
TNAOT News
· 05-27
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#
6042
១. ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន អគ្គរដ្ឋអាជ្ញារុស្ស៊ី ចូលក្រាបថ្វាយបង្គំគាល់
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតជូន ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញារុស្ស៊ី ចូលក្រាបថ្វាយបង្គំគាល់ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។
២. កម្ពុជា ចិន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនថែមទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
៣. សពកងកម្លាំងរក្សាសន្តិភាពកម្ពុជាដែលធ្វើពលិកម្មនៅប្រទេសស៊ូដង់ខាងត្បូងបានដឹកមកដល់កម្ពុជាដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី
សពកងកម្លាំងរក្សាសន្តិភាពកម្ពុជា០២រូប ដែលបានធ្វើពលិកម្មក្នុងពេលបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ត្រូវបានដឹកត្រឡប់មកដល់ប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
៤. ក្រុមអត្តពលិកកីឡាជឺជីតស៊ូកម្ពុជាដណ្តើមបានមេដាយសរុបទាំងអស់ ១១គ្រឿង នៅប្រទេសហ្សកដានី
អបអរសាទ! ក្រុមអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា បានបន្ថែមមេដាយ មាស២គ្រឿង និង សំរិទ្ធ ១គ្រឿងទៀត ជូនកម្ពុជានៅថ្ងៃប្រកួតចុងក្រោយ ក្នុងព្រឹត្តិការណ៍ជើងឯកទ្វីបអាស៊ី លើកទី៩ ថ្ងៃទី ២២–២៦ ខែឧសភា ២០២៥ នៅប្រទេសហ្សកដានី។
៥. ប្រធានាធិបតីបារាំងបកស្រាយរឿងភរិយារុញមុខលើយន្តហោះថាជាការលេងសើច
ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថាវីដេអូដែលបានផ្សព្វផ្សាញបង្ហាញភរិយារបស់លោកបានរុញមុខលោកនោះ ថាពួកគេគ្រាន់តែលេងសើចប៉ុណ្ណោះ។
៦. មនុស្សរាប់សិបនាក់រងរបួសបន្ទាប់ពីរថយន្តបើកបំបុកចូលក្រុមអ្នកគាំទ្រក្បួនដង្ហែក្រុម Liverpool
មនុស្សជិត ៥០នាក់បានរងរបួសបន្ទាប់ពីអ្នកបើកបរបំបុកចូលទៅក្នុងក្បួនដង្ហែរហ្វូងមនុស្សនៅទីក្រុង Liverpool។
ប៉ូលីសបាននិយាយថា អ្នកបើកបរជាបុរសជនជាតិអង់គ្លេសអាយុ ៥៣ឆ្នាំត្រូវបានចាប់ខ្លួន ប៉ុន្តែព្រឹត្តិការណ៍នេះមិនត្រូវបានចាត់ទុកថាជាអំពើភេរវកម្មនោះទេ ខណៈនាយករដ្ឋមន្ត្រី Keir Starmer បានពណ៌នានេះជាហេតុការណ៍ "គួរឱ្យរន្ធត់" ។
៧. ខេត្តកំពត ជាខេត្តទី២១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តកំពតជាខេត្តទី២១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
៨. កម្ពុជា-ម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato' Seri Anwar Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
៩. កំលាំងនគរបាលបង្រ្កាបជនសង្ស័យចំនួន ២នាក់ ដកហូតបានគ្រឿងញៀន ១០កញ្ចប់
នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ កំលាំងនគរបាលទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៍អំពីមុខសញ្ញារក្សាទុកសារធាតុញៀនពង្វក់ក្មេងៗ ។
១០. ព្រះសង្ឃជាង ១០អង្គ និងយាយជី ២នាក់ មានអាការៈក្អួតចង្អោរបន្ទាប់ពីឆាន់ផ្សិតឬស្សី
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ មានករណីព្រះសង្ឃគង់នៅវត្តចន្ទគីរី ជាង១០អង្គ និងយាយជី២នាក់ បានពុលផ្សិតក្រោយពីដកផ្សិតឬស្សីមកធ្វើចង្ហាន់ថ្ងៃត្រង់ នៅចំណុចឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

យោបល់ទាំងអស់ (6)
Ariana Janee
· 08-20
👍🏻
ANAG
· 08-16
👍
Pov Mouyសាធារណ
· 06-22
នេះហើយជាក្តីសង្ឃឹម
Makara KH8
· 05-29
💜
អូនតា លេខកូដ63230368
· 05-28
😍😍
កូដណែនាំ 91815366
· 05-28
😍😍
- 1
ទៅកាន់