
Sopheav
· ម្សិលមិញ
អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte និយាយថា លោកទទួលខុសត្រូវទាំងស្រុងចំពោះសង្គ្រាមប្រឆាំងគ្រឿងញៀន
#ទទួលខុសត្រូវ# #គ្រឿងញៀន# #ព័ត៌មាន# #លោក Duterte# #DEVELOPING NEWS# #អតីតប្រធានាធិបតីហ្វីលីពីន# #ព័ត៍មានអន្តរជាតិ#
2292
អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកការទទួលខុសត្រូវ ខណៈដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិបាននាំគាត់ទៅឃុំឃាំងកាលពីថ្ងៃពុធ ជុំវិញករណីសង្គ្រាមលើការបង្រ្កាបគ្រឿងញៀនរបស់លោក។
ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ជឿថាមានហេតុផលសមស្រប ដើម្បីចោទប្រកាន់លោក Duterte ពីបទឃាតកម្មជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងនាមជាសហឧក្រិដ្ឋជនដោយប្រយោល ក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលក្រុមសិទ្ធិមនុស្សប៉ាន់ស្មានថាបានសម្លាប់មនុស្សរាប់ពាន់នាក់។ លោក Duterte បាននិយាយនៅក្នុងវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់គាត់ និងទីប្រឹក្សាជិតស្និទ្ធរបស់គាត់ថា ខ្ញុំជាអ្នកដែលដឹកនាំការអនុវត្តច្បាប់ និងយោធារបស់យើង។ ខ្ញុំបាននិយាយថា ខ្ញុំនឹងការពារអ្នក ហើយខ្ញុំនឹងទទួលខុសត្រូវចំពោះរឿងទាំងអស់នេះ ។
អតីតប្រមុខរដ្ឋអាស៊ីដំបូងគេដែលបង្ហាញខ្លួននៅមុខ ICC លោក Duterte ក្នុងវ័យ ៧៩ បាននិយាយទៅកាន់ប៉ូលិសយោធាថា វាជាការងាររបស់ខ្ញុំ ហើយខ្ញុំទទួលខុសត្រូវ។ អ្នកនាំពាក្យម្នាក់បានបញ្ជាក់ថា លោក Duterte កំពុងស្ថិតក្នុងការឃុំឃាំងរបស់តុលាការ បន្ទាប់ពីលោកបានមកដល់ទីក្រុង Rotterdam តាមយន្តហោះឯកជន។ យានជំនិះដែលគេគិតថាដឹកលោក Duterte បានបើកចូលទៅក្នុងមជ្ឈមណ្ឌលឃុំឃាំង ICC នៅទីក្រុងឡាអេ ឆ្លងកាត់ហ្វូងអ្នកគាំទ្ររាប់សិបនាក់ ដោយខ្លះស្រែកថានាំគាត់មកវិញ និងគ្រវីទង់ជាតិ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ជំនួបពិភាក្សា អាមេរិក-កូរ៉េខាងជើង «មិនមានសេចក្តីប្រកាសរួមតែមិនបរាជ័យឡើយ

iPhone ចំនួន 3 ម៉ូដែលទ្រទ្រង់នូវបច្ចេកវិទ្យា 5G នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំ 2020

ចំណុចរងគ្រោះនៅលើ Samba នាំឲ្យមានការវាយប្រហារ DoS នៅលើ DNServer ហើយធ្វើឲ្យគាំងនៅលើសេវាកម្ម Active Directory Services

សោកស្តាយណាស់! គោព្រៃកម្ពុជាមិនអាចឡើងទៅវគ្គបន្តក្រោយចេញ កូរ៉េខាងត្បូង ១-៦ ក្នុងការប្រកួតព្រឹត្តិការ AFC U23

យោបល់ទាំងអស់ (0)