បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-16

សមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចម៉ូតូ

#NEW NEWS# #ករណីលួចម៉ូតូ# #ក្រុងបាវិត# #សង្គម# #ព័ត៌មានសង្គម#

2455

នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិវៀតណាម ក្នុងករណីលួច ម៉ូតូ និងសន្និធិអាវុធសម្រាប់ប្រហារផ្សេងទៀត បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ កាលពីនៅថ្ងែទី១៣ ខែមិថុនា ឆ្នាំ២០២៥ ថាមានករណីចោរលួចម៉ូតូរបស់ខ្លួន នៅចំណុច ក្រុងបាវិត ខេត្តស្វាយរៀងភ្លាម ដោយមានការដឹកនាំពីលោកអធិការ កម្លាំងជំនាញនៃអធិការដ្ឋានក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត។

ជនសង្ស័យមានឈ្មោះដាំងឌិនវ៉ាង ភេទប្រុសជនជាតិវៀណាម អាយុ៣០ឆ្នាំ មានទីលំនៅ ឃុំទុងឡុក ស្រុកកានឡុក​ ខេត្តហាយទិញ ប្រទេសវៀតណាម

 ឈ្មោះទឿង មិញលឿង អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅឃុំហាយហ្វាស្រុកហាយហ្វា ខេត្តងើយអាន ប្រទេសវៀតណាម និងបានដកហូត រួមនិងវត្ថុតាង ជាក់ស្តែងមួយចំនួន ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿង រួមនិងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញខេត្តនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

កូដណែនាំ 91815366

· 06-18

👌👌

  • 1
ទៅកាន់