
TNAOT News
· 06-08
ដំណឹងដ៏រីករាយ! សត្វត្រដក់ធំ ត្រូវបង្កាត់ពូជបានដោយជោគជ័យ!
#ត្រដក់ធំ# #ក្នុងប្រទេសកម្ពុជា# #NEW NEWS# #សង្គម# #ការអភិរក្ស# #ព័ត៌មានសង្គម# #បញ្ជីក្រហម#
2915
ត្រដក់ធំមួយគូដែលចិញ្ចឹម និងមើលថែដោយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ត្រូវបានបង្កាត់ពូជ និងបានចិញ្ចឹមថែទាំកូនពីរក្បាលបានដោយជោគជ័យ ដែលឥឡូវនេះពួកវាអាចហើរបានហើយ នេះជាសមិទ្ធផលដ៏សំខាន់មួយសរបញ្ជាក់ឱ្យឃើញថាការខិតខំប្រឹងប្រែងក្នុងការអភិរក្សរបស់ACCB កំពុងតែបន្តសម្រាប់ប្រភេទសត្វដ៏អស្ចារ្យនេះ។
នេះមិនមែនជាការព្យាយាមបង្កាត់ពូជសត្វត្រដក់ធំ ជាលើកដំបូងនោះទេ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣ និងឆ្នាំមុន ២០២៤ ACCB បានភ្ញាស់ដោយជោគជ័យ ប៉ុន្តែជាអកុសលកូនត្រដក់ទាំងនោះមិនបានរស់រានមានជីវិតឡើយ។ ដោយបទពិសោធន៍នេះហើយបានបង្ហាញឱ្យមានបញ្ហាប្រឈមក្នុងការអភិរក្សបង្កាត់ពូជ។
កូនត្រដក់ដែលទើបតែរៀនហើរនេះ ស្ថិតនៅក្រោមការមើលថែទាំដោយមេបារបស់ពួកវានៅឡើយ។ ដោយមានការគាំទ្រពីរដ្ឋាភិបាល និងអង្គការដៃគូអភិរក្សរបស់ ACCB កូនត្រដក់ទាំងនេះនឹងត្រូវលែងចូលទៅក្នុងតំបន់ការពារវិញនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងឱ្យមានស្ថិរភាពនូវចំនួនប្រជាសាស្ត្ររបស់ពួកវាបន្ថែមទៀតនៅក្នុងព្រៃធម្មជាតិ ការដែលពង្រឹងតួនាទីដ៏មានសារសំខាន់នៃការអភិរក្សរបស់ប្រទេសកម្ពុជាសម្រាប់ប្រភេទនេះ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០២៣ សត្វត្រដក់ធំនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុះក្នុងបញ្ជីក្រហមពីប្រភេទកំពុងរងគ្រោះជិតផុតពូជទៅជាប្រភេទជិតទទួលរងគ្រោះជាក្រុមមានដោយបង្គួរ។ ទោះបីជាយ៉ាងណាក៏ដោយ សត្វត្រដក់ធំត្រូវបានគេប៉ាន់ប្រមាណថាចំនួនប្រជាសាស្រ្តសរុបជាសកលមានត្រឹមតែ ៣១៨០-៣៣០០ ក្បាលប៉ុណ្ណោះ (ក្នុងនោះប្រហែលជា ៧៥០ ក្បាលមាននៅក្នុងប្រទេសកម្ពុជា) ការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សគឺមានសារសំខាន់ខ្លាំងណាស់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)