
ភិនភិន Share
· 2021-03-26
នរណាៗក៏មានកំហុសឆ្គងដែរ
#ចំណេះដឹង# #ការឈ្លោះប្រកែកគ្នា# #កំហុសឆ្គង# #វិប្បដិសារី# #អប់រំ និងការងារ#
6526
តាំងតែពីតូចរហូតដល់ធំ តើនរណាម្នាក់ទៅដែលមិនធ្លាប់សាងកំហុសនោះ មិនថាតិចឬច្រើនទេតែងតែមានមិនអត់ឡើយ។ មិនថាកំហុសឆ្គងនោះ កើតឡើងដោយចេតនាឬអចេតនាទេ អ្វីដែលសំខាន់យើងចេះទទួលស្គាល់កំហុសរបស់យើង និងមិនរុញច្រានវាទៅឲ្យអ្នកដទៃ ដូចពាក្យថា «ដឹងកំហុសចេះកែ ជាការប្រសើរ»។ កំហុសឆ្គងមានបីប្រភេទគឺ កំហុសឆ្គងលើខ្លួនឯង កំហុសឆ្គងចំពោះអ្នកដទៃ និងកំហុសឆ្គងអ្នកដទៃចំពោះយើង។ ទាំងអ្នកទាំងខ្ញុំគ្មាននរណាម្នាក់ចង់ឲ្យមានកំហុសឆ្គងកើតឡើងនោះទេ មិនថាកំហុសឆ្គងលើខ្លួនឯង កំហុសឆ្គងចំពោះអ្នកដទៃ និងកំហុសឆ្គងអ្នកដទៃចំពោះយើង គឺមិនចង់សោះសូម្បីតែម្តង។ កំហុសឆ្គងងាយនឹងកើតឡើងបំផុត ប៉ុន្តែមិនងាយកែខៃឲ្យប្រសើរមកវិញទេ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នចំពោះ ទង្វើ និងអាកប្បកិរិយា មុននឹងធ្វើអ្វីមួយ។

រូបតំណាង
កំហុសឆ្គងខ្លះវាមិនអាចប៉ះប៉ូវ និងកែខៃមកល្អដូចដើមវិញឡើយ ហើយពាក្យសុំទោសនេះទៀតសោត គ្រាន់តែជាពាក្យគួរសមសម្រាប់ដឹងនូវកំហុសខ្លួនឯងដែលបានប្រព្រឹត្ត ប៉ុន្តែវាមិនអាចស្តានូវស្ថានការណ៍ឲ្យប្រសើរឡើងវិញនោះទេ។ ទោះបីជាអ្នកលើកលែងទោសឲ្យខ្លួនឯង អ្នកដទៃលើកលែងទោសឲ្យអ្នក និងអ្នកលើកលែងទោសឲ្យអ្នកដទៃ ក៏អារម្មណ៍ខុសឆ្គងមិនងាយនឹងរលុបបាត់ចេញពីទ្រូងនោះដែរ ចិត្តនៅតែមិនដាច់ស្រឡះ ខួរក្បាលនៅតែចងចាំ។ ហើយអ្វីដែលជាវិប្បដិសារីនោះ ធ្វើខុសហើយ គឺមិនបាននិយាយពាក្យថា«ខ្ញុំសុំទោស!»ទៅកាន់បុគ្គលទាំងអស់នោះ ដោយការភ័យខ្លាចក្នុងការនិយាយនិងរត់ពីវា តែទោះជាខ្ញុំរត់អស់រយៈពេលដប់ម្ភៃឆ្នាំ ឬមួយជីវិតក៏មិនផុត ព្រោះកំហុសដក់ជាប់នៅក្នុងចិត្តជានិច្ច ឲ្យតែធ្វើខុសអ្វីថ្មីមួយ ចិត្តចាប់ផ្តើមស្មុគ ហើយខួរក្បាលក៏ចាប់ផ្តើមរំលេចរាល់កំហុសកាលពីមុន។ ត្រង់កន្លែងនេះខ្ញុំចង់ឲ្យអ្នកសាកគិតឡើងវិញ តើអ្នកបានធ្វើខុសអ្វីខ្លះពីអតីតកាល? ចំពោះនរណា? ហើយមានវិប្បដិសារីចំពោះវាដែរទេ? បើមានវិប្បដិសារី គួរធ្វើបែបណាទើបមិននៅវិលវល់ជាមួយវា នឹងមិនពាក់ព័ន្ធជីវិតបច្ចុប្បន្ន ដូច្នេះខ្ញុំនឹងនិយាយវានៅក្នុងសេចក្តីបញ្ចប់។
ជាក់ស្តែងខ្ញុំបានសាងកំហុសឆ្គង រហូតក្លាយទៅជាវិប្បដិសារីមកដល់ពេលនេះ។ នៅពីតូចខ្ញុំជាមនុស្សឆាប់ខឹង និងឆូវឆាវ មិនស្គាល់បុណ្យបាប មាត់កសម្តីធ្ងន់ជាមួយឪពុកម្តាយ ថែមទាំងប្រើពាក្យសម្តីនរកប្រេត ចំពោះអ្នកមានគុណ។ រហូតមកដល់ពេលនេះសូម្បីតែពាក្យសុំទោសមួយមាត់ក៏ខ្ញុំនៅមិនទាន់បាននិយាយទៅកាន់លោកទាំងពីររបស់ខ្ញុំផង។ ខ្ញុំបានដឹងថាខ្លួនឯងខុសតាំងពីវិនាទីដំបូង ដែលសម្តីអាក្រក់ទៅកាន់ពួកគាត់ ខ្ញុំក៏មានចិត្តចង់និយាយពាក្យសុំទោសដែរ តែមកពីគ្មានភាពក្លាហាន បែបនេះហើយទើបខ្ញុំដឹងថា មាត់ហ៊ាននិយាយពាក្យសម្តីកោងកាចមិនពិរោះ តែមាត់បែរជាមិនហ៊ាននិយាយពាក្យសម្តីស្លូតបូតទៅវិញ។ នៅពេលខ្ញុំបានឮសម្លេងឪពុកម្តាយរបស់ខ្ញុំ ហៅមកកាន់ខ្ញុំ និងបានឃើញស្នាមញញឹមរបស់ពួកគាត់មកកាន់ខ្ញុំ បន្ទាប់ពីស្ងាត់ឈ្លោះគ្នាអស់មួយស្របក់ទៅ ខ្ញុំហាក់បីដូចទទួលបានអារម្មណ៍ការលើកលែងទោសពីពួកគាត់អញ្ចឹង ហើយក៏បានធ្វើឲ្យចិត្តភ័យខ្លាចនិយាយពាក្យថា ឲ្យកូនសុំទោស! គេចវេះបានសម្រច និងបណ្តែតបណ្តោយខ្លួនមកដល់ពេលនេះ។ មួយវិញទៀតនោះ ការលេងឡេះឡោះរបស់ខ្ញុំជាមួយប្អូនៗកាលនៅពីតូច តែងតែធ្វើឲ្យរបស់របរក្នុងផ្ទះបែកបាក់ ពួកយើងត្រូវបានស្តីបន្ទោសពីពួកគាត់ ហើយពាក្យទាំងនោះគ្មានអី ក្រៅពីពាក្យ អាបំផ្លាញឬពួកអាបំផ្លាញ! និង ពួកអាដៃភ្លើងជើងមាន់! នោះទេ។ ដើម្បីកុំឲ្យគាត់ស្តីបន្ទោសមកកាន់តែច្រើន ខ្ញុំក៏បាននិយាយកាត់គាត់ថា ចាំខ្ញុំសងវិញ! ហើយចម្លើយតបមកវិញនោះគឺ វាមិនខ្មេះទេ កុំតែបំផ្លាញទៅបានហើយ!។ នេះមានន័យថា គាត់មិនចង់បានសំណងពីយើងនោះទេ អ្វីដែលគាត់ចង់បានគឺភាពលែងជាកូនក្មេងរបស់ពួកយើង ដោយបានមើលឃើញពីកំហុសឆ្គងរបស់ពួកយើងដដែលៗ ពួកយើងក៏ឈប់ ការប្រលែងគ្នា គុន ដាវ ដំបង នៅក្នុងផ្ទះដែលធ្វើឲ្យរបស់របរបែកបាក់តទៅទៀត។
ក្រោយពីបានបង្កជាកំហុសឆ្គងមក វាបានបន្សស់នូវវិប្បដិសារីជាច្រើន ប្រៀបដូចស្រមោលអន្ទោលតាមប្រាណអញ្ចឹង។ មិនគួរណាខ្ញុំមានអត្តចរិតបែបនេះនៅក្នុងគ្រួសារនោះទេ ហេតុអ្វីមិនធ្វើជាកូនប្រុសជាទីស្រឡាញ់របស់ពួកគាត់ឲ្យបានពេញលេញ? កំហុសឆ្គងទាំងពីរដែលខ្ញុំបានប្រាប់អ្នកនៅខាងនោះហើយ ដែលខ្ញុំបានធ្វើកាលនៅពីតូចរហូតមានវិប្បដិសារីចំពោះទង្វើរបស់ខ្លួនឯង។ តាមពិតទៅខ្ញុំក៏គ្មានចេតនាធ្វើបែបនោះដែរ ទាស់ត្រង់តែមកពីខ្ញុំគ្មានសមត្ថភាពក្នុងការគ្រប់គ្រងកំហឹងខ្លួនឯងបាននិងការលេងឡះឡោះឥតប្រយោជន៍។ ហេតុដែលបណ្តាលឲ្យខ្ញុំសម្តីធ្ងន់ដាក់ពុកម្តាយ គឺខ្ញុំមិនអាចទ្រាំស្តាប់នូវការឈ្លោះប្រកែកគ្នារបស់ពួកគាត់ ខ្ញុំបានព្យាយាមនិយាយលួងលោមពុកម្តាយរបស់ណាស់ដែរ តែគាត់មិនព្រមបំពេញនូវសេចក្តីត្រូវការរបស់ខ្ញុំសោះ។ គាត់មិនបានខ្វល់ពីផលប៉ះពាល់ដល់ការសិក្សាខ្ញុំនោះទេ (អំឡុងពេលខ្ញុំនៅរៀនវិទ្យាល័យ) ពេលខ្លះខ្ញុំស្តាប់តាមដំណើររឿងទៅ មិនសមហេតុផលទាល់ទៅសោះគាត់ឈ្លោះប្រកែកគ្នាបានដែរ។ បើហេតុការណ៍កើតនៅពេលថ្ងៃខ្ញុំអាចគេចចេញបាន តែភាគច្រើននៅតែពេលយប់អធ្រាត្រ។ មួយវិញទៀតដោយសារគាត់ច្រឡំដៃដាក់លុយកាក់រកមិនឃើញ ហើយគាត់គិតថាខ្ញុំជាអ្នកយកលុយកាក់នោះទៅចាយ ខ្ញុំបានប្រកែកថាមិនបានយក តែគាត់មិនជឿខ្ញុំ ប្រកែកជាមួយគាត់យូរទៅក៏សម្តីធ្ងន់ទៅកាន់គាត់ ហើយទាល់តែគាត់រកលុយដែលទុកច្រឡំដៃឃើញទើបខ្ញុំបានសុខផ្លូវចិត្តវិញ។ ក្នុងនាមខ្ញុំជាកូនប្រុសម្នាក់ ខ្ញុំសូមឲ្យឪពុកម្តាយគ្រប់រូប សូមផ្តល់នូវសេចក្តីស្រឡាញ់តាមរយៈសកម្មភាពល្អៗដល់កូនៗជាទីស្រឡាញ់។ អ្វីដែលខ្ញុំចង់បានពីពុកម្តាយគឺសូមកុំឲ្យពួកគាត់ឈ្លោះប្រកែកគ្នា ទោះបីជីវភាពក្រីក្រ ត្រូវអ្នកផងមើលងាយខ្ញុំស៊ូ មិនអន់ចិត្តនិងមិនស្រក់ទឹកភ្នែកបាន តែបើពុកម្តាយឈ្លោះគ្នាគឺខ្ញុំស៊ូមិនបាននោះទេ។


រូបតំណាង
ការបានសាងនូវកំហុសឆ្គងជៀសមិនផុតពីមានវិប្បដិសារីទៅថ្ងៃក្រោយនោះទេ។ ដូច្នេះបើអ្នកមិនទាន់បង្ករឿងរ៉ាវអ្វីមួយ ទៅជាវិប្បសារីទេ ចូលអ្នកធ្វើវាដោយការប្រិតប្រៀងប្រុងប្រយ័ត្នតទៅទៀត។ តែបើអ្នកបានបង្កទៅជាវិប្បដិសារីហើយ អ្នកគួរតែធ្វើអ្វីយ៉ាងកុំឲ្យអ្នកមានអារម្មណ៍នៅមិនសុខ។ អ្នកគួរតែឈប់កុំឲ្យមានកំហុសឆ្គងដដែលៗកើតឡើងម្តងទៀត យកពេលវេលាដែលបានចំណាយទៅលើកំហុសឆ្គងពីមុន មកធ្វើរឿងដែលល្អៗមានប្រយោជន៍ បើទង្វើណាមិនគួរគប្បីបោះចោលទៅ។ ជាក់ស្តែងក្រោយពីខ្ញុំបានដឹងពីកំហុសឆ្គងចំពោះទង្វើខ្លួនឯងមួយចំនួនកន្លងមក ខ្ញុំឈប់ធ្វើវាតទៅទៀតនិងចាប់ផ្តើមកែវាបន្តិចម្តងៗ រហូតធ្វើខ្ញុំទទួលបានឬចាកចេញបានពីវិប្បដិសារីខ្លះៗ។ ខ្ញុំជឿលើខ្លួនឯងយ៉ាងមុតមាំថា ខ្ញុំនឹងចាកចេញពីវិប្បដិសារីបានដោយការ ឈប់ប្រព្រឹត្តនូវទង្វើមិនល្អចំពោះអ្នកមានគុណ និងគោរពស្តាប់ដំបូន្មាន មិនធ្វើអ្វីកុំឲ្យអ្នកមានគុណទទួលបានអារម្មណ៍ពិបាកចិត្តចំពោះទង្វើរបស់ខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវដឹងថាឲ្យតែមានសកម្មភាពនឹងមានកំហុសឆ្គងកើតឡើងហើយ តិចឬច្រើនត្រូវតែមាន។ អ្វីដែលសំខាន់នោះអ្នកទទួលស្គាល់វាឬអត់? ហើយប៉ះប៉ូវកំហុសឆ្គងបានប៉ុណ្ណា? នោះអ្នកទទួលបានអារម្មណ៍លែងមិនគប្បីប៉ុណ្ណោះដែរ។

រូបតំណាង
អត្ថបទដោយ៖ ភិនភិន Share
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានថ្វាយសារតាំងព្រះមហាក្សត្រ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំង២

ជោគជ័យមិនឆ្ងាយ(Success is not far away)

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីធាក់កាប់ប្លន់យកម៉ូតូ

ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង

យោបល់ទាំងអស់ (27)
baby751293725
· 2021-11-30
វាជាការពិត
baby751293725
· 2021-11-30
«ដឹងកំហុសចេះកែ ជាការប្រសើរ»។
មិត្ត087514952
· 2021-06-12
,យើងរួមគ្នាការពារទាំងអស់គ្នាឱ្យមានសុវត្ថិភាពពី COVID-19! សូមលាងសម្អាតដៃរបស់អ្នកជាមួយទឹកអាកុល ឬសាប៊ូ ពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ COVID-19 ទាំងអស់គ្នា!
Eii Net
· 2021-06-07
សួរស្តីបង🤗🙂
HR Ratha
· 2021-06-07
😊
កូនតូច
· 2021-06-07
😊
Phala Ining
· 2021-05-28
ការធ្វើឲមានបញ្ហានៅមុខកូនឫនៅមុខអ្នកដទៃគឺជាវិប្បដិសារីពេញមួយជីវិត😞
មិត្ត34165338
· 2021-05-27
so good 👍
មិត្ត1000030124
· 2021-05-24
វាជាកាពិត
RimGaming
· 2021-05-23
សួរស្តីបងប្អូននៅក្នុង tnaot khmerទាំង អស់គ្នា
Khut Sokea.
· 2021-05-18
សួរស្តីបងប្អូននៅក្នុង tnaot khmerទាំង អស់គ្នា
Nareth love
· 2021-05-17
ថាចា
មិត្ត967499126
· 2021-05-13
ត្រឹមត្រូវ😊
ID77455209
· 2021-05-08
🤔🤔🤔🤔
មិត្ត087514952
· 2021-05-06
រឿង
- 1
- 2
ទៅកាន់