្នាំកុរ  និង ម្សាញ់   សម្បត្តិកដុម្ពីក៍

ឆ្នាំកុរ  និង មមី     សម្បត្តិអ្នកលេង

ឆ្នាំកុរ  និង មមែ    សម្បត្តិនាយសំពៅ

ឆ្នាំកុរ  និង វក     សម្បត្តិមនុស្សសាមញ្ញ

ឆ្នាំកុរ  និង រកា     សម្បត្តិជ្រូកនៅតៀមស្រា

ឆ្នាំកុរ  និង ច      សម្បត្តិអ្នកលេង(ទុកទ្រព្យមិនគង់)

ឆ្នាំកុរ  និង កុរ     សម្បត្តិព្រានសត្វ 

(រូបតំណាង)

ឯកសាយោង៖ តម្រាសាស្រ្ត

អត្ថបទ៖ កុល្លិកា


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (49)

It Panha

· 2021-04-25

ចូលរួម៣ការពារ ៣កុំទាំងអស់គ្នា🙏😷😷

BotSothon

· 2021-04-14

😁

Chharann单身

· 2021-04-09

😊

មិត្ត964071106

· 2021-04-07

😍😍😍😍

មិត្ត846831014

· 2021-03-31

😘😘😘😘

Chann Thea

· 2021-02-14

😆😆😆😆😆😆😆

Ratana Nem

· 2021-02-14

អគុណបងដែលបានប្រាប់😘😘😘

មិត្ត60836604

· 2021-02-12

😆😆😆😆😆😆😆😆

មិត្ត886390127

· 2021-02-12

😍😍😍😍

មិត្ត053809114

· 2021-02-08

😃😃😃😍😍

មិត្ត502281755

· 2021-02-06

🤔🤔🤔

អែម មង្គល

· 2021-02-05

កុរនិងម្សាញ់កដុម្ពីក៍

មិត្ត31170107

· 2021-02-04

🤔🤔🤗🤗🤗🤗🤗🤗🤗🤗

មិត្ត587361383

· 2021-02-02

hi

ID76949724

· 2021-02-01

😘😍😍😍

  • 1
  • 2
  • 3
  • 4
ទៅកាន់