
Lookingtoday
· 2021-08-26
ហ្វូស៊ីល នៃធ្មេញខូច ៖ ត្រីបាឡែនមេជីវិត ឈ្មោលបុរាណវាយប្រហារ ត្រីឆ្លាមធំដូចគ្នា នៅក្រោមទឹកកាល ១៤ លានឆ្នាំមុន
#សត្វ# #ត្រីឆ្លាម# #ត្រីបាឡែន# #សត្វព្រៃ# #ហ្វូស៊ីល#
487
អាមេរិក ៖ វិទ្យាសាស្ត្របានរកឃើញភស្តុតាងដំបូង នៃត្រីឆ្លាមដែលមានទំហំធំ ប្រហែលត្រីឆ្លាម Megatoothed វាយប្រហារត្រីបាឡែន មេជីវិតឈ្មោល បន្ទាប់ពីសិក្សាពីធ្មេញ របស់ត្រីបាឡែន ដែលងាប់អស់រយៈពេលជាយូរ មកហើយនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ធ្មេញត្រីបាឡែនមេជីវិតឈ្មោល មានប្រវែង ៤.៥ អ៊ីញ (១១៦.៥ មីល្លីម៉ែត្រ) និងស្នាមធ្មេញត្រីឆ្លាម ចំនួន៣ ។ សញ្ញាសម្គាល់២ដែលលេចធ្លោ ជាងគេគឺប្រវែង ១១.៥ មីល្លីម៉ែត្រ និងប្រវែង ២៣.៥ មីល្លីម៉ែត្ររៀងៗខ្លួន។ យោងតាមការស្រាវជ្រាវ បានឲ្យដឹងថា ត្រីបាឡែនមានប្រវែងប្រហែល ៤ ម៉ែត្រត្រូវបានវាយប្រហារដោយ Otodus chubutensis ឬOtodus megalodonដែលជាកូនចៅរបស់វា ។
អ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេមិនអាចប៉ាន់ស្មាន ទំហំរបស់ត្រីឆ្លាមបានទេ ប៉ុន្តែអ្នកស្រាវជ្រាវ Stephen Godfrey មកពីសារមន្ទីរ Calvert Marine បានប្រាប់ គេហទំព័រឌៀលីម៉ែលថា លោកមានទំនុកចិត្តថា វាមានទំហំធំយ៉ាងហោចណាស់ ដូចត្រីបាឡែនផ្ទាល់ ។ លោក Godfrey អ្នកអភិរក្សបុរាណវិទ្យា នៅសារមន្ទីរបាន សរសេរ តាមអ៊ីម៉ែលថា ការរស់នៅជាមួយត្រីឆ្លាម ពណ៌សដ៏អស្ចារ្យមិនវាយប្រហារ សត្វព្រៃធំជាងខ្លួនទេ ប្រសិន បើដូចគ្នាចំពោះ ត្រីឆ្លាម Megalodon នោះវានឹងមានប្រវែង យ៉ាងតិច៤,៥ម៉ែត្រ ។ ការវាយប្រហារនេះអាចមក ពីត្រីឆ្លាមយក្សប្រវែង ៦ទៅ១៨ម៉ែត្រ ៕ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស

ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ

មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់

ការណែនាំពិសេស
ឈប់ស្រឡាញ់គេម្នាក់ឯង

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

ក្រសួងកសិកម្ម សហការជាមួយរដ្ឋបាលជលផល គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនិងដ្រូន សម្រាប់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ

ស្នាមញញឹមលាក់ការឈឺចាប់

យោបល់ទាំងអស់ (0)
គ្មានយោបល់