បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2024-07-18

នាយ ពាក់មី ប្រមូលចម្រៀងល្បីៗ Remix បញ្ចូលគ្នាក្លាយជាបទតែមួយ

#NEW NEWS# #នាយ ពាក់មី# #ឯកឧត្តម ហ៊ុន ម៉ានី# #កម្សាន្ត# #តារាខ្មែរ#

6458

បណ្តាអ្នកគាំទ្រជាច្រើននាក់របស់តារាកំប្លែង នាយ ពាក់មី បានចែករំលែកសរសើរយ៉ាងព្រោងព្រាតនៅលើបណ្តាញាសង្គម ខណៈបានឃើញវីដេអូចម្រៀងមួយដែលលោកបានយកទៅច្រៀងនៅក្នុងផាប់ (Pub) មួយកន្លែងជាមួយនឹងតារាចម្រៀងដ៏ល្បីលោក អ៊ីណូ។

ក្រោយនាយ ពាក់មី បានបង្ហោះវីដេអូនោះ យើងសង្កេតឃើញបណ្តាអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងដោយសារបទចម្រៀងនោះជាបទបែប Remix ដែលលោកបានលើកយកបទចម្រៀងល្បីៗ ៥ បទរបស់តារាចម្រៀងក្នុងប្រទេសកម្ពុជារួមមានកំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បទ «ប្រុសណាមិនយំ», បទ «YAKOYA» របស់លោក KWAN , បទ «កុំច្រឡំ» របស់ GmengZ , បទ «ដូចមេ» របស់លោក Mesa ជាមួយលោក Vannda និងបទ «ក្រមុំស្រុកណា» របស់លោក Norith ជាមួយលោក Vannda មកបញ្ចូលក្នុងភ្លេងតែមួយយ៉ាងប្លែក និងពិរោះទាក់ទាញផងដែរ។

គួរបញ្ជាក់ដែរថា វីដេអូចម្រៀងនេះកំពុងត្រូវបានមហាជន ចែករំលែកពេញបណ្ដាញសង្គម និងសរសើរមិនដាច់ពីមាត់នូវសមត្ថភាពនៃការ Remix ចម្រៀងយ៉ាងប្លែករបស់លោក។ មិនតែប៉ុណ្ណោះក៏មាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចែករំលែកនៅលើគណនីផ្ទាល់ខ្លួនដោយកោតសរសើរចំពោះបទចម្រៀង និងទឹកដមសម្លេងរបស់នាយ ពាក់មី ក្នុងចម្រៀងមួយបទនេះល្អបំផុតផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)