TNAOT News

· 06-18

លែងលាក់បាំង DJ Soda ទម្លាយអស់គ្មានសល់ពីបញ្ហាសក់ឆេះខូចដោយសារលាបពណ៌សក់

#Dj soda# #NEW NEWS# #កម្សាន្ត# #តារាអន្តរជាតិ# #សក់ខូច#

2258

DJ Soda បានទម្លាយរូបភាព និងបង្ហាញពីការឈឺចាប់ដែលខ្លួនបានជួបប្រទះ ដោយតារាស្រីសិចស៊ីរូបនេះបានបង្ហាញអស់គ្មានសល់ពីស្ថានភាពសក់នាពេលបច្ចុប្បន្ន កំពុងតែខូចឆេះជ្រុះស្ទើរអស់ពីក្បាល ធ្វើឲ្យនាងបាត់បង់ភាពជឿជាក់ ព្រមទាំងខូចចិត្តសោកស្ដាយយ៉ាងខ្លាំង និងទុកជាសារដាស់តឿនមួយដល់អ្នកនិយមលេងពណ៌សក់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

នេះបើយោងតាមសំណេររបស់ DJ Soda បានរៀបរាប់ទាំងឈឺចាប់បែបនេះថា៖ «អ្នកទាំងអស់គ្នាប្រហែលជាមានការភ្ញាក់ផ្អើលជាមួយ នឹងរូបថតនេះ ខ្ញុំហេតុតែចង់ត្រឡប់ទៅរកស្ទីលពណ៌សក់ដូចកាលពី ៣ឆ្នាំមុន ខ្ញុំ​បានទៅ​លាប​សក់​នៅ​ហាង​ប្រចាំដូចសប់ដង សក់​របស់​ខ្ញុំ​ពី​ដើម​មាន​សភាព​ក្រាស់ និង​មាន​សុខភាព​ល្អ​​ ប៉ុន្តែ​ដោយសារតែការលាបសក់ទុកទឹក​ថ្នាំ​​​យូរ​ពេក បានធ្វើឲ្យ​សក់របស់​ខ្ញុំឆេះ​ខូចជ្រុះ​ដល់គស់សក់ ទើបខ្ញុំសម្រេចចិត្តកោរសក់ផ្នែកខាងក្រោយ និងចំហៀងក្បាល ទម្រាំតែសក់ដុះវិញគឺត្រូវចំណាយពេល ២ឆ្នាំឯណោះ។

មនុស្ស​ជា​ច្រើន​ដែល​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រឹត្តិការណ៍ និង​កម្មវិធី​នានា​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល និង​សោក​ស្តាយ​យ៉ាង​ខ្លាំង សក់​របស់​ខ្ញុំ​នៅ​តែ​ជ្រុះច្រើនៗ​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំពិបាកចិត្តខ្លាំងណាស់ ខ្ញុំគេងមិនលក់អស់រយៈពេល ២សប្តាហ៍ ហើយយំស្ទើរតែរាល់ថ្ងៃ វាពិតជាពិបាកសម្រាប់ខ្ញុំក្នុងការមើលកញ្ចក់ ពេល​ឃើញ​វីដេអូ​ដែល​អ្នក​គាំទ្រ​​ផុសពី​ខ្ញុំ ខ្ញុំ​កាន់​តែ​ខូច​ចិត្ត។

សក់​ខ្ញុំ​នៅ​តែបន្ត​ជ្រុះ​ទៀត​ ឥឡូវ​នេះ​ខ្ញុំ​តសក់ក៏មិន​បាន​ ខ្ញុំបានព្យាយាមបិទបាំងផ្នែកទំពែកជាមួយនឹងសក់ដែលនៅសល់ វា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​សោកសៅ​ជា​រៀងរាល់​ថ្ងៃ។

ជាចុងក្រោយនាងខ្ញុំចង់ចែករំលែកបញ្ហានេះជាសាធារណៈ ព្រោះមិនចង់ឱ្យអ្នកដែលស្គាល់គ្នាភ្ញាក់ផ្អើលនឹងស្ថានភាពបច្ចុប្បន្នរបស់នាងខ្ញុំ ក៏ដូចជាសារក្រើនរំលឹកដល់អ្នកមានបំណងចង់លាបសក់ ត្រូវចេះប្រុងប្រយ័ត្ន ជាពិសេសសិក្សាឱ្យបានសុីជម្រៅ ព្រោះបើមិនជួបអ្នកជំនាញពិតប្រាកដ ច្បាស់ជាខ្ទេចសក់ជាក់ជាមិនខានឡើយ»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)