
ស៊ន សារ៉ុង
· 2023-03-26
និយមន័យគំនិតវិជ្ជមាន
#ចំណេះដឹង# #គំនិតវិជ្ជមាន# #ចំណេះដឹងទូទៅ#
5124

១. តាមវចនានុក្រម សម្តេច ព្រះសង្ឃរាជ ជួន ណាត លោកបានពន្យល់ថា គំនិតសំដៅដល់ ការត្រិះរិះ ការពិចារណា ការ នឹក ការនឹកដល់ ការរឭក។ វិជ្ជមាន មានន័យថា ដែលកំពុងមាននៅ ឡើយ ធរមាន ដែលស្រប និងដែលចុះសម្រុង។

២. តាមវចនានុក្រម The ideals Harrabលោកបាន ពន្យល់ថា គំនិតគឺសំដៅដល់ការពិចារណាអ្វីមួយនៅក្នុងគំនិត ការ ជឿជាក់ ហេតុផល ការយល់ឃើញ។ វិជ្ជមាន មានន័យថា ដែល ស្រប ដែលមិនបដិសេធ និងដែលមិនជំទាស់។

សរុបមក គំនិតវិជ្ជមាន គឺសំដៅដល់ការត្រិះរិះពិចារណា ការរឭកដល់រឿងរ៉ាវល្អៗ ឬការសង្ឃឹមជឿជាក់ទៅដល់លទ្ធផលល្អ ណាមួយដែលនឹងមកដល់ក្នុងពេលខាងមុខ សំដៅដល់ហេតុផល ក្នុងចិត្តទាំងឡាយ ដែលនាំឱ្យមានការចម្រើន លូតលាស់ដល់ខ្លួនឯង និងអ្នកដទៃ។ បុគ្គលដែលមានគំនិតវិជ្ជមាន គឺជាមនុស្សដែលមើល ឃើញឧបសគ្គនានាថា ជាឱកាសក្នុងការសាងស្នាដៃល្អៗទាំងឡាយ។ បុគ្គលដែលមានគំនិតវិជ្ជមាន ជាបុគ្គលដែលតែងតែប្រព្រឹត្តការគិត និងទង្វើល្អៗជានិច្ច ទាំងសម្រាប់ខ្លួនឯង និងទាំងសម្រាប់អ្នកដទៃ។

បុគ្គលដែលមានគំនិតវិជ្ជមាន តែងមានសុភវិនិច្ឆ័យបាន
យ៉ាងត្រឹមត្រូវ ទៅលើរឿងរ៉ាវនានារបស់មនុស្ស សត្វ ក៏ដូចជាធម្មជាតិ ជាបុគ្គលដែលហ៊ានទទួលស្គាល់ការពិត ហ៊ានកែប្រែគំនិតរបស់ខ្លួន ទៅរកភាពត្រឹមត្រូវ ល្អប្រសើរ ជាប្រភេទមនុស្សដែលប្រកបដោយសីលធម៌ គុណធម៌ ព្រហ្មវិហាធម៌ មានចិត្តនឹងធឹង និងស្ងប់ស្ងៀម ប្រាជ្ញាមុតថ្លា។

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រសួងមហាផ្ទៃ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពនគរបាល និងកម្លាំងចម្រុះថៃចូលបំពានដែនដីនៅភូមិអូរបីជាន់ ឃុំអូរជ្រៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

បរិយាកាសពេញលេញ មកពិភពទឹកកកនិងព្រិលដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន "ទឹកកកនិងព្រិល"

ឈប់ស្រឡាញ់គេម្នាក់ឯង

ទីក្រុង Nanning ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងសប្បាយរីករាយ

យោបល់ទាំងអស់ (19)
លេខកូដណែនាំ25691250
· 2023-12-15
👍👍
ជាចាន់ដារិទ្ធ
· 2023-12-11
គំនិតល្អ
Peou Sery
· 2023-12-02
🤔🤔🤔
សុភ័ក្រ មនុស្សស្មោះ
· 2023-11-29
hi
RiiN RiiN
· 2023-11-04
👍👍
MELSOKNY
· 2023-10-09
😎🤗
មិត្ត1000271955
· 2023-09-09
ជម្រាបសួរបងប្អូនជនរួមជាតិខ្មែរទាំងអស់🙏🙏🙏🙏🙏🙏❤❤❤❤❤
SANAកូដណែនាំ41814896
· 2023-09-03
🎁
Sreyphak Yorng
· 2023-08-31
😊
Kanika Chuon
· 2023-08-17
🥰🥰
Piano YeayNa
· 2023-08-15
😁😁😁😁
Soa Phan
· 2023-08-13
👍👍
Sok211
· 2023-08-06
ល្អ
Samne Sinoun
· 2023-08-03
👍
មិត្ត1000257495
· 2023-07-31
😍😍
- 1
- 2
ទៅកាន់