
Knongsrok
· 2023-09-05
ប្រុងប្រយ័ត្ន និងទ្រាំឱ្យបាន! អ្នកឆ្នាំទាំង ៤ សម្រាប់ឆ្នាំ ២០២៤ មិនអំណោយផលសម្រាប់អ្នកឡើយ
#ហុងស៊ុយ# #រាសី# #ជំនឿ#
13535
២០២៤ ជាឆ្នាំស៊យសម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ នេះ មិនថាលុយកាក់ ឬការងារ ទំនាក់ទំនងអ្វីទេ គឺសុទ្ធតែពិបាក មានឧបសគ្គសម្រាប់អ្នក ហេតុនេះហើយ ត្រូវប្រុងប្រយ័ត្ន ធ្វើអ្វីមួយ ត្រូវគិតមុនគូរ កុំឱ្យមានបញ្ហា នាំឱ្យស្ដាយក្រោយ។
១. ឆ្នាំខាល
ចូលដល់ឆ្នាំ ២០២៤ ឆ្នាំខ្លានឹងជួបការលំបាកជាច្រើនក្នុងជីវិត។ បញ្ហាដែលមានក្នុងឆ្នាំនេះអាចជួបប្រទះ គឺក្នុងទំនាក់ទំនងសង្គម និងការងារ ជីវិតឯកា នៅដាច់ឆ្ងាយពីគេ គ្មានអ្នកជួយ គ្មានអ្នកគាំទ្រក្នុងការធ្វើការងារតូចធំ និងត្រូវពឹងលើខ្លួនឯងទាំងស្រុង ដើម្បីឆ្លងឱ្យផុតគ្រប់ឧបសគ្គទាំងពួង។
នេះក៏ព្រោះតែបុគ្គលិកលក្ខណៈរបស់អ្នកឆ្នាំខ្លា គឺត្រង់ពេក ពេលខ្លះនិយាយដោយមិនយកចិត្តទុកដាក់លើអារម្មណ៍អ្នកដទៃ មិនបានច្រើន ប្រញាប់និយាយ នាំឱ្យឈឺចាប់ដល់អ្នកដទៃ។ យូរ ៗ ទៅមនុស្សនៅជុំវិញមិនចូលចិត្តមនុស្សឆ្នាំខ្លានេះទេ ហើយក៏មិនចង់នៅក្បែរពួកគេនេះដែរ។
២. ឆ្នាំថោះ
ឆ្នាំ ២០២៤ ជាឆ្នាំមិនអំណោយផលសម្រាប់អ្នកកើតឆ្នាំទន្សាយឡើយ។ ឆ្នាំថោះនេះមិនមែនជាមនុស្សអសមត្ថភាពទេ ប៉ុន្តែនៅឆ្នាំ២០២៤ អ្វីៗនឹងពិបាកធ្វើ។ ការងារហាក់ដូចជាសាមញ្ញ ប៉ុន្តែពេលធ្វើរួច បញ្ហារាប់មិនអស់កើតឡើង។
នេះធ្វើឱ្យអ្នកកើតឆ្នាំទន្សាយមានអារម្មណ៍នឿយណាយផ្លូវចិត្ត ហើយសម្ពាធការងារ និងលុយកាក់កើនឡើងច្រើន ។ អ្នកកើតឆ្នាំទន្សាយ គួរមានចិត្តស្ងប់កុំប្រញាប់ប្រញាល់ក្នុងការសម្រេចចិត្តទាំងអស់ ដើម្បីចៀសវាងកំហុសក្រោយមានកំហុស។
៣. ឆ្នាំជូត
សម្រាប់អ្នកកើតឆ្នាំជូត ឆ្នាំ២០២៤ មិនមែនជាឆ្នាំល្អសម្រាប់អ្នកឡើយ។ ក្នុងឆ្នាំនេះនឹងជួបរឿងអកុសលរាប់មិនអស់ទាំងលុយកាក់ ទំនាក់ទំនង និងការងារ។ ឆ្នាំ២០២៤ អ្នកកើតឆ្នាំជូតមិនគួរបើកជំនួញ មិនគួរពង្រីកអាជីវកម្មវិនិយោគ ចៀសវាងខាតបង់លុយកាក់ធំ។ យ៉ាងណាមិញ អ្នកគួរតែទុកលុយក្នុងហោប៉ៅ កុំលោភលន់ពេក មិនគួរឈរធានាខ្ចីលុយអ្នកដទៃ ចៀសមានត្រូវគេបោក។
៤. ឆ្នាំរោង
ឆ្នាំ ២០២៤ គឺជាឆ្នាំលេខដាក់ ដូច្នេះអ្នកឆ្នាំនាគ ត្រូវចេះប្រុងប្រយ័ត្ន ការពារប្រសើរជាងព្យាបាល។ ជាពិសេស ក្នុងរឿងស្នេហា អាចនឹងមានអ្នកទី ៣ ចូលមកជ្រៀតជ្រែក ឬអ្នកអាចក្លាយជាអ្នកទីបី បំបែកស្នេហាគេក៏មាន ដែលនឹងបង្កឱ្យមានភាពច្របូកច្របល់ផ្លូវចិត្តកើតឡើង ជម្លោះ និងបញ្ហាជាច្រើនកើតឡើងជាបន្តបន្ទាប់។
លើសពីនេះ អ្នកដែលកើតក្នុងឆ្នាំរោង ក៏ត្រូវប្រឈមមុខនឹងពាក្យថា មនុស្សតូចតាចនៅកន្លែងធ្វើការផងដែរ។ ការងារធ្លាក់ចុះដោយគ្មានហ្វ្រាំងទប់ ទោះបីជាព្យាយាមច្រើនក៏ដោយ វាពិតជាលំបាកណាស់ក្នុងការទទួលបានលទ្ធផលដែលចង់បាន ហើយពិបាកនឹងមានឱកាសឈានទៅមុខ និងអភិវឌ្ឍណាស់៕
ប្រភព ៖ បរទេស / Knongsrok
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

យោបល់ទាំងអស់ (76)
សិលា ខាkhasila
· 2024-06-28
😎
សិលា ខាkhasila
· 2024-06-28
ok
Chanborey Paypal
· 2024-06-28
ok
Dem Visa1234
· 2024-06-23
ok
រត្ន័ មុនី្ននាថ
· 2024-06-19
Ok
ធារា៉414141wxzy
· 2024-06-18
ok
Nk Boa
· 2024-06-18
Ok
BenzBenz
· 2024-06-17
👍👍👍
Seng Sopha
· 2024-06-14
👍
សែម វត្តី-sem votey
· 2024-06-13
ok
មិត្ត1000309947
· 2024-06-13
👍🏻
រតនៈគិរី
· 2024-06-13
🙏🙏♥️
Sophanna ra
· 2024-06-05
ok
មិត្ត1000308893
· 2024-06-05
ok
ID015
· 2024-05-30
@ប្រុងប្រយ័ត្ន និងទ្រាំឱ្យបាន! អ្នកឆ្នាំទាំង ៤ សម្រាប់ឆ្នាំ ២០២៤ មិនអំណោយផលសម្រាប់អ្នកឡើយ
- 1
- 2
- 3
- 4
- 5
ទៅកាន់