
TNAOT News
· 06-14
មនុស្ស ៤១នាក់រងរបួសនៅអ៊ីស្រាអែល ក្រោយការវាយប្រហារបកសងសឹករបស់អ៊ីរ៉ង់វិញ
#NEW NEWS# #ព័ត៌មាន# #អ៊ីរ៉ង់# #អ៊ីស្រាអែល# #វាយប្រហារ# #ព័ត៍មានអន្តរជាតិ# #សង្គ្រាម#
2655
កាំជ្រួចជិត១០០គ្រាប់ ត្រូវបានបាញ់ចេញពីខាងប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ភាគកណ្តាល និងភាគខាងជើង នៃប្រទេសអ៊ីស្រាអែល ក្នុងការរារាំងដ៏ធំចំនួនពីរពីអ៊ីស្រាអែល ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងខ្លាំងក្លា និងបណ្តាលឲ្យមនុស្សចំនួន ៤១នាក់រងរបួស។ នេះបើយោងតាមយោធាអ៊ីស្រាអែល និងសេវាកម្មសង្គ្រោះជាតិ Magen David Adom (MDA)។
MDA បានរាយការណ៍ថា មនុស្សចំនួន ២នាក់បានរងរបួសធ្ងន់ធ្ងរ ២នាក់ទៀតស្ថិតក្នុងស្ថានភាពសង្គ្រោះ និង ៤នាក់ស្រាល ខណៈដែលចំនួន ៣២នាក់ផ្សេងទៀតរងរបួសស្រាលមិនធ្ងន់ធ្ងរ។ យ៉ាងណាមិញ បន្ទាប់ពីការវាយប្រហារ ស៊ីរ៉ែនការពារអាកាសក៏ត្រូវបានបន្លឺឡើង ដោយបានបញ្ជូនអ្នកស្រុករាប់លាននាក់ទៅកាន់បន្ទប់ការពារ និងជម្រកសុវត្ថិភាពអស់រយៈពេលជាងមួយម៉ោង។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Effie Defrin បាននិយាយថា មីស៊ីលភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ឬមិនបានទៅដល់គោលដៅដែលអ៊ីរ៉ង់ចង់វាយប្រហារនោះទេ។
ស្របពេលដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បាននិយាយបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ថា «អ៊ីរ៉ង់បានឆ្លងកាត់បន្ទាត់ក្រហម នៅពេលដែលខ្លួនហ៊ានបាញ់មីស៊ីលទៅកាន់មជ្ឈមណ្ឌលប្រជាជនស៊ីវិលក្នុងប្រទេសអ៊ីស្រាអែល»។
លោកបានបន្តថា «យើងនឹងបន្តការពារពលរដ្ឋអ៊ីស្រាអែល ដោយព្រមានថាប្រទេសអ៊ីរ៉ង់ត្រូវទទួលខុសត្រូវ សម្រាប់សកម្មភាពឧក្រិដ្ឋកម្មរបស់ខ្លួន»។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែមិថុនា កន្លងទៅ ក្រសួងការពារជាតិអ៊ីស្រាអែលបានថ្លែងថា អ៊ីស្រាអែលបានវាយប្រហារចំពោះអ៊ីរ៉ង់។ ដោយកងទ័ពជើងអាកាសអ៊ីស្រាអែលកំពុងវាយប្រហារតាមអាកាសចំពោះគោលដៅរាប់សិបដែលពាក់ព័ន្ធនឹងផែនការនុយក្លេអ៊ែរនិងសំណង់យោធាផ្សេងទៀតក្នុងដែនអ៊ីរ៉ង់ ហើយដាក់ឈ្មោះសកម្មភាពលើកនេះជា “កម្លាំងនៃសត្វតោ” ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
សហ្វីយ៉ា កំពូលស្នេហ៍
· 06-14
😯😯😯😯
- 1
ទៅកាន់