
Cambo-China
· 2024-09-01
ក្រុមហ៊ុនចិនមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា
#ប្រទេសកម្ពុជា# #វិនិយោគ# #កសិកម្ម# #ក្រុមហ៊ុនចិន# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2875
តំណាងក្រុមហ៊ុនចិន បានសម្តែងនូវសេចក្តីសោមនស្សយ៉ាងខ្លាំង និងបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការវិនិយោគនៅប្រទេសកម្ពុជាប្រកបដោយការទុកចិត្ត និងភាពកក់ក្តៅ បន្ទាប់ពីបានទទួលស្វាគមន៍យ៉ាងកក់ក្តៅក្នុងឱកាសមកស្វែងយល់ពីការវិនិយោគនៅកម្ពុជា និងបន្ទាប់ពីបានស្តាប់បទឧទ្ទេសនាមសង្ខេបរបស់ឯកឧត្តម យុន ហេងអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជារួចមក។ ក្នុងឱកាសនោះ ឯកឧត្តម យុន បានឧទ្ទេសនាមដោយសង្ខេបអំពី: ស្ថាប័ន ក.អ.ក., ការលើកទឹកចិត្ត និងការធានាវិនិយោគក្រោមក្របខ័ណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផលនៃសន្តិភាពនិងស្ថិរភាពនយោបាយ, និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។
បន្ថែមពីនេះ ភាគីខាងតំណាងក្រុមហ៊ុន MUYUAN FOOD ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិន ក៏បានបញ្ជាក់ថា ខ្លួនមានទំនុកចិត្តក្នុងការផ្សព្វផ្សាយទៅកាន់វិនិយោគិនដទៃថា មកវិនិយោគនៅអាស៊ាន ត្រូវនឹកឃើញដល់ប្រទេសកម្ពុជាមុនគេផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង

ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត

លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី

ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ

ការណែនាំពិសេស
យោបល់ទាំងអស់ (3)
New life កូដ 71978369
· 2024-09-01
🆗
សែម វត្តី-sem votey
· 2024-09-01
ok
- 1
ទៅកាន់