បង្ហោះផ្សាយ

ខ្មែរ

Jao MeaNop

· 2020-10-21

អត្ថន័យទង់ព្រះពុទ្ធសាសនាទាំង៦ពណ៌

#សិល្បៈ និងវប្បធម៌# #ទង់# #ចំណេះដឹង# #ព្រះពុទ្ធសាសនា#

1960

ទង់ព្រះពុទ្ធសាសនាត្រូវបានបង្កើតឡើងមកជាយូរណាស់មកហើយក្នុងអំឡុងឆ្នាំ ១៩៥០ ដែលមានប្រទេសចំនួន២៩ចូលរួម ក្នុងប្រទេសស្រីលង្ការដែលបានដាក់ឈ្មោះទង់នោះថា ទង់ពុទ្ធិកសមាគមពិភពលោក​ និងបានសម្រេចជ្រើសរើសយកពណ៌ចំនួន៦ដែលមានភ្ជាប់តាមដំណើររឿងអតីតជាតិរបស់ព្រះសម្មាសម្ពុទ្ធនីមួយៗ ហេតុនេះក្នុងអត្ថបទនេះខ្ញុំនឹងលើកយកអត្ថន័យរបស់ពណ៌ទាំង៦ជូនបងប្អូនអ្នកអានឱ្យបានជ្រាប៖


រូបតំណាង

១. ពណ៌ខៀវ៖ តំណាងកាលព្រះអង្គឆ្កៀលព្រះនេត្រទាំងគូរឱ្យទៅឥន្ទព្រហ្មណ៍ ដែលព្រះឥន្ទនិមិត្តជាព្រហ្មណ៍ដើម្បីមកសាកចិត្តព្រះអង្គ

២. ពណ៌លឿង៖ តំណាងកាលព្រះអង្គអារសាច់ខ្លួនឯងដើម្បីឱ្យទៅជាងមាសយកទៅបិទព្រះពុទ្ធរូបមួយអង្គដែលមានសភាពបែកបាក់

៣. ពណ៌ក្រហម៖ តំណាងកាលព្រះអង្គហ៊ានយកកាំបិតពុះទ្រូងខ្លួនឯង ហើយលូកយកបេះដូងដើម្បីមកផ្សំជាថ្នាំព្យាបាលម្តាយរបស់ខ្លួនដែលត្រូវពស់មានពឹសចឹក


រូបតំណាង

៤. ពណ៌ស៖ តំណាងកាលព្រះអង្គសុខចិត្តលះបង់នូវសត្វដំរីមង្គល១ក្បាលឱ្យទៅពួកព្រហ្មណ៍

៥. ពណ៌ហង្សបាទ (ព័ណ៌ដូចជើងហង្ស)តំណាងកាលព្រះអង្គដោះដូរសាច់របស់ខ្លួនជំនួយម្តាយជាមួយយក្សដែលចាប់ម្តាយរបស់ទ្រង់ហើយបំរុងស៊ី

៦. ពណ៌ភ្លឺផ្លេក (ព័ណ៌នេះបានមកពីការបូកបញ្ចូលគ្នាព័ណ៌ទាំង៥ខាងលើ) តំណាងកាលព្រះអង្គកើតជាសត្វទន្សាយ ហើយសុខចិត្តលោតចូលក្នុងភ្នក់ភ្លើងដើម្បីជួយព្រហ្មណ៍ម្នាក់ដែលអត់អាហារបរិភោគ ។


រូបតំណាង

ទាំងនេះជាអត្ថន័យនៃពណ៌ទង់នីមួយៗ សម្រាប់ទង់ព្រះពុទ្ធសាសនានេះគឺត្រូវប្រើប្រាស់ជាផ្លូវការមិនមែនតែក្នុងប្រទេសកម្ពុជាយើងទេ គឺមានការទទួលស្គាល់និងប្រើប្រាស់ពាសពេញសលកលោកអ្នកកាន់ព្រះពុទ្ធសាសនា។

អត្ថបទដោយ៖ គឹមហ៊ាង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (9)

SB WB

· 2020-11-19

😋😉

មិត្ត213839140

· 2020-11-18

😍😍

មិត្ត616996075

· 2020-11-18

😍

នាយ សៃ

· 2020-11-17

❤❤❤❤❤

ID77251098

· 2020-11-05

😆😆😆😆

Kakaopm

· 2020-10-24

អស្ចារ្យណាស់

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

មិត្ត117750802

· 2020-10-23

👍👍👍

NaFY ID77247686

· 2020-10-21

😊

  • 1
ទៅកាន់