បង្ហោះផ្សាយ

ខ្មែរ

អប់រំជីវិត

· 2022-09-25

មិត្តភក្កិគឺជាអ្នកដែលធ្វើឱ្យយើងសប្បាយរីករាយបំផុតនៅពេលមានទុក្ខកង្វល់​ ...! | អប់រំជីវិត

#ការប្រាស្រ័យទាក់ទង# #ចំណេះដឹង# #មិត្តភក្កិ# #ការអប់រំ# #ចំណេះដឹងទូទៅ#

4390

តើអ្នកមានមិត្តភក្តិច្រើនដែរឬទេ? ហើយមិត្តភក្តិទាំងអស់នោះជាមិត្តធម្មតា មិត្តស្និទ្ធស្នាល រឺមិត្តដែលទើបនឹងស្គាល់? មនុស្សម្នាក់ៗគ្មានអ្នកណាអាចរស់នៅតែម្នាក់ឯងបាននោះទេ។ ប្រសិនបើអ្នករស់នៅដោយគ្មាននរណាម្នាក់នៅក្បែរអ្នក គ្មានមិត្តភក្កិ គ្មានសាច់ញាតិបងប្អូន នោះជីវិតរបស់អ្នកក៏គ្មានសេចក្តីសុខផងដែរ។

រូបតំណាង

ជីវិតត្រូវផ្សារភ្ជាប់នឹងការរាប់អាន ការប្រាស្រ័យទាក់ទងគ្នា មានទំនាក់ទំនងជាមួយអ្នកដទៃ មានការស្រឡាញ់រាប់អាន ការចេះជួយគ្នាទៅវិញទៅមក ផ្ដល់តម្លៃឲ្យគ្នានិងគោរពគ្នាផងដែរ។ យើងម្នាក់ៗត្រូវមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ត្រូវរាប់អានមិត្តភក្តិណាដែលល្អៗឱ្យបានច្រើន ព្រោះថាមិត្តភក្កិគឺជាអ្នកដែលធ្វើឱ្យយើងមានភាពសប្បាយរីករាយ អស់ទុក្ខកង្វល់នៅពេលដែលបានជួបជុំគ្នា។

រូបតំណាង

យើងអាចពិភាក្សាគ្នាទៅវិញទៅមកនូវបញ្ហាផ្សេងៗ ហើយមិត្តភក្កិក៏ជាទីប្រឹក្សាដ៏ធំមួយសម្រាប់យើងផងដែរ។ ជួនកាលអ្នកខ្លះយកបញ្ហាមួយចំនួនទៅពិភាក្សាជាមួយមិត្តភក្កិជាងគ្រួសារខ្លួនក៏មាន ព្រោះថាមិត្តភក្កិអាចនឹងផ្ដល់ចម្លើយ ឬផ្ដល់ដំណោះស្រាយមួយយ៉ាងល្អសម្រាប់គេ។ ដូច្នេះហើយ ការរាប់អានមិត្តភក្តិដែលល្អៗគឺមានសារៈសំខាន់ណាស់សម្រាប់យើង ពេលជួបបញ្ហា ពេលមានទុក្ខកង្វល់មានតែមិត្តភក្កិនេះហើយដែលធ្វើឱ្យយើងសប្បាយរីករាយ៕

អត្ថបទដើមដោយ ៖ ឈុនឡេង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

បងបាន

· 2022-11-23

😍😍😍

មិត្ត1000204614

· 2022-11-15

Like 👍

ថន សូភី

· 2022-11-06

😍😍

Ho yes

· 2022-09-25

Like 👍

  • 1
ទៅកាន់

ការណែនាំពិសេស