
Jufy Kamora
· 2020-12-03
ពេលវេលានៃការមករដូវដំបូងរបស់ក្មេងស្រីជំទង់
#ដាណឺម៉ាក# #គន្លឹះថែទាំសុខភាព# #រដូវ# #ក្មេងស្រី# #សុខភាព#
14115
ពេលវេលានៃការមករដូវដំបូងរបស់ក្មេងស្រីមិនមែនជារឿងដែលយុវតីត្រូវខ្មាសអៀននោះទេ

រូបតំណាង
ព្រោះនេះគឺជារឿងដែលទាក់ទងទៅនឹងសុខភាពជីវិតរស់នៅ ប្រចាំថ្ងៃហើយក៏ជារឿងដែលយុវតីគ្រប់រូបត្រូវតែយល់ដឹងពីបញ្ហានេះ។ យោនី តាមការសិក្សាស្រាវជ្រាវរបស់ជនជាតិដាណឺម៉ាកបានឲ្យដឹងថាក្មេងស្រីដែលធ្លាប់ជ្រុល ឬក៏មានដុះក្បាល ពោះ និងមានរដូវដំបូងឆាប់ជាងក្មេងស្រីដែលមានទម្ងន់ធម្មតា។ តាមរយ:ការសិក្សានេះ បានតាមដានទៅលើកុមារីជនជាតិដាណឺម៉ាកចំនួន២០០នាក់ក្នុងរយ:ពេលនៃការតាមដានយ៉ាងយកចិត្តទុកដាក់រយ:ពេល៣ឆ្នាំ។ ជាទូទៅក្មេង ស្រីចាប់ផ្តើមមានរដូវដំបូងនៅពេលដែលពួកគេមានអាយុ១៣ឆ្នាំប៉ុន្តែបើប្រៀបធៀបក្មេងទាំងពីរទ្វីបវិញ កុមារីនៅទ្វីបអឺរ៉ុបមានរដូវលើកដំបូង ក្រោយកុមារីដែលនៅសហរដ្ឋអាមេរិកប្រមាណជាកន្លះឆ្នាំ បើយោងតាមទ្រឹស្តី ដែលថា ទម្ងន់ធ្ងន់ឲ្យឆាប់មានរដូវ រីឯអ្នកដែលមានទម្ងន់ស្រាលមានរដូវដំបូងក្រោយប្រមាណកន្លះឆ្នាំ។ ការសិក្សានេះបន្តឲ្យដឹងបន្ថែម ទៀតថា ក្មេងស្រីដែលមានទម្ងន់ធ្ងន់ធ្វើឲ្យឆាប់មានរដូវហើយពួកគេនឹងមករដូវ២៥ថ្ងៃមុនក្មេងស្រី ដែលមានទម្ងន់ស្រាលជាង។

រូបតំណាង
វាជារឿងធម្មតាមិនចម្លែកទេ ដែលស្ត្រីមានអាយុក្មេងនៅពេលពួកគេមករដូវដំបូង ប៉ុន្តែក្រុមអ្នកជំនាញបារម្ភថាអត្រា ដែលធាត់ជ្រុលក្នុងពេលបច្ចុប្បន្នកំពុងតែជាឧបសគ្គសម្រាប់ពួកគេ។ លោកស្រីវេជ្ជបណ្ឌិត សារ៉ា អេឌឹម នៅសាលាវិទ្យា ល័យរដ្ឋអូហាយូ ផ្នែកឱសថសាស្រ្តក្នុងទីក្រុងកូឡបឹលដែលមិនមានការពាក់ព័ន្ធចំពោះការសិក្សានោះបានឲ្យដឹងថាការផ្តើមមករដូវមុនពេលកំណត់អាចជះឥទ្ឋិពលអាក្រក់ដល់សុខភាពនៅពេលក្រោយ ដូចជាជំងឺមហារីកសុដន់ជាដើម។ គាត់បានបន្តទៀតថាក្មេងស្រីដែលមករដូវឆាប់ពេកក្នុងឆាកជីវិតក៍ឆាប់រួមភេទជាងក្មេងស្រីធម្មតាដែរ ដែលបញ្ហានេះបង្កជាបញ្ហាគ្រោះថ្នាក់ដល់ក្មេងស្រីនោះដូចជាមានភគ៌ និងឆ្លងជំងឺកាមរោគជាដើម។ លោកស្រីវេជ្ជបណ្ឌិតរូបនោះបន្តទៀតថាលទ្ធផលស្រាវជ្រាវរបស់ប្រទេសដាណឺម៉ាក បានពង្រឹងដល់សារប្រយោជន៍នៃការគ្រប់គ្រងទម្ងន់របស់ក្មេងស្រីឲ្យ មាន សុខភាពល្អ កុំឲ្យធាត់លើសទម្ងន់ព្រោះវានឹងបង្កការលំបាកដល់សុខភាពនាពេលអនាគត។

រូបតំណាង
ស្ត្រីមួយចំនួនជួបប្រទះនូវបញ្ហាជាច្រើន នៅពេលឈាមរដូវធ្លាក់មកម្តងៗឬមានការឈឺចាប់យ៉ាងខ្លាំង។ ចំនុចមួយចំនួនខាងក្រោមនេះគឺជាដំណោះស្រាយខ្លះៗសម្រាប់អ្នកជួបបញ្ហាពិបាកនៅពេលមករដូវ។ យ៉ាងណាម៉ិញអ្នកចាំបាច់ត្រូវជួបជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីពិភាក្សាបន្ថែម។
កែសម្រួលនិងសរសេរអត្តបទឡើងវិញដោយ៖ Jufy
ប្រភព៖ សៀវភៅ You Can/ISBN 978-9-99-632718-6
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (142)
មិត្ត548610223
· 2021-01-02
😍😍😎😎
Mat sos
· 2021-01-02
😳😳😳
sin siev mey
· 2021-01-02
តើក្មេងស្រីដែលមិនទាន់មានរដូវអាចមានភគ៌បានដែលឬទេ?🤔
មិត្ត222653980
· 2021-01-01
យល់ដឹងទាំងអស់គ្នា
មិត្ត250972632
· 2021-01-01
ok
RCAF SMOKE
· 2021-01-01
មួយខែម្ដង
មិត្ត955160764
· 2020-12-31
ការមករដូវដំបូងរបស់ក្មេងស្រីគឺជាពេលពេញវ័យ រឺលក្ខណបន្តពូជបាន ការមកដំបូងឈឺចុកចាប់ក្នុងពោះ ចុករោយត្រគាក ដៃជើងនិងការៈផ្សេងៗគ្នាមានតែការហាត់ប្រាណ ការផឹកទឹកក្តៅឧុណៗ ញាំបន្លែ ផ្លែឈើអោយបានច្រើនជាការល្អ និងសម្រួលដល់ការមករដូវ
Vouchtey
· 2020-12-31
ថ្ងៃដំបូងភ័យចង់ងាប់ស្មានតែកើតរោគអី😂
មិត្ត716801935
· 2020-12-31
មនុស្សស្រីគ្រប់គ្នាគួរតេចេះថែរក្សាសុខភាពព្រោះស្រីគ្រប់គ្នាអាចប្រឈមខ្ពស់ពីបព្ហារោគស្រ្តី
KING OF LAND
· 2020-12-31
ដែលខ្ញុំមើលព្រោះខ្ញុំចង់ជួយសម្រាលការឈឺចាប់របស់ប្រពន្ធឱ្យស្បើយខ្លះព្រោះកំុអោយនាងពិបាកពេក។
មិត្ត818269833
· 2020-12-30
ធ្វេីមិចវាជាធម្មជាតិមនុស្សស្រីទេ
panha intellect
· 2020-12-30
🤗
មិត្ត24211048
· 2020-12-29
មូលហេតុ
KM sMiLe
· 2020-12-29
💙💜💜😪
មិត្ត822743784
· 2020-12-29
me
- 1
- 2
- 3
- 4
- 5
- 6
- 10
ទៅកាន់