
TNAOT News
· 06-15
អាជ្ញាធរខេត្តពោធិ៍សាត់ត្រៀមរួចរាល់ដើម្បីជម្លៀសប្រជាពលរដ្ឋតាមព្រំដែនក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ
#អាជ្ញាធរខេត្តពោធិ៍សាត់# #NEW NEWS# #សង្គម# #ព្រំដែន# #ព័ត៌មានសង្គម# #ជម្លៀសប្រជាពលរដ្ឋ#
2542
អាជ្ញាធរខេត្តពោធិ៍សាត់បានត្រៀមកម្លាំង និងរថយន្ត ប្រមាណ ១៧០គ្រឿង រួចរាល់ក្នុងការជួយអន្តរាគមន៍ ជម្លៀសប្រជាពលរដ្ឋប្រមាណ ៣០០០នាក់ ដែលស្មើនឹង៨០០គ្រួសារ នៅតាមព្រំដែនទៅកាន់ទីតាំងមាន សុវត្ថិភាពក្នុងករណីមានហេតុការណ៍ណាមួយកើត ឡើងដោយយថាហេតុ។
នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា បានចុះពិនិត្យស្ថានភាពជាក់ស្តែង នៅឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាត ប្រទេសថៃ និងបានដឹកនាំរៀបចំកម្លាំង និងរថយន្តត្រៀមជម្លៀសប្រជាពលរដ្ឋនៅតាមព្រំដែនទៅកាន់ទីតាំងមានសុវត្ថិភាព។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ដោយគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែល យកចិត្តទុកដាក់ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែនក្នុងខេត្តពោធិ៍សាត់ កម្លាំងជួរមុខ បានត្រៀមលក្ខណៈជាស្រេចក្នុងការការពារបូរណភាព ទឹកដី ហើយអាជ្ញាធរខេត្តបានត្រៀមកម្លាំង និងរថយន្តប្រមាណ ១៧០គ្រឿង រួចរាល់ក្នុងការជួយអន្តរាគមន៍ ជម្លៀសប្រជាពលរដ្ឋ។
ឯកឧត្ដម បានបន្ថែមថា ចំពោះចរន្តអគ្គីសនី ប្រព័ន្ធអ៊ីនធឺរណែត ក្នុងស្រុកវាលវែង ពុំមានតភ្ជាប់ពីប្រទេសថៃទេគឺប្រើប្រភពក្នុងខេត្តទាំងអស់។
គួរឲ្យដឹងដែរថា ខេត្តពោធិ៍សាត់ មាន ៧ក្រុង-ស្រុក ក្នុងនោះមានតែស្រុកវាលវែង ដែលមានព្រំប្រទល់ជាមួយ ខេត្តត្រាតប្រទេសថៃ ដោយភ្ជាប់មកទីរួមខេត្ត តាមរយៈផ្លូវជាតិលេខ៥៥ ដែលមានចម្ងាយ ជិត ២០០គីឡូម៉ែត្រ ស្រុកវាលវែង មានឃុំចំនួន៥ មាន គម្រោងវារីអគ្គិសនី ចំនួន២ គឺគម្រោងវារីអគ្គិសនី អាតៃ អនុភាព ១២០ មេហ្គាវ៉ាត់ ស្ថិតក្នុងឃុំអូរសោម កំពុង ដំណើរការ និងគម្រោងវារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ អនុភាព៨០មេហ្គាវ៉ាត់ ស្ថិតក្នុងឃុំប្រម៉ោយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
កូដណែនាំ 91815366
· 06-17
👍👍
Nhun Srey Pheak
· 06-15
🙏👍
- 1
ទៅកាន់