បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-16

កម្ពុជាទុកពេល២៤ម៉ោងឱ្យថៃបើកច្រកទ្វាព្រំដែន បើមិនដូចច្នេះទេកម្ពុជានឹងបិទគ្រប់ច្រកព្រំដែនមិនឱ្យនាំបន្លែ និងផ្លែឈើឆ្លងកាត់

#សម្តេចតេជោ ហ៊ុន សែន# #NEW NEWS# #បិទច្រកព្រំដែន# #សង្គម# #ព័ត៌មានសង្គម#

2817

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងសារពិសេសក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះថា ករណីបិទ ឬបើកច្រកព្រំដែន គឺបានបញ្ជាក់ច្បាស់ថា យោធាថៃជាអ្នកបិទ គឺត្រូវយោធាថៃជាអ្នកបើក ហើយកម្ពុជានឹងសម្របសម្រួល ព្រោះចំណងនេះយោធាថៃជាអ្នកចង គឺត្រូវជាអ្នកស្រាយដោយខ្លួនឯង។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាជាប្រទេសមានកិត្តិយស មានសេចក្តីថ្លៃថ្នូរ និងមានការទទួលខុសត្រូវ ហើយកម្ពុជា ក៏បានទុករយៈពេល ២៤ម៉ោង ដោយតម្រូវឱ្យថៃ បើកច្រកព្រំដែនឱ្យដូចដើមវិញ បើមិនដូច្នោះទេនឹងប្រកាសបិទច្រកព្រំដែនជាមួយថៃ ហើយឈានទៅការបញ្ឈប់នាំចូលបន្លែ ផ្លែឈើ មកកម្ពុជា។

សម្តេចតេជោថ្លែងថា៖«សូមប្រជាជនថៃ កុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទច្រកដូងដែលហាមឃាត់នៅការបិទផ្លែឈើ និងបន្លែ មួយថ្ងៃៗរាប់រយឡានឆ្លងកាត់កម្ពុជាដឹកទៅវៀតណាម ឥលូវនេះថ្ងៃនេះ យើងត្រូវបិទទូទាំងព្រំដែនតែម្តងទៅលើការនាំចូលបន្លែផ្លែឈើមកកម្ពុជា ប៉ុន្តែដោយសារតែមានការសន្ទនារវាងខ្ញុំជាមួយនាយករដ្ឋមន្រ្តីថៃ រវាងនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្រ្តីថៃ យើងពន្យាពេល២៤ម៉ោង ប៉ុន្តែបើថ្ងៃនេះ ភាគីថៃមិនព្រមបើកច្រកឲ្យដូចដើមវិញទេថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែន ហាមឃាត់ការនាំចូលផ្លែឈើ និងបន្លែពីថៃ មកកម្ពុជា។»។

សម្តេចតេជោតេជោថ្លែងថា ការបិទច្រក កងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃ ត្រូវតែជាអ្នកបើក ហើយកម្ពុជាមិនត្រូវចចារទៅលើបញ្ហានេះទេ មានសំណើរសុំឲ្យមានការចចារ តើសាកសមទេសម្រាប់ការចរចារឿងបែបនេះ ខណៈកម្ពុជាជាប្រទេសមានកិត្តិយស មានសេចក្តីថ្លៃថ្នូរ និងមានការទទួលខុសត្រូវ ដោយសម្តេចសង្ឃឹមថាភាគីថៃនឹងចេះទទួលខុសត្រូវ ក្នុងករណីខ្លួនបានប្រព្រឹត្តិ ហើយមកដាក់លក្ខខណ្ឌចចារដើម្បីបើក កម្ពុជាមិនទទួលយកបានទេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

កូដណែនាំ 91815366

· 06-18

👍👍

អូនតា លេខកូដ63230368

· 06-16

👌👌

Tola BMWU

· 06-16

🇰🇭

អូនតា លេខកូដ63230368

· 06-16

👌👌

  • 1
ទៅកាន់

ការណែនាំពិសេស