បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2024-02-28

លក្ខណៈពិសេសរបស់តារានិករ LEO និងទំនាក់ទំនងជាមួយតារានិករដទៃទៀត

#Libra# #LEO# #តារានិករ# #សង្គម# #ព័ត៌មានសង្គម#

8011

LEO គឺជាតារានិកដែលមានរូបតំណាងជាសត្វតោ តំណាងឱ្យស្ដេចនៃសត្វទាំងឡាយ ព្រមទាំងមានធាតុភ្លើងក្ដៅដូចជាព្រះអាទិត្យ ដែលពួកគេតែងមានឥទ្ធិពលក្នុងកាលៈទេសៈណាក៏ដោយ ឱ្យតែមានវត្តមានរបស់ពួកគេ។ ឥឡូវយើងមកដឹងពីបុគ្គលិកលក្ខណៈ ជីវិតស្នេហា និងទំនាក់ទំនងស៊ីជម្រៅជាមួយតារានិករដទៃទៀតទាំង ១១។

 

បុគ្គលិកលក្ខណៈរបស់តារានិករនេះ គឺពិតជាពិសេសជាងអ្វីដែលមនុស្សគ្រប់គ្នាបានដឹង ដូចជាការប្រាស្រ័យទាក់ទងនៅក្នុងសង្គម ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ការយល់ពីស្ថានការណ៍ ពូកែគិត និងស្មានរឿងអ្វីដែលពួកគេដាក់ចិត្តធ្វើ ព្រមទាំងមានភាពជាអ្នកដឹកនាំពីកំណើតផងដែរ។ LEO គឺជាប្រភេទមនុស្សដែលមិនងាយនឹងចុះចាញ់នោះទេ ពួកគេចូលចិត្តយកឈ្នះលើអ្វីដែលពួកគេធ្វើ ប៉ុន្ដែមិនមែនយកឈ្នះដោយវិធីអាក្រក់អ្វីនោះទេ ផ្ទុយទៅវិញពួកគេសម្រេចគោលដៅក្នុងការយកឈ្នះអ្វីមួយ ដោយការខិតខំប្រឹងប្រែងដោយខ្លួនឯង ព្រោះថាប្រសិនបើពួកគេដាក់ចិត្តថានឹងធ្វើអ្វីមួយហើយនោះ ពួកគេនឹងធ្វើវាឱ្យទាល់តែបានសម្រេច។

 

បើនិយាយពីជីវិតស្នេហាវិញ តារានិករ LEO មានការដាក់ចិត្តស្រឡាញ់ខ្លាំង ម៉ត់ចត់ យកចិត្តទុកដាក់ និងមានការងប់ងល់នៅពេលដែលពួកគេដាក់ចិត្តស្រឡាញ់នរណាម្នាក់ ហើយពេលខ្លះក៏អាចធ្វើឱ្យដៃគូរធុញទ្រាន់ជាមួយនឹងរឿងទាំងអស់នេះដែរ មូលហេតុនេះហើយទើបការរើសដៃគូរត្រឹមត្រូវគឺជារឿងសំខាន់សម្រាប់ LEO ។ សម្រាប់តារានិករដែលមានភាពចុះសម្រុងខ្លាំងជាមួយនឹង LEO មានដូចជា Aries, Gemini, Aquarius, Sagittarius, Libra ហើយប្រាកដណាស់ គឺ LEO ដូចគ្នានោះឯង ខណៈតារានិករដែលមិនសូវជាចុះសម្រុងជាមួយនឹង LEO មានដូចជា Taurus, Cancer, Virgo, Scorpio, Capricorn, និង Pisces ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើដៃគូរទាំងសងខាងដាក់ចិត្តថាចង់កសាងស្នេហាហើយនោះ ភាពមិនចុះសម្រុងគ្នានេះ អាចនឹងក្លាយទៅជាចំណុចសម្រាប់ឱ្យដៃគូរកែប្រែ និងធ្វើឱ្យស្នេហានោះកាន់តែមានភាពស៊ីជម្រៅ៕

សម្រួលដោយ៖ រិទ្ធី សុវណ្ណារ័ត្ន

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (7)

មិត្ត12938435

· 2024-02-29

❤❤

កូដណែនាំ 47349677

· 2024-02-29

🤗🤗🤗🤗

Ya min

· 2024-02-29

🙂

កូដណែនាំ 91815366

· 2024-02-29

😍😍😍

Pa Serey Vuth

· 2024-02-28

❤️❤️

កូដណែនាំមិត្ត80866810

· 2024-02-28

hi

កូដណែនាំមិត្ត 64951616

· 2024-02-28

😊😊😊

  • 1
ទៅកាន់