
TNAOT News
· 2020-11-20
Top 5 នៃបទរបស់ Vannda ដែលល្បីខ្លាំងមានអ្នកចូលមើលលើYoutubeច្រើនជាងគេប្រចាំ២០២០
#តារាចម្រៀងខ្មែរ# #កម្សាន្ត# #តារាខ្មែរ# #វណ្ណដា# #vannda#
10428
ក្នុងឆ្នាំ២០២០ នេះតារាចម្រៀងរ៉េបវ័យក្មេងដ៏ស្រស់សង្ហា វណ្ណដា(Vannda) ហាក់ឡើងកូដខ្លាំងជាពិសេសនៅពេលលោកបានចេញអាល់ប៊ុម $KULL មាន ១៨ បទក្នុងមួយអាល់ប៊ុមនេះ។
ដោយឡែកថ្ងៃនេះយើងនឹងជជែកគ្នាពីភាពពេញនិយមនៃបទចម្រៀងនីមួយៗដែល វណ្ណដា បានចេញក្នុងឆ្នាំ២០២០ នេះហើយទទួលបានការគាំទ្រខ្លាំងបំផុត និងមានចំនួនអ្នកចូលមើលលើទំព័រ Youtube ច្រើនជាងគេក្នុងចំណោម Top 5៖
៥. MOVE ON ចេញកាលថ្ងៃទី២៦ មិថុនា ២០២០ ជាបទបង្ហាញពីមនោសញ្ចេតនា ស្នេហាឈឺចាប់ ដែលមនុស្សប្រុសម្នាក់ស្រឡាញ់គេដកចិត្តមិនចង់រួច
បទនេះមានអ្នកចូលទស្សនាជិត ១០.៥០ លាន Views។
៤. HIT THE ROADផ្សាយកាលថ្ងៃទី១៦ មិថុនា ២០២០ ចំនួន Views កើងឡើងជិតដល់ ១១.៨០
ជាបទដែលវណ្ណដាច្រៀងរ៉េបរៀបរាប់ពីរឿងរ៉ាវដ៏ឈឺចាប់ សេចក្ដីលំបាកដែលបានឆ្លងកាត់ និងត្រូវគេមើលងាយ។
៣. ស្រណោះ (SORROW)ចេញកាលថ្ងៃទី៧ មេសា ២០២០ មានអ្នកចូលទស្សនាជិត ១៤.៨០ លាន Views ដែលផ្សាយនាអំឡុងពេលផ្ទុះកូវីដ-១៩ខ្លាំងរហូតបិទប្រទេស
និងជាបទមានចង្វាក់ភ្លេងពីរោះ ស្ដាប់ហើយធ្វើឲ្យមានអារម្មណ៍ធូរស្បើយ និងចង់រាំតាម។
២. BORN THIS WAYចេញកាលពីថ្ងៃទី២២ មករា ២០២០ មានអ្នកចូលមើលជាង ២០.៥២ លាន Views ជាបទដែលវណ្ណដាចម្រៀងរ៉េបពីការតាំងចិត្តទម្រាំក្លាយជាអ្នករ៉េប និងផ្ញើសារដល់អ្នកធ្លាប់មើលងាយជម្រើសរបស់ខ្លួន
ព្រមទាំងផ្ញើឲ្យអ្នកស្ដាប់ត្រូវតាំងចិត្តធ្វើអ្វីមួយឲ្យប្រាកដ និងជឿជាក់ទោះបីជាមានរឿងអ្វីក៏ដោយកុំបោះបង់។
១. ម្តាយ (MAMA) ft. ក្មេងខ្មែរចេញនៅថ្ងៃទី២៣ ឧសភា ២០២០ ជាបទចម្រៀងដ៏មានអត្ថន័យមួយចំពោះលោកអ្នកមានគុណទាំងពីរ
ហើយទល់មកទល់បច្ចុប្បន្នMVមួយនេះមានអ្នកចូលទស្សនាប្រមាណជិត ៣៥.៦០ លាន Views ដែលជាចំនួនច្រើនមែនទែនបើគិតចំពោះវីដេអូចម្រៀងរបស់តារាស្រុកខ្មែរ៕ អត្ថបទ៖ រីតា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (62)
BC M
· 2020-12-15
k
Raksmey 64989148
· 2020-11-24
Good
មិត្ត725879617
· 2020-11-23
congrast idol💙☺
មិត្ត502281755
· 2020-11-23
កាន់តែល្បីកាន់តែពេញនិយម
Ziii Long
· 2020-11-22
☺👍👍
មិត្ត591409342
· 2020-11-22
😗😗😗😗
អាល័ក្ខ ក្មេងឌឺ
· 2020-11-22
ល្អណាស់ដែលបទរបស់ខ្មែរល្បីដល់ប្រចាំឆ្នាំ2020
មិត្ត409228981
· 2020-11-22
🤔🤔🤔
ស្រីរ័ត្ន859251095
· 2020-11-22
😍
651328411សុផល
· 2020-11-22
👍👍👍
Studio sR
· 2020-11-22
😙😙
មិត្ត681312270
· 2020-11-21
😐😐😐😐😐😐
មិត្ត903809872
· 2020-11-21
😍😍
មិត្ត933757985
· 2020-11-21
Idol 😘😘
មិត្ត340179245
· 2020-11-21
😍😍😍
- 1
- 2
- 3
- 4
- 5
ទៅកាន់