
Cambo-China
· 2024-09-26
រដ្ឋមន្ត្រីទេសចរណ៍ស្នើក្រុមហ៊ុនចិនរៀបចំកញ្ចប់ទស្សនកិច្ច ដើម្បីទាក់ទាញភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2660
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ ស្នើប្រធានក្រុមហ៊ុនទេសចរណ៍ចិន រៀបចំកញ្ចប់ទស្សនកិច្ចដើម្បីទាក់ទាញភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន និងជួយផ្សព្វផ្សាយពីគោលដៅទេសចណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយ ទាំងនៅទីក្រុង Guilin ក៏ដូចជានៅខេត្តក្វាងស៊ីទាំងមូល។
ឯកឧត្តម ហួត ហាក់ លើកឡើងដូចនេះក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យទេសចរណ៍ ជាមួយលោក An Xin ប្រធានក្រុមហ៊ុន Tianhe International Travel Service Co., LTD ក្នុងឱកាសព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍អាស៊ាន-ចិន លើកទី១០ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគួយលីន ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យនាយកក្រុមហ៊ុន ភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជនរបស់ប្រទេសកម្ពុជា ដែលចូលរួមព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍អាស៊ាន-ចិន លើកទី១០ ដែលយើងមានក្រុមហ៊ុនចំនួន ១៧ ធ្វើដំណើរដោយផ្ទាល់មកពីកម្ពុជាចូលរួមព្រឹត្តិការណ៍នេះ និងបានអញ្ជើញ លោកប្រធានក្រុមហ៊ុន និងសហការី អញ្ជើញទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវិនិយោគកម្ពុជាបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ស្នើឲ្យលោកប្រធាន ជំរុញប្រជាជនចិនចូលរួមឱ្យបានច្រើនកុះករក្នុងព្រឹត្តការណ៍ធំៗ ៣ នៅកម្ពុជា នៅអំឡុងត្រីមាសទី៤ នៅក្នុងក្របខណ្ឌនៃ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤”៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង

ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត

លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី

ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ

ការណែនាំពិសេស
អាហារ ៥ ប្រភេទ ដែលមិនគួរញ៉ាំ ជាមួយគ្រឿងស្រវឹង

ទីក្រុង Nanning ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងសប្បាយរីករាយ

ពិការកាយ តែមិនពិការបេះដូង! ពលរដ្ឋខ្មែរអ្នកភូមិព្រៃចាន់ និង ភូមិជោគជ័យពួកគាត់បានស៊ូ និងក្លាហានកាពារទឹកដី ដោយបានរើបន្លាលួសដែលទាហានសៀមបានពង្រាយ

តើអ្វីជាស្នេហា? ស្នេហាជាអ្វី? ?

យោបល់ទាំងអស់ (2)
អូនតា លេខកូដ63230368
· 2024-09-27
👌👌👌👌👍
ហេងដាលីនABA005856219
· 2024-09-26
😊😊
- 1
ទៅកាន់