
Knongsrok
· 2024-05-07
ធ្លាប់ទេ? ស្រឡាញ់គេស្មោះ រាប់អានគេអស់ពីចិត្ត តែអ្វីដែលបានត្រឡប់មកវិញគឺ ត្រូវគេប្រមាថមើលងាយ និងក្បត់យើងពីក្រោយខ្នង?
#សេចក្តីស្នេហា# #ចំណេះដឹង# #ស្នេហា#
2087
មិនថាមិត្តភាព ឬស្នេហាទេ ពេលខ្លះ យើងស្រឡាញ់គេស្មោះ លះបង់ដើម្បីគេ រាប់អានគេអស់ពីចិត្តពីថ្លើម តែចុងក្រោយ អ្វីដែលបានត្រឡប់មកវិញគឺ ការក្បត់ក្រោយខ្នង ការប្រមាថមើលងាយ មិនដែលគោរព និងឱ្យតម្លៃយើងសម្បីតែបន្តិច អារម្មណ៍មិនដែលគិតចង់បាន ឬរំពឹងថាគេនឹងល្អជាមួយយើង ដូចយើងល្អនឹងគេទេ តែវាក៏ហួសចិត្ត ដែលការតបស្នងរបស់គេ ធ្វើឱ្យយើង ខូចចិត្ត និងឈឺចាប់ដល់ថ្នាក់នេះ។
ស្រឡាញ់ គឺស្រឡាញ់ហើយ មិនដែលគិតចង់បាន ឬទាមទារអ្វីឱ្យលើសលស់ទេ រាប់អានក៏ស្មោះអស់ពីចិត្តដែរ មិនដែលមើលឃើញប្រយោជន៍ ឬសម្លឹងឃើញទ្រព្យ ចង់អែបអបនរណាម្នាក់ឡើយ។ ប៉ុន្តែមនុស្សខ្លះ យើងកាន់តែគោរព ឱ្យតម្លៃដល់គេ គេក៏រឹតតែមើលងាយ ប្រមាថយើងទៅវិញ។ នេះឬការតបស្នងចំពោះទំនាក់ទំនងដ៏ល្អ? ដូចពាក្យគេថា មនុស្សល្អ ច្រើនតែត្រូវគេប្រមាថ យកប្រៀប ដើរខ្សែលើ មិនខុសនោះទេ។ បើទោះបីយើងស្រឡាញ់ រាប់អានគេ មិនគិតចង់បានអ្វី តែគេនៅតែមិនឃើញពីតម្លៃ និងភាពស្មោះត្រង់របស់យើងដដែល។
ធ្លាប់ជួបហើយ អារម្មណ៍ដែលត្រូវគេក្បត់ក្រោយខ្នង ក៏ធ្លាប់ជួបហើយដែរ អារម្មណ៍ដែលត្រូវមិត្តភក្តិជិតស្និទ្ធបំផុត ប្រើសម្ដីប្រមាថ មើលងាយទឺកចិត្តដែលមានចំពោះគេ។ ពេលខ្លះ ទឹកចិត្តយើងល្អប៉ុនណា តែសម្រាប់គេ មើលឃើញត្រឹមជាសំរាមដែលគេបោះបង់ចោលតែប៉ុណ្ណោះ ដូច្នេះហើយ មនុស្សខ្លះ មិនគួរទទួលបានការគោរព ស្រឡាញ់ ឱ្យតម្លៃពីយើងនោះឡើយ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

យោបល់ទាំងអស់ (3)
កូដណែនាំ 91815366
· 02-25
🙏🙏🙏
098969769
· 02-17
😍😍😍
អូនតា លេខកូដ63230368
· 01-13
🙏🙏🙏
- 1
ទៅកាន់