បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-24

បណ្ឌិត សុខ ទូច៖ ភាសាចិនក្លាយជាភាសាទី៣ នៃភាសាប្រើប្រាស់ជាសាធារណៈនៅកម្ពុជា

#កម្ពុជា-ចិន# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #បណ្ឌិត សុខ ទូច#

3254

ភាសាចិនបានដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា ក្លាយទៅជាភាសាទី៣ នៃព្រះរាជាណាចក្រកម្ពុជា ខណៈរាជបណ្ឌិតសភាកម្ពុជា ក៏បានបើកនៅគរុកោសល្យភាសាចិន ដើម្បីបង្រៀនឲ្យគ្រូបង្រៀនភាសាចិនបានក្លាយទៅជាសរសៃឈាមនៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា និងជម្រុញឲ្យភាសាចិនក្លាយទៅជាភាសាទី៣ នៃភាសាដែលត្រូវបានប្រើប្រាស់ជាសាធារណៈនៅកម្ពុជា។ 

នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី៤ស្តីពី ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ : ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ។ 

ឯកឧត្តមបណ្ឌិត សុខ ទូច សង្ឃឹមថាទំនាក់ទំនងត្បូងពេជ្ររវាងកម្ពុជា និងចិន នេះនឹងចាក់ជ្រៅទៅដល់សសៃឈាមនៃប្រទេសទាំងពីរ ដែលមិនមែនមានតែនៅលើក្រដាសនោះទេ ហើយដើម្បីមិនឲ្យជាន់ប្រវត្តិសាស្ត្រ នៅពេលដែលផ្ទុះឡើងនៃជំងឺកូវីដខ្លាំងមិនអាចបញ្ជូនគ្រូជនជាតិចិន មកកម្ពុជាបាននោះទេ ហេតុនេះហើយទើបរាជបណ្ឌិត្យសភាកម្ពុជា បានខិតខំបណ្តុះបណ្តាលគ្រូគរុកោសល្យ ហើយឈានទៅដល់ការបណ្តុះបណ្តាលបរិញ្ញាបត្រ។ 

លោកក៏បានថ្លែងអំណរគុណដល់ បណ្ឌិតសភាសង្គមចិន និងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដែលបានបើកធនាគារខួរក្បាល ដើម្បីឆ្លុះបញ្ចាំងនៃតថភាព ដោយយកធាតុចូលនៃប្រទេសជាតិ ដើម្បីរួមចំណែកអភិវឌ្ឍកសាងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ លោកក៏ជឿជាក់ថាក្នុងពេលដ៏ឆាប់ខាងមុខ កម្ពុជា និងចិន ក៏នឹងរៀបចំបកប្រែវប្បធម៌នៃប្រទេសកម្ពុជា និងវប្បធម៌របស់ចិន ឲ្យទៅជាភាសាខ្មែរ និងចិន ដើម្បីឲ្យជនជាតិចិនស្គាល់បន្ថែមពីកម្ពុជា និងក៏ដូចជាឲ្យប្រជាជនកម្ពុជាស្គាល់ពីចិន ន័យនេះមិនមែនស្គាល់តែអ្នកនយោបាយទេ ហើយក៏មិនមែនស្គាល់តែអ្នកធ្វើពាណិជ្ជកម្មដែរ ពោលគឺត្រូវស្គាល់ប្រជាជន និងប្រជាជន។ 

លោកក៏បានស្នើឲ្យមិត្តចិនជួយជ្រុំជ្រែងបន្ថែមនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលវាជាសខីកម្មនៃទំនាក់ទំនងដ៏អស្ចារ្យរវាងកម្ពុជា និងចិន។ ស្រពពេលដែលប្រទេសចិន ក៏អាចដឹកជញ្ជូនផលិតផលពីប្រទេសចិន មកដល់រាជធានីដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ដោយមិនឆ្លងកាត់ប្រទេសណាមួយតទៅទៀត។

គួរបញ្ជាក់ផងដែរថា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការយោគយលើគ្នាទៅវិញទៅមកតាមរយៈការយល់ឃើញត្រឹមត្រូវ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរយៈពេលយូរអង្វែងរវាងកម្ពុជា និងចិន ព្រមទាំងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរវារដ្ឋាភិបាលទាំងពីរក្នុងការពង្រឹង និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងប្រទេសទាំងពីរ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរបសក និងវិទ្យាស្ថានជាតិសម្រាប់យុទ្ធសាស្ត្រសាកលនៃ ប.ស.វ.ស.ច បានផ្តួចផ្តើមគំនិតរៀបចំវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិននេះឡើង កាលពីឆ្នាំ២០១៩ ដែលជាវេទិកាបណ្ឌិតសភា ដ៏មានកិត្យានុភាពសម្រាប់អ្នកជំនាញ និងអ្នកប្រាជ្ញមកពីកម្ពុជា និងចិន ដើម្បីចែករំលែកគំនិត និងការយល់ដឹងផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)