
សង្គមពណ៌ខ្មៅ
· 2021-02-25
មកអានរឿងរ៉ាវរន្ធត់របស់ឡានដឹកសង្គ្រោះបន្ទាន់មួយ
#រឿងនិទាន និងប្រលោមលោក# #សង្គមពណ៌ខ្មៅ# #សង្គ្រោះបន្ទាន់# #កម្សាន្ត# #រឿងរ៉ាវរន្ធត់#
15742
នៅក្នុងមន្ទីរពេទ្យណាក៏ដោយក៏មានមនុស្សស្លាប់ដែរ រឿងនេះបានកេីតឡេីងនៅក្នុងទីក្រុងភ្នំពេញ ដោយបងស្រីរបស់ខ្ញុំគាត់បានមានឧបទវហេតុគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់គាត់ត្រូវទៅសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅក្នុងក្រុង។
ញុំបានទៅគេងកំដរបងស្រីរបស់ខ្ញុំនៅមន្ទីរពេទ្យនោះ ហេីយអារម្មណ៍ពិតរបស់ខ្ញុំផ្ទាល់ពេលដែលដល់ទីនោះគឺមានអារម្មណ៍ថាវាដូចជារាងចម្លែកៗ ព្រោះថានៅពេទ្យលឺមានសំលែងស៊ីរ៉ែនឡានពេទ្យចេញចូលមិនឈប់ ហេីយខ្ញុុំបានដេីរចេញទៅមេីលខាងក្រៅ ដោយចៃដន្យទៅឃេីញពួកពេទ្យនាំគ្នាបេីកគូទឡានពេទ្យយកអ្នកជំងឺចេញមក តែអ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺអ្នកជំងឺនោះគេងមានគ្របកំណាត់ពណ៌សពីលេីខ្លួនជិក ខ្ញុំគិតថាប្រហែលជាគេដាច់ខ្យល់ស្លាប់តាមឡានហេីយមេីលទៅ។

នៅយប់ដំបូងនៅថ្ងៃនោះ ខ្ញុំមិនទាន់បានចូលទៅគេងភ្លាមៗនោះទេ ខ្ញុំបានចេញមកក្រៅដេីម្បីចេញមកនិយាយទូរស័ព្ទជាមួយនឹងមិត្តស្រីរបស់ខ្ញុំ ខ្ញុំបានមកឈរជិតឡានពេទ្យមួយដែលគេបានឈប់ចោលនៅពីមុខអាគារអ្នកជំងឺ កំពុងតែនិយាយគ្នាសុខៗ ស្រាប់តែមិត្តស្រីរបស់ខ្ញុំសួរខ្ញុំថា តេីខ្ញុំកំពុងនៅឯណា? ខ្ញុំក៏ឆ្លើយថាខ្ញុំកំពុងនៅពេទ្យ តែនាងតបថានាងមានលឺសំលេងរបស់មនុស្សនិយាយគ្នាអ៑ូអរ ខ្ញុំក៏ប្រាប់នាងថាមានមកពីណា ព្រោះនៅក្នុងបរិវេណពេទ្យគឺស្ងាត់ល្អណា មិនបានមានឃេីញអ្នកណាទេ តែមិត្តស្រីខ្ញុំនាងមិនបានជឿរខ្ញុំទេ នាងថាលឺសំលេងមនុស្សនិយាយជុំវិញនោះឡេីងថ្លង់រកតែនាងស្តាប់ពាក្យខ្ញុំនិយាយមិនបាន នាងបានប្រាប់ខ្ញុំថាឲ្យខ្ញុំដេីរចេញពីកន្លែងនោះទៅ តែវាពិតជាគ្មានអ្នកណានៅជិតខ្ញុំពិតមែន ដោយដេីម្បីឲ្យមិត្តស្រីខ្ញុំជឿរខ្ញុំក៏បាន video call ទៅរកនាងដេីម្បីឲ្យនាងបានឃេីញថាវាពិតជាគ្មានអ្នកណាមែន នៅពេលបេីក video call មកស្រាប់តែមិត្តស្រីសំលឹងមកមេីលរបស់ខ្ញុំហេីយថា " បងខ្ញុំគិតថានៅកន្លែងបងឈរមានខ្មោច " លឺដូច្នេះខ្ញុំក៏ភ្ងាក់ព្រេីតសួរនាងថាហេតុអីបានជានាងនិយាយបែបនេះ ហេីយមិត្តស្រីខ្ញុំក៏ថា ព្រោះនាងនៅតែលឺសំលេងថ្លង់របស់មនុស្សទាំងដែលមិនមានអ្នកណាសោះ ខ្ញុំគិតហេីយក៏ចាប់ផ្តើមព្រឺសម្បុរ ហេីយសុខៗក៏មានខ្យល់ដ៏ត្រជាក់ស្រិបមួយបក់មកមួយវឹង ឃេីញដូច្នេះខ្ញុំក៏ដេីរចូលមកក្នុងអាគារវិញ។
លុះយប់ស្អែកឡេីង ខ្ញុំក៏បានចេញមកអង្គុយលេងនៅលេីកៅអីនៅមុខអាគារដោយសារតែគេងមិនលក់ ព្រោះថាគេងនៅពេទ្យវាមិនស្រួលដូចគេងនៅផ្ទះខ្លួនឯងទេ វាប្រហែលជាម៉ោង ៩យប់ជាងហេីយ អ្នកជំងឺនឹងអ្នកឯទៀតបាននាំគ្នាចូលគេងអស់ ម៉្យាងណាមួយនៅពេទ្យ វាមិនសូវមានភាពអ៑ូរអរប៉ុន្មានទេ ទេីបធ្វើឲ្យបរិយាកាសនាពេលនេះស្ងាត់ជ្រងុំ មេឃក៏ត្រជាក់ខ្យល់បក់ម្តងៗធ្វេីឲ្យរាងព្រឺៗដែរ ខ្ញុំក៏ទូរស័ព្ទទៅរំខានមិត្តស្រីខ្ញុំដូចរាល់ដង និយាយបានបន្តិចខ្ញុំក៏ចាប់អារម្មណ៍ទៅឡានពេទ្យមួយដែលត្រូវបានគេចតចោលនៅរាងឆ្ងាយពីអាគារបន្តិច ( នៅក្នុងពេទ្យនេះមានឡានពេទ្យពីរ មួយគ្រឿងចតនៅមុខអាគារ នឹងមួយគ្រឿងទៀតចតឆ្ងាយពីអាគារ ) ។
ខ្ញុំនិយាយលេងបណ្តេីរ ភ្នែកខ្ញុំចេះតែងាកទៅមេីលឡានពេទ្យនោះដោយមិនដឹងខ្លួន នៅសុខៗនៅក្នុងឡាននោះក៏មានបេីកភ្លេីងឡេីង ធ្វើឲ្យខ្ញុំអាចមេីលធ្លុះចូលទៅក្នុងឡាននោះបាន ព្រោះកញ្ចក់ឡានគ្រាប់តែបាំងដោយវាំងននពណ៌សតែប៉ុណ្ណោះ អ្វីដែលចម្លែកនោះគឺខ្ញុំអង្គុយលេងនៅទីនេះរាងយូរដែលហេីយ ហេីយក៏ឧស្សាហ៍សម្លឹងទៅមេីលនោះដែរ តែកំឡុងពេលនោះដូចជាអត់មានឃេីញអ្នកដេីរទៅជិតឡាននោះទេ ហេីយបេីមានមនុស្សចូលឡាននោះមែន ខ្ញុំប្រហែលជាអាចលឺសំលេងបិទបេីកទ្វារព្រោះនៅមិនឆ្ងាយពីគ្នាដែរ តែបេីមានមនុស្សនៅពីក្នុងឡាននោះពីដំបូងក៏វារាងចម្លែកដែរ តេីទៅសម្ងំអីនៅក្នុងឡានពេទ្យបិទហប់ទាំងយប់បែបនេះ ....ខ្ញុំគ្រាន់តែឆ្ងល់នៅក្នុងចិត្តលេងៗ ហេីយបន្តនិយាយទូរស័ព្ទទៀត
មួយភ្លែតបន្តិចមក ខ្ញុំក៏បានសម្លឹងទៅឃេីញស្រមោលមនុស្សប្រុសមាឌធំម្នាក់អង្គុយបែរខ្នងចេញពីក្នុងឡាននោះ គឺឃើញរបៀបថាដំបូងបុរសនោះកំពុងតែដេកហើយសុខៗក៏ស្ទុះងើបមកអង្គុយ ឃើញដូច្នេះខ្ញុំមិនបាននិយាយប្រាប់ទៅកាន់មិត្តស្រីរបស់ខ្ញុំទេ តែភ្នែករបស់ខ្ញុំនៅតែបន្តសង្កេតមេីល ......បើតាមមើលទៅស្រមោលរបស់បុរសនោះដូចជាមានពាក់នូវអាវពេទ្យ បុរសនោះនៅតែបន្តអង្គុយធ្មឹង ស្រាប់តែមានស្រមោលមនុស្សម្នាក់ទៀតលេចចេញមកដោយងេីបឡេីងមកអង្គុយបណ្ដោយខ្លួនបែរមុខទៅរកក្បាលឡាន មេីលទៅដូចជាគេកំពុងតែអង្គុយនៅលេីគ្រែ តាមមេីលស្រមោលភិនភាគមេីលដូចជាមនុស្សស្រី មិនដឹងជាមកពីចាំងពន្លឺភ្លើងរឺក៏យ៉ាងណាទេបានជាធ្វេីឲ្យស្រមោលក្បាលរបស់មនុស្សស្រីនោះមេីលទៅធំជាងខ្លួនទៅទៀត ស្រមោលរបស់បុរសមាឌធំនោះក៏បានយកដៃរបស់ខ្លួនរុញក្បាលរបស់មនុស្សស្រីនោះឲ្យដេកចុះទៅក្រោមវិញ តែបានបន្តិចនាងក៏ងេីបមកអង្គុយវិញ ហើយបុរសនោះក៏រុញក្បាលឲ្យផ្តេកទៅវិញម្តងទៀត ហើយនាងក៏ងើបមកអង្គុយហើយបុរសនោះក៏រុញក្បាលចុះទៅក្រោម ដោយសកម្មភាពបែបនេះបានបន្តអស់រយៈពេល 30 វិនាទី ដោយគ្រប់ពេលដែលនារីនោះងេីបមកអង្គុយ បុរសនោះតែងតែយកដៃរុញក្បាលរបស់នារីនោះគ្រប់ពេល ដោយនាងកាន់តែងើប បុរសនោះកាន់តែប្រើកម្លាំងដៃរុញនាងផ្អេកទៅក្រោមកាន់តែខ្លាំង ខ្ញុំមិនដែលឃើញអ្វីបែបនេះទេ ខ្ញុំបានប្រាប់ពីអ្វីដែលខ្ញុំបានឃេីញទៅកាន់មិត្តស្រីរបស់ខ្ញុំ នាងបានគិតថាវាចម្លែកហេីយបានប្រាប់ឲ្យខ្ញុំដេីរទៅមេីលឲ្យបានច្បាស់ តិចលោមានរឿងអ្វីធ្ងន់ធ្ងរកេីតឡេីងអាចឲ្យខ្ញុំនេះជួយបាន ដំបូងខ្ញុំរាងបដិសេធមិនចង់ទៅតែសង្សាខ្ញុំបង្ខំពេក ខ្ញុំក៏បង្ខំចិត្តដេីរទៅមេីល ដោយដេីរប្រេីកំលាំងជេីងថ្នមបំផុតព្រោះនៅម្ដុំនោះសំបូរស្លឹកឈើចាស់ៗច្រើន........ពេលដែលខ្ញុំបានទៅដល់ជិតឡាននោះក៏មានសំឡេងរបស់មនុស្សខំប្រឹងរើបំរះតែស្រែកមិនលឺ ដូចជាសំឡេងរបស់មនុស្សខំប្រឹងស្រែកតែត្រូវបានគេទុកមាត់ជិតដូច្នោះដែរ ខ្ញុំលឺបែបនេះដូចចង់ខ្លាចៗ តែខ្ញុំក៏បានអេីតទៅមេីលចន្លោះតាមបង្អួចដែលវាំងននបាំងមិនជិត អ្វីដែលខ្ញុំបានឃើញគឺពិតជាធ្វើឲ្យខ្ញុំបើកភ្នែកធំៗស្រឡាំងកាំងជាខ្លាំង .....ខ្ញុំបានឃើញបុរសដែលខ្ញុំសង្ស័យថាជាពេទ្យនោះគឺមិនខុសនោះទេ គេមានពាក់អាវវែងពណ៌សនឹងមានពាក់ម៉ាស់ពេទ្យ ដោយមើលតាមចំហៀងមុខរបស់គេដូចជាមនុស្សប្រុសស្ថិតនៅក្នុងវ័យ 40 ឆ្នាំក្រាស់ ......ភ្នែករបស់ខ្ញុំក៏បានក្រលេកទៅមេីលឃេីញមនុស្សស្រីម្នាក់កំពុងតែគេងនៅលេីគ្រែដែកមួយ ដែលនាងស្ថិតនៅក្នុងសភាពពិបាកមើលមែនទែនខ្ញុំឃើញហើយចង់ដាច់ផ្ងារទៅក្រោយ នាងមើលទៅដូចជាជនរង់គ្រោះដោយសារភ្លើងឆេះ ឬមួយក៏ត្រូវរលាកនឹងអ្វីមួយក្តៅខ្លាំងទើបបានធ្វើឱ្យរាងកាយរបស់នាងឡើងប៉ោងហេីមជាំខ្មៅ ជាពិសេសក្បាលរបស់នាងឡើងរីកប៉ោងធំចង់ផ្ទុះដូចជាត្រូវបានគេសប់ខ្យល់ចូលមើលទៅឡើងលេងដូចជាមនុស្សទៅហើយ ..នាងបានព្យាយាមងេីបមកអង្គុយតែមិនយូរទេមុននឹងបុរសដែលជាគ្រូពេទ្យនោះរុញនាងឲ្យនាងដេកវិញ កាយវិការរបស់ពួកគេមេីលទៅចម្លែកណាស់មេីលទៅដូចជាពួកគេត្រូវបានគេប្រូក្រាមឲ្យតែធ្វេីសកម្មភាពដដែលៗបែបនេះ តែវានៅបន្តមិនយូរទេមុននឹងគ្រូពេទ្យនោះដកយកម្ជុលចាក់ថ្នាំធំមួយហេីយយកម្ជុលនោះដោចចូលទៅក្នុងស្បែកមុខរបស់មនុស្សស្រីនោះមួយទំហឹងដៃ ធ្វេីឲ្យរបួសទឹកខ្ទុះរួមជាមួយនឹងឈាមនៅក្នុងមុខរបស់នាងបាញ់ចេញមកក្រៅខ្ទាតពេញក្នុងឡាន នាងមិនបានស្រែកនោះទេ តែខ្លួនរបស់នាងចាប់ផ្តើមប្រកាច់យ៉ាងខ្លាំង មួយសន្ទុះនាងក៏ឈប់ ហេីយគ្រូពេទ្យនោះដែលខ្លួនរបស់គេមានទទឹកជោគជាំដោយឈាមខ្ទុះនៅអង្គុយធ្មឹងសំលឹងមេីលរាងកាយរបស់ស្រីនោះ ចំណែកខ្ញុំវិញក្រោយពីឃេីញហេតុការណ៍អស់ទាំងនេះមិនបានបញ្ចេញនូវអារម្មណ៍ គឺបៀបដូចជារាងកាយរបស់ខ្ញុំមិនព្រមទទួលយកការពិតដែលកំពុងតែកេីតឡេីងមួយនេះ ខ្ញុំបានលឺសំលេងមិត្តស្រីខ្ញុំចេញពីក្នុងទូរស័ព្ទហៅឈ្នោះខ្ញុំមិនឈប់ តែខ្ញុំហាក់បីជាភាំងឡេីងស្កឹងមិនអាចតបតអ្វីបាន ក្រៅពីឈរហេីយនឹងមេីលទៅរូបភាពក្នុងឡាននោះ .....បុរសដែលជាគ្រូពេទ្យនោះយកដៃទៅគោះជញ្ជាំងទ្វារឡានហាក់បីដូចជាឲ្យសញ្ញា ថាហេីយម៉ាស៊ីនឡានក៏បានបញ្ឈេះឡេីង បុរសដែលជាពេទ្យនោះបានយកដៃរបស់គេដោះម៉ាស់ចេញពីមុខ ធ្វើឱ្យខ្ញុំបានឃើញស្នាមនៅលើចំហៀងមុខរបស់គេមុខរបស់គេ ដូចជាស្នាមដែលត្រូវបានគេវះពីគុម្ពត្រចៀកដល់មាត់ មុននឹងឡានបានបើកចេញទៅគ្រូពេទ្យនោះបានងាកមើលមកខាងទិសរបស់ខ្ញុំ គេសម្លឹងទៅចន្លោះវាំងននកតូចមួយដែលខ្ញុំបានដាក់ភ្នែកទៅមើលដោយប្រើចុងភ្នែកហាក់បីដូចជាគេបានដឹងមុនថាមានមនុស្សមើលលួចមើលតាំងពីដំបូងមក ខ្ញុំចង់គាំងបេះដូងចង់ស្លាប់ទៅហើយនៅពេលដែលគេបានសើចបញ្ចេញធ្មេញមាសមកកាន់ខ្ញុំ មុននិងឡានមួយនេះបានបើកចេញទៅខ្ញុំសម្លឹងមើលពីក្រោយឡានដែលកំពុងតែបើកតម្រង់ចូលទៅកាន់ជញ្ជាំងអាគារពេទ្យយ៉ាងលឿនហើយជិកបុកទៅមួយទំហឹង ខ្ញុំបានធ្មេចខ្លួនក្រវែងទូរស័ព្ទចោលហេីយយកដៃខ្ទប់មុខហេីយស្រែកយ៉ាងម៉ាទំហឹងហាក់ដូចជារាងកាយខ្ញុំទទួលយកលេងបានតទៅទៀត.....មានមនុស្សបានរត់មករកខ្ញុំ សួរខ្ញុំថាតេីខ្ញុំកើតអី? ដោយសារតែខំប្រឹងស្រែកខ្លាំងពេកខ្ញុំរឹងមាត់និយាយមិនចេញ បានត្រឹមតែយកដៃចង្អុលទៅរកកន្លែងដែលឡាននោះបានជិះបុក អ្នកដែលរត់មករកខ្ញុំនោះគឺជាពូសន្តិសុខគាត់បានសម្លឹងមើលទៅតាមដៃរបស់ខ្ញុំ តែគាត់ប្រាប់ថាគាត់មិនបានឃើញមានអ្វីនោះទេ ខ្ញុំក៏ងើបមុខទៅមើលកន្លែងនោះឃើញថាមិនមានអ្វីពិតមែន ឃើញដូច្នេះខ្ញុំចង់ទន់ជង្គង់ខ្យល់គរ ខ្ញុំបានពឹងឱ្យពូសន្តិសុខជួយគ្រាខ្ញុំចូលទៅក្នុងអាគារវិញស្របគ្នាជាមួយនោះក៏មានពេទ្យក៏ដូចជាមនុស្សនៅក្នុងអាគារបានចេញមកមើល សួរខ្ញុំថាតើខ្ញុំកើតអី? ខ្ញុំមានអារម្មណ៍ថាខ្សោយខ្លាំងពេកខ្ញុំអត់បានឆ្លើយតបនឹងអ្នកណាទាំងអស់ ពេទ្យបានរៀបចំកន្លែងឱ្យខ្ញុំសំរាកនៅក្នុងបន្ទប់រួមជាមួយនឹងអ្នកជម្ងឺដទៃទៀត ពេទ្យបានពិនិត្យសួរថានៅក្នុងខ្លួនខ្ញុំនេះចេះតែយ៉ាងម៉េច ខ្ញុំក៏គ្រាន់តែប្រាប់ពេលថា " មិនដឹងយ៉ាងម៉េចដែរសុខៗចង់ខ្យល់គរ " ពេទ្យក៏មិនបានសួរអ្វីច្រើនទៀតដែរក្រោយពិនិត្យហើយពេទ្យក៏បានដាក់សារ៉ូមភ្ជួរឱ្យខ្ញុំ ហើយប្រាប់ឲ្យខ្ញុំសម្រាកទៅចាំគាត់ទៅប្រាប់បងស្រីខ្ញុំឱ្យ ...... ធ្វើយ៉ាងម៉េចខ្ញុំគេងលក់នោះបើទើបតែជួបរឿងអម្បាញ់មិញនេះវានៅស្រស់ៗនៅឡើយ។ ខ្ញុំបានដេកផ្អៀងខ្លួនបែរខ្នងពីទ្វារ នេះប្រហែលជាម៉ោង 2 យប់ហើយខ្ញុំនៅតែគេងមិនលក់ ប្រហែលជាបន្តិចខ្ញុំក៏បានឮសំឡេងរបស់មនុស្សរុញរទេះថ្នាំចូលមកក្នុងបន្ទប់នេះ ខ្ញុំក៏មិនបានរវល់បែរទៅមើលដែរ.... ខ្ញុំបានឮសំឡេងរបស់គ្រូពេទ្យប្រុសសួរទៅកាន់អ្នកជំងឺថាយ៉ាងម៉េចហើយ បន្ទាប់មកមកក៏ឮគេសួរទៅអ្នកជំងឺម្នាក់ទៀត តាមស្ដាប់មើលទៅប្រហែលជាគ្រូពេទ្យមកឆែកមើលអ្នកជំងឺគ្រប់គ្នាហើយមើលទៅ មិនយូរប៉ុន្មានសំឡេងសំរេីបជើង នឹងសំលេងរុញរបស់រទេះក៏មកឈប់នៅត្រង់គ្រែរបស់ខ្ញុំ ខ្ញុំរង់ចាំអោយគ្រូពេទ្យនោះសួរមកកាន់ខ្ញុំ .......... "
ខ្ញុំក៏បែរទៅមេីល តែមិនបានឃេីញស្រមោលអ្នកណានៅទីនេះទេ ខ្ញុំច្បាស់ខ្លាំងណាស់ រឺមួយក៏ខ្ញុំរវើរវាយ.....តែរទេះរុញថ្នាំនោះគឺនៅទីនេះទេ ខ្ញុំក៏បែរមកវិញស្រាប់តែខ្ញុំបានឃេីញបុរសដែលជាគ្រូពេទ្យនោះនៅឈរចំពោះមុខរបស់ខ្ញុំដោយទឹកញញឹមស្ញេញមកកាន់ខ្ញុំយ៉ាងគួរឲ្យខ្លាច គេបានលេីកដៃម្ខាងដែលមានកាន់ម្ជុលចាក់ថ្នាំធំនោះដែលខ្ញុំបានឃេីញគេប្រេីនៅក្នុងឡាននោះឡេីងមក គេសម្លឹងមេីលមកកាន់ខ្ញុំមុននឹងគេរត់សំដៅមករកខ្ញុំយ៉ាងលឿង ខ្ញុំភ័យខ្លាចពេកក៏ក្រវែលដងដាក់សារ៉ូមរបស់ខ្ញុំទៅរកគេទាំងកំរោល ........ខ្ញុំបានលឺសំលេងរបស់មនុស្សស្រែកថ្ងូរដោយឈឺ ខ្ញុំក៏ងាកមេីលឃេីញថាខ្ញុំបានក្រវែងដងសារ៉ូមនោះទៅត្រូវអ្នកជំងឺដែលរួមបន្ទប់នឹងខ្ញុំ ខ្ញុំប្រញាប់ទៅសុំទោសដោយយកលេសថាខ្ញុំគេងមមេីល..........លុះព្រឹកឡេីងខ្ញុំក៏ប្រាប់បងស្រីថាខ្ញុំមិនអាចនៅកំដរទៀតទេចាំរកអ្នកឲ្យមកកំដរ គាត់ក៏យល់មិនថាអីព្រោះឃេីញខ្ញុំជាមិនស្រួល.....ខ្ញុំប្រញាប់ដេីរចេញពីមន្ទីរពេទ្យមួយនេះយ៉ាងរហ័សបំផុត តែខ្ញុំក៏បានក្រវាសភ្នែកទៅមេីលឃេីញថាឡានពេទ្យនោះនៅចតត្រង់នោះដដែល....នៅពេលដែលខ្ញុំបានមកដល់មុខរបងខ្ញុំក៏បានឆ្លៀតទៅពូសន្តិសុខថា ឡាននៅក្នុងពេទ្យនេះមានប៉ុន្មាន គាត់ប្រាប់ថាមានតែមួយទេហេីយបានបេីកចេញទៅក្រៅបាត់ ....ខ្ញុំចង់បញ្ជាក់សួរគាត់បន្ថែមតែអ្វីដែលខ្ញុំបានឃេីញវាល្មមនឹងគ្រប់គ្រាន់ហេីយ ខ្ញុំមិនចង់ដឹងលឺទៀតទេ។....
// ដុកទ័រ បន សមយេន
១២.០២.១៩៩៨
បទល្មើស : ឃាតកម្មសម្លាប់ដោយចេតនាទៅលេីអ្នកជំងឺរបស់ខ្លួននៅក្នុងឡានពេទ្យសង្គ្រោះបន្ទាន់នៅកំឡុងពេលដឹកទៅកាន់មន្ទីរពេទ្យ ដោយការចាក់សារធាតុថ្នាំពុលចូលទៅក្នុងខ្លួនអ្នកជំងឺ។
បានធ្វើអត្តឃាតខ្លួនឯងនៅបីថ្ងៃមុនឡេីងតុលាការដោយការចាក់សារធាតុពុលសម្លាប់ខ្លួនឯង។ //

ដោយ : poopenny@សង្គមពណ៌ខ្មៅ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
មកទស្សនាកំរងវីដេអូទាំង១០ដែលមនុស្សបានថតជាប់វិញ្ញាណខ្មោចនៅប្រទេសជប៉ុន

ក្មេងស្រីចិត្តក្លាហានម្នាក់ដែលបានខំប្រឹងវៃបកទៅកាន់មនុស្សរោគចិត្តម្នាក់ដែលបានលួចតាមនាងមកដល់ផ្ទះរួចគេក៏បានបញ្ចេញសកម្មភាពទៅលេីក្មេងស្រីនោះ តែសំណាងល្អមិនបានសំរេច

បទចម្រៀងមរណៈដែលធ្វើឲ្យអ្នកដែលបានស្តាប់នឹកចង់ធ្វើអត្តឃាតសម្លាប់ខ្លួន

វិដេអូចម្លែកនឹងគួរឲ្យខ្លាចនៅលេី Internet

យោបល់ទាំងអស់ (35)
baby751293725
· 2021-11-15
🤗🤗🤗🤗🤗🤗
Mr Sor
· 2021-10-26
😀😁
កំពង់ធំជំ រុំចិត្ត e money.
· 2021-03-23
😎😎😍
មិត្ត31170107
· 2021-03-19
😍😍😍😍😍
កែវស្រីស្រស់
· 2021-03-16
😮😮😮😮😮😮
មិត្ត60836604
· 2021-03-15
😅
keosonyta
· 2021-03-15
😋😋😋😋
មិត្ត703272520
· 2021-03-15
🤗🤗
មិត្ត911423037
· 2021-03-13
😍😍😍
មិត្ត502281755
· 2021-03-13
🤔🤔🤔
មិត្ត073392079
· 2021-03-12
ហាយ
មិត្ត587361383
· 2021-03-06
hi
មិត្ត780325331
· 2021-03-04
Hi
មិត្ត117750802
· 2021-03-04
👍👍👍
មិត្ត932604117
· 2021-03-03
😱😱😱
- 1
- 2
- 3
ទៅកាន់