
TNAOT News
· 06-11
សកម្មជនជ្រុលនិយមថៃ ប្រមូលផ្តុំប្រជាជនទាមទារឲ្យរដ្ឋាភិបាលមានចំណាត់ការលើ ៦ចំណុចធំៗ
#ប្រាសាទព្រះវិហារ# #ប្រទេសថៃ# #NEW NEWS# #សកម្មជន# #ប្រជាជនថៃ# #សង្គម# #ព័ត៌មានសង្គម#
2291
លោកសន្ធិលិម ថងគុល សកម្មជនជ្រុលនិយមថៃ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការប្រមូលផ្តុំប្រជាជនថៃដើម្បីទាមទារឲ្យរដ្ឋាភិបាលថៃ កំណត់ការពារទឹកដីថៃអោយច្បាស់លាស់ ដោយចោទមកលើកម្ពុជាថា កន្លងមកប្រទេសកម្ពុជា ទន្រ្ទានចូលដីថៃ ចំនួន៤៧០ដង។លោក សន្ធិលិម ថងគុល បានទាមទារ ៦ចំណុចមានដូចជា ៖ ១-មិនទទួលស្គាល់តុលាការអន្តរជាតិ។, ២-លុបចោលMOUឆ្នាំ២០០០។, ៣-កែប្រែពាក្យតំបន់ស ទៅជាតំបន់ដែនដីថៃ។, ៤-ប្រកាសប្រាប់អន្តរជាតិថាប្រាសាទទាំងបី និងតំបន់មុំបីជារបស់ថៃ។, ៥-ចាត់វិធានការផ្ដាច់ភ្លើង អ៊ីនធើណេត ទំនិញ ប្រេងសាំងចូលកម្ពុជា។, ៦-ប្រសិនបើមិនបានផលទៀត ត្រូវប្រើកម្លាំងទ័ព។ ក្នុងករណីបើរដ្ឋាភិបាលថៃ មិនធ្វើតាមការទាមទារ៦ចំណុចនេះទេ ក្រុមលោកនឹងធ្វើបាតុកម្មទម្លាក់។
ដូចគ្នាដែរ កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ចំពោះករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (4)
សហ្វីយ៉ា កំពូលស្នេហ៍
· 06-16
😯😯😯
កូដណែនាំ 91815366
· 06-12
😲😲
អូនតា លេខកូដ63230368
· 06-11
👍👍
Kompolកូតណែនាំ22472540
· 06-11
😀
- 1
ទៅកាន់