បង្ហោះផ្សាយ

ខ្មែរ

Savady

· 2019-03-19

ក្រុមបច្ចេកទេសកសិកម្មថា ការកៀរពង្រាបដីដោយឡាហ៊្សែរ រួចដាក់ទឹកព្រោះស្រូវ ធ្វើឲ្យទទួលទិន្នផលខ្ពស់ជាងការភ្ជួរាស់តាមទម្លាប់

0

ខេត្តព្រៃវែង៖ ក្រុមអ្នកបច្ចេកទេសរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង តាមរយៈគម្រោង Rice - SDP បានបង្ហាញកសិករថា ការធ្វើដីឲ្យស្មើ ដោយកៀរដីពង្រាប ដោយប្រីគ្រឿងចក្រឡាហ៊្សែរ បន្ទាប់មកទើបព្រោះស្រូវ ដាក់ទឹក ជី ត្រឹមត្រូវ ធ្វើឲ្យស្រូវទទួលទិន្នផលខ្ពស់។

ក្រុមបច្ចេកទេស បានពន្យល់ប្រាប់កសិករថា ថ្វីត្បិតតែវិធីនេះ ចំណាយទុនខ្ពស់បន្តិចមែន ក៏ប៉ុន្តែវាទទួលបានទិន្នផលកើនឡើង២០% ដោយឧបមាថា ដីស្រែធ្លាប់ភ្ជួរាស់ ធម្មតា ទទួលបានផល៥តោន តែបើយើងប្រើឡាហ៊្សែរពង្រាប វាកើនបាន៦តោន។

ការចុះពន្យល់ដល់កសិករនេះ បានធ្វើឡើងកាលពីពេលថ្មីៗនេះ ដោយដឹកនាំផ្ទាល់ ដោយ លោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង និង លោក ហែម ចាន់ធូ មន្ត្រីគ្រប់គ្រងគម្រោងជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) ប្រចាំប្រទេសកម្ពុជា នៅភូមិបឹងស្នោ ឃុំល្វា ស្រុកព្រះស្តេច និងភូមិ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

មន្ត្រីជំនាញអះអាងថា ក្រៅពីនេះ ក្រុមការងារក៏ចុះពន្យល់ដល់កសិករពីការកិនពង្រាបដី ការរៀបចំប្រព័ន្ធធារាសាស្ត្រ ប្រឡាយមេ ប្រឡាយរងតូចៗ រួមនឹងស្វែងរកដៃគូរឯកជនប្រមូលទិញស្រូវ ដាក់ឡសម្ងួត បង្កើនគុណភាពអង្ករ ដើម្បីងាយស្រួលនាំចេញ ទៅលក់លើទីផ្សារ ក្នុងស្រុក ក្រៅស្រុក។

កន្លងមកក្រុមការងារបានចុះពន្យល់កសិករឲ្យចងក្រងជាសហគមន៍ សហគមន៍ប្រើប្រាស់ទឹក ចំនួន៩០ឃុំ និង១៣ស្រុករួចមកហើយនៅខេត្តព្រៃវែង បាត់ដំបង និងកំពង់ធំ៕ យឺត ភារ៉ា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស