
TNAOT News
· 06-17
រំភើបជំនួស! អ្នកផលិតមាតិកា ពេជ្រ ពិសី កំពុងតែជោគជ័យសម្រេចបានសមិទ្ធផលថ្មីជាបន្តបន្ទាប់
#NEW NEWS# #ពេជ្រ ពិសី# #កម្សាន្ត# #តារាខ្មែរ#
2367
អ្នកផលិតមាតិកាដ៏ល្បី ពេជ្រ ពិសី ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់តាមរយៈការផលិតនូវវីដេអូកម្សាន្ត និងអប់រំប្រភេទចែករំលែកផ្សេងៗ ក៏ដូចជាមានចិត្តសប្បុរសធម៌ជួយដល់អ្នកខ្វះខាតទទួលសន្ទុះនៃការគាំទ្រខ្លាំងមានអ្នកចូលទស្សនាខ្ទង់លានដង ដោយបច្ចុប្បន្នជាអ្នកជំនួញវ័យក្មេងរូបនេះជោគជ័យខ្លាំងក្នុងការផលិតនូវផលិតផលគ្រឿងសំអាងកូនខ្មែរ មានការគាំទ្រ និងទទួលស្គាល់ពីគុណភាពផ្សព្វផ្សាយតៗគ្នា។
ដោយនាពេលថ្មីៗនេះ អ្នកផលិតមាតិកា ពេជ្រ ពិសី បានធ្វើឲ្យមហាជនងាកមកចាប់អារម្មណ៍ខ្លាំង ពីភាពជោគជ័យពីមួយជំហានទៅមួយជំហាន ដោយរូបភាពក៏ដូចជាវីដេអូរបស់នាងបានទិញរថយន្តទំនើបក្នុងក្ដីស្រម៉ៃ ទទួលបានការពេញចិត្ត និងស្ញប់ស្ញែងពីសំណាក់មហាជន ពិសេសមិត្តយុវវ័យតែម្ដង។
យ៉ាងណាមិញ អ្នកជំនួញរូបនេះ គ្រប់គ្នាបានមើលឃើញពីភាពតស៊ូនិងភាពក្លាហានមានសមត្ថភាព ភាពច្នៃប្រឌិតខ្ពស់ ក្នុងការវាយលុកទីផ្សារ រហូតបានជោគជ័យក្នុងជីវិតមានសមិទ្ធផលថ្មីជាបន្តបន្ទាប់ ដោយត្រង់ចំនុចទាំងនេះហើយទើបបណ្ដាអ្នកគាំទ្រស្រលាញ់ពេញចិត្ត និងសិក្សាពីបទពិសោធន៍រៀនតាមជាគម្រូផងដែរ៕ អត្ថបទដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (3)
12345សានបាន
· 06-18
😍😍
ឡាយហុងលី
· 06-18
😀
សហ្វីយ៉ា កំពូលស្នេហ៍
· 06-17
👍👍👍👍
- 1
ទៅកាន់