
TNAOT News
· 06-16
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥
#សម្ដេចតេជោ ហ៊ុន សែន# #សម្តេចធិបតី ហ៊ុន ម៉ាណែត# #បណ្តុំព័ត៌មានថ្មីៗ# #Air India# #ឯកឧត្តម ទៀ សីហា# #សង្គម# #ព័ត៌មានសង្គម#
6555
១. កម្ពុជាទុកពេល២៤ម៉ោងឱ្យថៃបើកច្រកទ្វាព្រំដែន បើមិនដូចច្នេះទេកម្ពុជានឹងបិទគ្រប់ច្រកព្រំដែនមិនឱ្យនាំបន្លែ និងផ្លែឈើឆ្លងកាត់
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងសារពិសេសក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះថា ករណីបិទ ឬបើកច្រកព្រំដែន គឺបានបញ្ជាក់ច្បាស់ថា យោធាថៃជាអ្នកបិទ គឺត្រូវយោធាថៃជាអ្នកបើក ហើយកម្ពុជានឹងសម្របសម្រួល ព្រោះចំណងនេះយោធាថៃជាអ្នកចង គឺត្រូវជាអ្នកស្រាយដោយខ្លួនឯង។
២. សម្តេចធិបតីប្រាប់ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រួលដល់ពលករខ្មែរដែលចង់មកកម្ពុជាវិញ ទោះបីមាន ឬគ្មានឯកសារក្តី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសអំពីការប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែន ដើម្បីផ្តល់សេវានិងការសម្របសម្រួលចាំបាច់នានា ដល់បងប្អូនពលករខ្មែរ ដែលមានបំណងត្រឡប់មកកម្ពុជាវិញ។
៣. រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ «មិនដែលមានក្បួនទ័ពណាបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ»
ពាក់ព័ន្ធនឹងរឿងយោធាថៃចោទថា «កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ» ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា បញ្ជាក់ថា មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះ។
៤. យន្តហោះមួយគ្រឿងទៀតរបស់ Air India ហោះត្រឡប់ទៅហុងកុងវិញ ក្រោយជួបបញ្ហាបច្ចេកទេស
យន្តហោះ Boeing 787-8 Dreamliner របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលធ្វើដំណើរទៅកាន់ទីក្រុង ញូវដេលី (New Delhi) បានវិលត្រឡប់មកទីក្រុងហុងកុងវិញ ដែលជាវិធានការប្រុងប្រយ័ត្នមួយបន្ទាប់ពីអ្នកបើកយន្តហោះសង្ស័យថាមានបញ្ហាបច្ចេកទេសពាក់កណ្តាលអាកាស។
៥. ដំណើរជីវិតលោក Dave Leduc ពីកីឡាករសាមញ្ញម្នាក់នៅប្រទេសកាណាដា មកក្លាយជាកំពូលកីឡាករប្រដាល់ Lethwei របស់ប្រទេសមីយ៉ាន់ម៉ា
1. ដំណើររបស់អ្នកក្នុងវិស័យប្រដាល់ Lethwei គឺពិតជាពិសេស។ តើអ្នកអាចចែករំលែកថាតើអ្វីដែលទាក់ចិត្តអ្នកដំបូងទៅកាន់ក្បាច់គុនបុរាណរបស់ភូមា និងវិធីដែលវាផ្សាភ្ជាប់ជាមួយអ្នកជាបុគ្គល?
៦. ជនជាតិថៃ ដែលស្នាក់នៅ និងធ្វើការនៅប៉ោយបែត បាននាំគ្នាតម្រង់ជួរឆ្លងចូលដីថៃវិញ នៅច្រកប៉ោយប៉ែត
នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ជនជាតិថៃ ដែលស្នាក់នៅ និងធ្វើការនៅប៉ោយបែត បាននាំគ្នាតម្រង់ជួរឆ្លងចូលដីថៃវិញ នៅច្រកប៉ោយប៉ែត។
៧. មន្រ្តីក្រសួងការងារត្រៀមរួចស្រេចទទួលពលករខ្មែរត្រឡប់មកកម្ពុជាទាំងឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនជាស្រេចទទួលប្រជាពលរដ្ឋ និងពលករខ្មែរយើងត្រឡប់មកមាតុភូមិជាទីស្រឡាញ់វិញទាំងឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
៨. ស្នងការខេត្តបន្ទាយមានជ័យដាក់ទណ្ឌកម្មអនុសេនីយ៍ត្រី ១រូប ដែលយករឿងរ៉ាវស្ថានការណ៍ប្រទេសជាតិមកភ្នាល់គ្នាលេងជាល្បែង
លោកអនុសេនីយ៍ត្រី ដុក ដេត ដែលភ្នាល់ ដាក់ស្រាបៀរ មួយកេះ រឿងផ្ទះអាវុធ ជាមួយសៀម ត្រូវបានស្នងការខេត្តបន្ទាយមានជ័យ ដាក់ទណ្ឌកម្ម ករណីល្មើសវិន័យ កងកម្លាំង ។
៩. អ្នកនាង សុភក្ត្រ កុសុម៉ា ស្នើសុំទៅកាន់ម្ចាស់ក្រុមហ៊ុន និងភោជនីយដ្ឋាន ជួយលើកស្ទួយតារាក្នុងស្រុកជាងតារាប្រទេសថៃ
ពិធីការិនីសម្ដីចាក់ទឹកមិនលិច អ្នកនាង សុភក្ត្រ កុសុម៉ា បានបង្ហោះសំណេរមួយក្នុងបណ្ដាញសង្គមសុំចិត្តដល់ម្ចាស់ក្រុមហ៊ុន និងភោជនីដ្ឋានទាំងអស់ ជួយលើកស្ទួយតារាក្នុងស្រុក ជៀសជាងលើកស្ទួយតារាប្រទេសជិតខាង ដែលមិនឲ្យតម្លៃ និងមើលងាយមកកាន់កម្ពុជា។
១០. ស.ស.យ.ក រៀបចំក្បួនព្យុហយាត្រា សាមគ្គីភាព ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា
ដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជនតាមរយៈការបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំការធ្វើដំណើរថ្មើរជើង "Solidarity March" ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (7)
ម៉ាក អូន
· 09-10
❤️
Luis Kom
· 07-06
👍👍
SK Taehyung
· 06-29
❤️❤️
កូដណែនាំ 91815366
· 06-18
😍😍
Chen Lyhot 460633
· 06-16
😍😍
សហ្វីយ៉ា កំពូលស្នេហ៍
· 06-16
😯😯😯
- 1
ទៅកាន់