
TNAOT News
· 02-21
អាជ្ញាធរខេត្តសៀមរាប ជំរុញទប់ស្កាត់អំពើជួញដូរមនុស្ស និងគេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ
#NEW NEWS# #សង្គម# #អាជ្ញាធរ# #ខេត្តសៀមរាប# #ព័ត៌មានសង្គម# #ជួញដូរមនុស្ស# #ពលកម្មកុមារ#
3151
អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប បានណែនាំដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ បន្តជំរុញការផ្សព្វផ្សាយ ធ្វើយ៉ាងណាបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់ និងបានចូលរួមក្នុងការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សគ្របប្រភេទ ពិសេសការគេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ។ នេះបើតាមការលើកឡើងរបស់ លោកស្រី ម៉ននី រង្សី អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប។ ជាមួយគ្នានេះ លោកស្រី ម៉ននី រង្សី ក៏បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារដែលបានអនុវត្តតួនាទីភារកិច្ចយ៉ាងសកម្មភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញការបង្ការទប់ស្កាត់ លុបបំបាត់ អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
លោកស្រីក៏បានជំរុញបន្ថែមដល់ក្រុមការងារ បន្តពង្រឹងវិធានការបង្ការ ទប់ស្កាត់ គ្រប់គ្រងការធ្វើចំណាកស្រុកខុសច្បាប់ ស្ថិតិអ្នកចំណាក និងចំណូលស្រុក គោលដៅសង្ស័យបម្រើសេវាកម្មផ្លូវភេទ កិច្ចការពារកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ កិច្ចការពារកុមារងាយរងគ្រោះ និងកុមាររងគ្រោះ។ លើសពីនេះ គឺត្រូវរួមគ្នាជំរុញការអនុវត្តតាមមុខសញ្ញារៀងៗខ្លួន ចូលរួមសហការដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប និងធនធានសរុប ក្នុងការបង្រ្កាបឱ្យបានរាល់បទល្មើសជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ពិសេសលើស្រ្តី និងកុមារ និងបទល្មើសរំលោភបំពាននានា ដើម្បីជួយប្រជាពលរដ្ឋយើងឱ្យរួចផុតពីភាពរងគ្រោះ និងងាយរងគ្រោះ។ បន្តអប់រំផ្សព្វផ្សាយលើគ្រប់រូបភាព អំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ដ ឧបាយកលជនល្មើស ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងយល់ដឹងពីកិច្ចការពារជនរងគ្រោះ និងមានការយល់ដឹងពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)