
TNAOT News
· 2024-07-10
កូនឈើចម្រុះចំនួនជាង ៤ម៉ឺនដើមចែកជូនដោយឥតគិតថ្លៃ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ
#NEW NEWS# #ដាំកូនឈើចម្រុះ# #ពន្លកបៃតង# #សង្គម# #ព័ត៌មានសង្គម# #ចែកជូនដោយឥតគិតថ្លៃ# #ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ#
6232
ក្រសួងបរិស្ថានរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត។
ក្នុងពិពរណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» សាធារណជនអាចទទួលបានកូនឈើចម្រុះទៅដាំនៅតាមគេហដ្ឋាន ដោយឥតគិតថ្លៃផងដែរ ខណៈកូនឈើចម្រុះចំនួន ៤៤ ៥០០ដើម នឹងមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងដែរថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ខាងលើនេះ ប្រជាពលរដ្ឋដែលចូលរួមនឹងទទួលបានកូនឈើចំនួន១០ដើម ក្នុង១នាក់ ដោយឥតគិតថ្លៃ។
ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» មានគោលបំណងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះ ពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣គឺ ស្អាត បៃតង និងចីរភាព៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (9)
មិត្ត1000042124
· 2024-07-10
😍🙏👍
កូដណែនាំ 47349677
· 2024-07-10
🤗🤗🤗
ID015
· 2024-07-10
@កូនឈើចម្រុះចំនួនជាង ៤ម៉ឺនដើមចែកជូនដោយឥតគិតថ្លៃ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ
មិត្ត1000204282
· 2024-07-10
ok
Heng phinh
· 2024-07-10
💜💜💜
Mom dad
· 2024-07-10
💖💖
ចៅ តាស្វាយ 789
· 2024-07-10
ok
ពូបុរី
· 2024-07-10
កាប់ឈើឡើងអស់រលីង ទើបនាំគ្នានឹកឃើញដាំ ដើមឈើឡើងវិញ គួរឲ្យហួសចិត្ត។
អូនតា លេខកូដ63230368
· 2024-07-10
👌👌👌
- 1
ទៅកាន់