
TNAOT News
· 06-13
កម្ពុជា សម្រេចបិទច្រកដូង រហូតទាល់តែថៃព្រមសម្រួលច្រកព្រំដែនទាំងអស់ឲ្យដូចដើមវិញ
#តំបន់មុំបី# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #សម្តេចតេជោ ហ៊ុនសែន# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#
2305
សម្តេចតេជោ ហ៊ុន សែន ចេញសារសម្តែងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការបិទច្រកដូង នៃព្រំដែនកម្ពុជា-ថៃ នៃខេត្តបាត់ដំបង ដែលជាច្រកដែលថៃដឹកជញ្ជូនផ្លែឈើរាប់រយឡាន ក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានបញ្ជាក់ថា «សូមបងប្អូនកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញតែពេលណាច្រកព្រំដែន ទាំងអស់ដែលយោធាថៃបិទជាឯកតោ ភាគីសម្រួលដូចមុនពេលបិទ។ យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកស៊ីរបស់ប្រជាជន តែពេលនេះវាដល់ពេលហើយ ដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ៣ប៉ុណ្ណោះ គឺទី១ឈប់ទិញអ៊ីនធឺណិត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ ក្នុងទឹកដីកម្ពុជា និងទី៣បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា»។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះយោធាថៃបានបិទច្រកតំបន់ និង ច្រករបៀង រវាងព្រំដែនកម្ពុជា- ថៃបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរងចាំការចរចាពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងកម្ពុជា-ថៃ បន្ទាប់ពីភាគីកម្ពុជាបានបដិសេធមិនព្រមចរចា ៤ ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និង តំបន់មុំបី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិកាចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
កូដណែនាំ 91815366
· 06-14
👍
- 1
ទៅកាន់