បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-07

សម្តេចធិបតី៖ ការសម្រេចឡើងទៅតុលាការ ICJ គឺជាការបញ្ចប់ភ្លើង ជៀសការប្រយុទ្ធគ្នា

#តំបន់មុំបី# #NEW NEWS# #ខេត្តព្រះវិហារ# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #កងទ័ពកម្ពុជា# #ព័ត៌មានសង្គម#

2731

ការទៅតុលាការ ICJ (តុលាការយុត្តិធម៌អន្តរជាតិ) គឺជាការបញ្ចប់ភ្លើងសង្គ្រាម ជៀសការប្រយុទ្ធគ្នា ហើយកម្ពុជាពិតជាចង់ដោះស្រាយបញ្ចប់បញ្ហា និងដោយស្មារតីសន្តិភាព។ នេះបើតាមការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធ “អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី” នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ការច្បាំងគ្នា គឺច្បាស់ជាមានការស្លាប់ និងរងរបួសទាំងសងខាង ដូចនេះយើងត្រូវយកវិធីសាស្ត្រដោះស្រាយនៅ ICJ (តុលាការយុត្តិធម៌អន្តរជាតិ) ដើម្បីបញ្ចប់បញ្ហាព្រំដែន រវាងប្រទេសទាំងពីរគឺ កម្ពុជា-ថៃ»។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គម កុំរុញសភាពការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យក្លាយជារឿងស្អប់ជាតិសាសន៍។

គួរបញ្ជាក់ផងដែរថា ដោយមើលឃើញពីបញ្ហានៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺជាការវិវត្តមួយចំនួនដ៏គួរឱ្យបារម្ភ នៃបញ្ហាព្រំដែន និងដើម្បីដោះស្រាយបញ្ហាព្រំដែននេះ ប្រកបទៅដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា បានបញ្ជូន វិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច និងប្រាសាទតាក្របី ទៅតុលាការICJ នៅទីក្រុងឡាអេ។

ខណៈនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បញ្ជាក់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ថាប្រទេសថៃមិនទទួលយកយុត្តាធិការរបស់តុលាការ ICJ តាំងពីឆ្នាំ១៩៦០ មកម្ល៉េះ ហើយបញ្ជាក់ឡើងវិញនូវគោលការណ៍នៃការដោះស្រាយបញ្ហាដោយសន្តិវិធីផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

កូដណែនាំ 91815366

· 06-09

👌👌

  • 1
ទៅកាន់

ការណែនាំពិសេស