
TNAOT News
· 06-15
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥
#ឧទ្ធម្ភាគចក្រ# #បណ្តុំព័ត៌មានថ្មីៗ# #សត្វដំរី# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ទណ្ឌកម្មអាម៉េរិក# #ព័ត៌មានសង្គម#
6581
១. ដំណឹងរីករាយ! ការវះកាត់ដំបូងគេបង្អស់ជោគជ័យ សង្គ្រោះជីវិតដំរីញី “ជីក្លប់” អាយុ៤៥ឆ្នាំ នៅខេត្តសៀមរាប
តាមរយៈកិច្ចសហការរវាងអង្គការសម្ព័ន្ធសត្វព្រៃ ជាមួយអ្នកជំនាញបសុពេទ្យអន្តរជាតិ ដេអេលេហ្វង់អង្គរខេត្តសៀមរាប (KROM DES ÉLEPHANTS D’ANGKOR) បានជួយសង្គ្រោះជីវិត “ជីក្លប់” ដែលជាដំរីស្រុកញីចូលនិវត្តន៍មួយក្បាល កំពុងរស់នៅជំរំដំរីព្រៃគូលែន ស្ថិតក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយធ្វើការវះកាត់យកកម្ទេចចែ ដែលជាប់នឹងសាច់ដ៏កម្រមួយ និងជោគជ័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ។
២. អង្គការអេដ អេ អាកស្យុង បន្តគាំទ្រការអនុវត្តន៍ថ្នាលបឋមដើម្បីជួយដល់សាលារៀនគោលដៅដែលជួបការលំបាក
ប្រធានអង្គការ អេដ អេអាកស្យុង លោក វន សំភាស់ បានលើកឡើងថា អង្គការ AEA គឺតែងតែធ្វើការគាំទ្រមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ដែលមានកុមារជួបប្រទះបញ្ហាលំបាកទៅលើការសិក្សារបស់ពួកគេ ជាពិសេសកុមារក្រីក្រ កុមារដែលមានឪពុកម្ដាយចំនាកស្រុក ឬកុមារនៅក្រៅសាលារៀនជាដើម ដើម្បីផ្ដល់ឱកាសអោយពួកគេបានសិក្សារៀនសូត្រទៅលើថ្នាលឌីជីថលប្រកបទៅដោយគុណភាព។
៣. ឯកឧត្តម ប៉ែន បូណា៖ លិខិតរបស់កម្ពុជាទៅICJ បង្កប់រយលានអត្ថន័យបញ្ជាក់ស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ
ក្នុងថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ហើយ ដើម្បីស្នើសុំឱ្យតុលាការនេះជួយរកដំណោះស្រាយពាក់ព័ន្ធនឹងវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
៤. រដ្ឋមន្រ្តីក្រសួងអប់រំ ជម្រុញអោយមានការបង្កើនវេនសិក្សា TVET ឱ្យបានច្រើនដើម្បីឆ្លើយតប ទៅនឹងតម្រូវការអ្នកសិក្សា ជាពិសេសយុវជន
ថ្លែងអោយដឹងនៅក្នុងពិធីបើក ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជាជីវៈ លើកទី០៨ បានលើកឡើងថា រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ចាត់ទុកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែន។
៥. ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ
អត្ថន័យសាររបស់សម្តេចធិបតី ៖ «ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
៦. ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ២០២៥ បើកជាផ្លូវការ
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ២០២៥ បើកជាផ្លូវការក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។
៧. អាជ្ញាធរខេត្តពោធិ៍សាត់ត្រៀមរួចរាល់ដើម្បីជម្លៀសប្រជាពលរដ្ឋតាមព្រំដែនក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ
អាជ្ញាធរខេត្តពោធិ៍សាត់បានត្រៀមកម្លាំង និងរថយន្ត ប្រមាណ ១៧០គ្រឿង រួចរាល់ក្នុងការជួយអន្តរាគមន៍ ជម្លៀសប្រជាពលរដ្ឋប្រមាណ ៣០០០នាក់ ដែលស្មើនឹង៨០០គ្រួសារ នៅតាមព្រំដែនទៅកាន់ទីតាំងមាន សុវត្ថិភាពក្នុងករណីមានហេតុការណ៍ណាមួយកើត ឡើងដោយយថាហេតុ។
៨. កម្ពុជាបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃគូសជាឯកតោភាគីប្រើជាសំអាង ដែលជាប្រភពចម្បងនាំជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ
យោងតាមព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា បញ្ជាក់ថា ភាគីកម្ពុជា បានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគីហើយយកមក ប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ន និងទៅអនាគត។
៩. ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅឥណ្ឌាសម្លាប់មនុស្ស ៧នាក់
មនុស្សចំនួន ៧នាក់ មានកុមារ ២នាក់ អ្នកបើកឧទ្ធម្ភាគចក្រ និងអ្នកដំណើរប្រុស៤នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រឯកជន បន្ទាប់ពីផ្នែកខាងក្រោយនៃឧទ្ធម្ភាគចក្រត្រូវបានខូចខាត ហើយដាំក្បាលចុះនៅក្នុងរដ្ឋ Uttarakhand ភាគខាងជើងនៃប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ។
១០. ខ្មាន់កាំភ្លើងបាញ់សម្លាប់ស្ត្រីជាសមាជិកសភា Minnesota នៅអាម៉េរិក
ការតាមប្រមាញ់មួយកំពុងដំណើរការនៅក្នុងរដ្ឋ Minnesota បន្ទាប់ពីសមាជិកសភារដ្ឋពីរនាក់ត្រូវបានគេកំណត់គោលដៅ ហើយម្នាក់ក្នុងចំណោមពួកគេត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃសៅរ៍ ខណៈអភិបាលរដ្ឋ Minnesota លោក Tim Walz ហៅថាជា "អំពើហិង្សានយោបាយជាគោលដៅ"៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

យោបល់ទាំងអស់ (10)
ANAG
· 08-16
👍
មិត្ត1000331425
· 07-13
😀
លេងរិទ្ធិ
· 07-11
, ok
កូដ80512902
· 07-02
😃
កូដ80512902
· 07-01
😋
កូដ80512902
· 07-01
😅
អូនតា លេខកូដ63230368
· 06-16
😍😍
កូដណែនាំ 91815366
· 06-16
😍😍
សហ្វីយ៉ា កំពូលស្នេហ៍
· 06-15
😯😯😯
- 1
ទៅកាន់