
TNAOT News
· 2024-07-10
កម្ពុជា-អាល្លឺម៉ង់ ចុះMOU ដើម្បីបន្តកិច្ចសហការ ក្នុងវិស័យជួសជុលអភិរក្សប្រាសាទ
#ប្រទេសកម្ពុជា# #អភិរក្សប្រាសាទ# #NEW NEWS# #អាល្លឺម៉ង់# #សង្គម# #អនុស្សរណៈ# #ព័ត៌មានសង្គម#
5903
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិអប្សរា ជាមួយភាគីអាល្លឺម៉ង់ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា(Mou)ខាងលើ ក្នុងគោលបំណង ដើម្បីបន្តកិច្ចសហការ ក្នុងវិស័យជួសជុល អភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤ នេះ គឺមានរយៈពេល ២៧ឆ្នាំហើយ ដែលប្រទេសអាឡឺម៉ង់ បានរួមចំណែកអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ លើការងារជួសជុល និងអភិរក្សចម្លាក់អប្សរានៅតាមប្រាសាទមួយចំនួន ដូចជាអង្គរវត្តជាដើម។ ក្នុងរយៈពេល ២៧ឆ្នាំមកនេះ រដ្ឋាភិបាលអាឡឺម៉ង់ តាមរយៈគម្រោងGACP បានគាំទ្រថវិកាច្រើនជាង ៤លានដុល្លារអាម៉េរិក សម្រាប់ការងារសហប្រតិបត្តិការជាមួយអាជ្ញាធរអប្សរាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (7)
សម្បត្តិ ធីដា sambaththida
· 2024-07-11
ok
សែម វត្តី-sem votey
· 2024-07-11
ok
អូនតា លេខកូដ63230368
· 2024-07-11
🙏🙏🙏👌
កូដណែនាំ 47349677
· 2024-07-10
🤗🤗🤗
មិត្ត1000204282
· 2024-07-10
ok
មិត្ត1000204282
· 2024-07-10
ok
ចូលចិត្តចិញ្ចឹមសត្វ
· 2024-07-10
ok
- 1
ទៅកាន់