
Cambo-China
· 2024-06-22
គណៈប្រតិភូក្រុមហ៊ុនចិនចំនួន១១ ធ្វើដំណើរទស្សនកិច្ចស្វែងរកសក្ការនុពលវិនិយោគនៅកម្ពុជា
#គណៈប្រតិភូចិន# #ទស្សនកិច្ចសិក្សា# #វិនិយោគកម្ពុជា# #សង្គម# #តំបន់សេដ្ឋកិច្ចពិសេស# #ព័ត៌មានសង្គម# #CAMBO-CHINA#
4393
គណៈប្រតិភូក្រុមហ៊ុនចិនចំនួន ១១ មកពីទីក្រុងសៀងហៃ ឆឹងទូ ហាងចូវ និងខេត្តចេជាង បានមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ដែលពោរពេញដោយភាពអំណោយផល។ នេះបើតាមអត្ថន័យនៃជំនួបពិភាក្សាការងាររវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ក (KOH KONG ZHEJIANG SEZ CO., LTD.)។មានមតិក្នុងកិច្ចប្រជុំនេះ លោក ជូ ចាងជីន បាននិយាយថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នមានការបណ្ដាក់ទុនវិនិយោគពេញក្នុងតំបន់ រីឯតំបន់សេដ្ឋ- កិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្ន មានការបណ្តាក់ទុនវិនិយោគ ចំនួន ២៨ក្រុមហ៊ុន ហើយនឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគផ្សេងឱ្យមកបណ្តាក់ទុនក្នុងតំបន់នេះឱ្យបាន ១០០ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៤នេះ។ បន្ថែមលើនេះ ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកភាសា និងផ្នែកជំនាញបច្ចេកទេស នៅពេល ឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។
ក្នុងឱកាសនោះ ឯកឧត្តម ជា វុទ្ធី ក៏បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ ច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនឹងវិស័យដែលមានសក្តានុពល ការផ្តល់កិច្ចសម្រួលវិនិយោគ និងបានធ្វើការកត់សម្គាល់ពីកំណើនវិនិយោគចិននៅកម្ពុជា។ បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមាន តុចិន (China Desk) សម្រាប់រង់ចាំផ្ដល់ការប្រឹក្សា និងកិច្ចសម្រួលនានាជួន វិនិយោគិនចិន។
ក្រុមហ៊ុនទាំង១១ ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជានោះ មានកម្មវត្ថុអាជីវកម្មក្នុងវិស័យសណ្ឋាគារ ថ្នាំពេទ្យ សម្ភារៈវេចខ្ចប់ (កេសកាតុង និងសម្ភារៈប្លាស្ទិក) ឧស្សាហកម្មគីមី អេប៉ុង និងផលិតខ្មៅដៃ និងគ្រឿងសង្ហារិមជាដើម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង

ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត

លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី

ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ

យោបល់ទាំងអស់ (15)
សែម វត្តី-sem votey
· 2024-06-23
ok
SMEY BACK
· 2024-06-22
hi😍😍
មិត្ត1000311073
· 2024-06-22
ជំរាបសួរបាទ
Beeda
· 2024-06-22
👍👍
កូដណែនាំ 47349677
· 2024-06-22
🤗🤗🤗
ID015
· 2024-06-22
@គណៈប្រតិភូក្រុមហ៊ុនចិនចំនួន១១ ធ្វើដំណើរទស្សនកិច្ចស្វែងរកសក្ការនុពលវិនិយោគនៅកម្ពុជា
BenzBenz
· 2024-06-22
👍
រត្ន័ មុនី្ននាថ
· 2024-06-22
Ok
Phea amazing
· 2024-06-22
🩷
Dem Visa1234
· 2024-06-22
ok
ចៅ តាស្វាយ 789
· 2024-06-22
ok
អូនតា លេខកូដ63230368
· 2024-06-22
👍👍👍
ចន្នី មូល
· 2024-06-22
ok
ចន្នី មូល
· 2024-06-22
ok
Chanborey Paypal
· 2024-06-22
ok
- 1
ទៅកាន់