បង្ហោះផ្សាយ

ខ្មែរ

Moon Mo

· 2020-11-07

បើមនុស្សប្រុសយំសម្រក់ទឹកភ្នែក តើអ្នកនឹងគិតថាគាត់ជាមនុស្សទន់ជ្រាយ រឺអន់ណាស់មែនទេ?

#អៀនខ្មាស# #ចំណេះដឹង# #ការតស៊ូ# #មនុស្សប្រុស# #អប់រំ និងការងារ#

20726

ជាទូទៅសម្រាប់ការរស់នៅក្នុងសង្គមសព្វថ្ងៃ គេតែងតែកំណត់ឲ្យមនុស្សប្រុសថា ត្រូវតែជាភេទមួយដែលត្រូវតែមានជំហរឹងមាំ មានការតស៊ូ ព្យាយាម អំណត់អត់ធ្មត់ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឲ្យបានខ្ពស់បំផុតក្នុងការធ្វើកិច្ចការ រឺស្ថានការណ៍ផ្សេងៗ។

(រូបតំណាង)

មួយវិញទៀតនោះ គឺថានៅពេលជួបប្រទះនឹងបញ្ហា រឺភាពបរាជ័យណាមួយ គឺមិនគួរណារត់គេច រឺពួនយំនៅក្បែរជ្រុងនៃទីកន្លែងណាមួយឡើយ ព្រោះការធ្វើបែបនេះវាត្រូវបានគេចាត់ទុកថាធ្វើឲ្យបាត់បង់នូវតម្លៃនៃភាពជាបុរសភេទ។

(រូបតំណាង)

(រូបតំណាង)

ក្រឡេកមកមើលមនុស្សមួយចំនួននៅក្នុងសង្គមយើងសព្វថ្ងៃនេះវិញ ឧទាហរណ៍ប្រសិនបើគេឃើញបុរសម្នាក់បង្ហោះវីដេអូពីការសម្រក់ទឹកភ្នែករបស់ខ្លួនទៅលើបណ្តាញសង្គម រឺអង្គុយយំហូរទឹកភ្នែកសស្រាក់នៅទីកន្លែងណាមួយនោះ គេនឹងវាយតម្លៃ និយាយដើមខ្សឹបខ្សៀវភ្លាមថា ខ្លួនជាមនុស្សប្រុសសោះ ហេតុអីចេះមកបង្ហាញអារម្មណ៍ដូចមនុស្សស្រីអ៊ីចឹង ទន់ជ្រាយម៉្លេះ គ្មានភាពជាមនុស្សប្រុសពេញលក្ខណៈសោះ ធ្វើអ៊ីចឹងនឹងអាចក្លាយជាមេដឹកនាំ រឺមេគ្រួសារមួយបាន យ៉ាងម៉េចទៅ? ។

(រូបតំណាង)

សំណួរសួរថា បើមនុស្សប្រុសម្នាក់បង្ហូរទឹកភ្នែកនៅពេលជួបប្រទះរឿងអ្វីមួយ ដែលគាត់យល់ថាមិនអាចដើរទៅមុខបន្តទៀតបាន តើគាត់មើលទៅជាមនុស្សទន់ជ្រាយណាស់មែនទេ គាត់ជាមនុស្សអន់ណាស់មែនទេក្នុងក្រសែភ្នែកអ្នក?។

(រូបតំណាង)

(រូបតំណាង)

វាមិនមែនសុទ្ធតែបែបនេះឡើយ បើអ្នកមានការគិតបែបនេះ គួរណាតែបង្វែរការគិតអ៊ីចឹងចោលទៅ។តាមការពិតទៅមនុស្សប្រុសមិនងាយនឹងបង្ហាញទឹកភ្នែកឲ្យអ្នកក្រៅបានឃើញឡើយ តែដែលហ៊ានបង្ហាញពីការយំយែកសម្រក់ទឹកភ្នែកខ្លួនឯង មូលហេតុគឺដោយសារតែវាមកពីទម្ងន់នៃការអត់ធ្មត់ ភាពស៊ូទ្រាំរបស់គាត់វាហួសដែនកំណត់ពេកហើយ វាធ្វើឲ្យគាត់ទប់ទល់លែងជាប់ ហាក់បីដូចជាកំពុងទប់ដុំថ្មដែលវារមៀលចុះមកក្រោមអ៊ីចឹងដែរ។

(រូបតំណាង)

រឿងមួយវិញទៀត អ្នកអាចរិះគន់ថាជាមនុស្សប្រុសមិនសមគួរនឹងត្រូវយំអ៊ីចឹងឡើយ ប៉ុន្តែហេតុអ្វីអ្នកមិនសាកគិតទៅដល់ចំណុចជម្រៅនៃបាតបេះដូងរបស់គាត់ផងដែរទៅ? ដោយសារតែការឈឺចាប់ ភាពស៊ូទ្រាំ ទំនួលខុសត្រូវដែលធ្ងន់ធ្ងរជ្រុល វាជោរជន់ក្នុងប្រអប់បេះដូងពេក ទើបជាហេតុធ្វើឲ្យគាត់មានអារម្មណ៍ថាតឹងណែន ថប់ក្នុងទ្រូង ដូច្នេះហើយត្រូវតែទម្លាយវាចេញមកក្រៅ បើទោះបីជាត្រូវបានអ្នកក្រៅវាយតម្លៃមើលងាយយ៉ាងណាក៏ដោយនោះ។

(រូបតំណាង)

ក្រឡេកមកមើលសំណួរមួយទៀតវិញ តើអ្នកជឿទេថាការយំអាចជាផ្នែកមួយដែលអាចជួយឲ្យអារម្មណ៍យើងធូរស្រាលបានមួយកម្រិតដែរនោះ? យោងតាមរយៈអត្ថបទសារព៌ត័មានមួយចំនួនបានបង្ហាញថា បើអ្នកជួបបញ្ហាដែលមិនអាចដោះស្រាយបាន ហើយវាធ្វើឲ្យអ្នកចង់យំ អ៊ីចឹងសូមកុំព្យាយាមទប់វាអី យំចេញឲ្យអស់មក យំហើយអ្នកនឹងភ្លេចទុក្ខក្រៀមក្រំនោះបានខ្លះ បើទោះបីជាមិនបានទាំងអស់យ៉ាងហោចណាស់ក៏គ្រាន់បើជាងអ្នកឃុំឃាំងទុកវាឲ្យពេញក្នុងទ្រូងដែរ។

(រូបតំណាង)

ដូច្នេះហើយការដែលមនុស្សប្រុសយំមិនមែនបានន័យថា គាត់ជាមនុស្សទន់ជ្រាយនោះឡើយ អ្នកគួរតែគិតថាគាត់ជាមនុស្សពូកែអត់ធ្មត់ មានការតស៊ូខ្លាំង និងមានទំនួលខុសត្រូវខ្ពស់បំផុតវិញទើបត្រឹមត្រូវ ព្រោះថាតាមរយៈការគ្រប់គ្រងស្ថានការណ៍លំបាកអស់ទាំងនេះខ្លាំងពេកហើយ ទើបធ្វើឲ្យគាត់ហ៊ានយំចេញមកដោយមិនអៀនខ្មាស។

អត្ថបទដោយ: Moon Mo


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (235)

Lucky2222

· 2021-12-14

👏

MeyMey 123

· 2021-06-23

ជាទូទៅសម្រាប់ការរស់នៅក្នុងសង្គមសព្វថ្ងៃ គេតែងតែកំណត់ឲ្យមនុស្សប្រុសថា ត្រូវតែជាភេទមួយដែលត្រូវតែមានជំហរឹងមាំ មានការតស៊ូ ព្យាយាម អំណត់អត់ធ្មត់ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឲ្យបានខ្ពស់បំផុតក្នុងការធ្វើកិច្ចការ រឺស្ថានការណ៍ផ្សេងៗ។

មិត្ត306891163

· 2021-06-22

គ្មានអ្នកណាដែលមិនយំទេ

athan

· 2021-06-20

បើមនុស្សប្រុសយំសម្រក់ទឹកភ្នែក តើអ្នកនឹងគិតថាគាត់ជាមនុស្សទន់ជ្រាយ រឺអន់ណាស់មែនទេ?

athan

· 2021-06-16

បើមនុស្សប្រុសយំសម្រក់ទឹកភ្នែក តើអ្នកនឹងគិតថាគាត់ជាមនុស្សទន់ជ្រាយ រឺអន់ណាស់មែនទេ?

keo sonyta

· 2021-06-12

😋😋😋😋

ភា រម្យ2002

· 2021-06-12

The best 😎😁

មិត្ត95201359

· 2021-05-29

សួរស្តីអ្នកទាំងអស់គ្នា🙏! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសួមអ្នកទាំងគ្នាជួយចុចឡាចលើការខមិននេះផង ខ្ញុំបាទនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរអ្នកទាំងអស់គ្មារួចផុតពីជំងឺឆ្លងគូវិត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷សួរស្តីអ្នកទាំងអស់គ្នា🙏! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសួមអ្ន

សុខ វិសាល Sok Visal

· 2021-05-29

សួរស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា🙏🤗🇰🇭! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសូមបងប្អូនទាំងអស់គ្នាជួយចុចឡាចលើការខមិននេះផង🙏🙂 ខ្ញុំនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្មារួចផុតពីជំងឺឆ្លងកូវីត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷 #ថែទាំសុខភាពយើងដើម្បីគ្រួសារនិងសង្គម🤗 សូមអរគុណ!🙏

ភារ័ត្ន ID77392202

· 2021-05-28

មិនថាមនុស្សប្រុស រឺក៏មនុស្សស្រីទេគឺយំដូចតែគ្នា​ ទោះមនុស្សស្រីយំមិនសបញ្ជាក់ថាមនុស្សស្រីទន់ខ្សោយដែរ

មិត្ត72326825

· 2021-05-28

សួរស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា🙏🤗🇰🇭! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសូមបងប្អូនទាំងអស់គ្នាជួយចុចឡាចលើការខមិននេះផង🙏🙂 នាងខ្ញុំនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្មារួចផុតពីជំងឺឆ្លងកូវីត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷 #ថែទាំសុខភាពយើងដើម្បីគ្រួសារនិងសង្គម🤗 សូមអរគុណ!🙏

sang yong

· 2021-05-28

សួរស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា🙏🤗🇰🇭! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសូមបងប្អូនទាំងអស់គ្នាជួយចុចឡាចលើការខមិននេះផង🙏🙂 នាងខ្ញុំនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្មារួចផុតពីជំងឺឆ្លងកូវីត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷 #ថែទាំសុខភាពយើងដើម្បីគ្រួសារនិងសង្គម🤗 សូមអរគុណ!🙏

មុខម្ហូប

· 2021-05-26

បើមនុស្សប្រុសយំសម្រក់ទឹកភ្នែក តើអ្នកនឹងគិតថាគាត់ជាមនុស្សទន់ជ្រាយ រឺអន់ណាស់មែនទេ?

មិត្ត76308282

· 2021-05-26

😘😘

fntnrnfnfjfjjfnskssm

· 2021-05-26

សួរស្តីអ្នកទាំងអស់គ្នា🙏! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសួមអ្នកទាំងគ្នាជួយចុចឡាចលើការខមិននេះផង ខ្ញុំនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរអ្នកទាំងអស់គ្មារួចផុតពីជំងឺឆ្លងគូវិត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷❣️

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 15
ទៅកាន់