
TNAOT News
· 06-18
នាយករដ្ឋមន្ត្រីថៃ ចោទប្រកាន់សម្តេចតេជោថាមានចេតនាញុះញង់ឱ្យរដ្ឋាភិបាល និងយោធាថៃបែកបាក់ផ្ទៃក្នុង
#ប្រទេសកម្ពុជា# #ប្រទេសថៃ# #កិច្ចសន្ទនា# #NEW NEWS# #ព័ត៌មាន# #ព្រំដែនកម្ពុជា-ថៃ# #ព័ត៍មានអន្តរជាតិ#
2990
នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra នៅថ្ងៃពុធនេះ ទទួលស្គាល់ កិច្ចសន្ទនាបែកធ្លាយជាមួយសម្តេចតេជោ ហ៊ុន សែន ជុំវិញការរិះគន់យោធាថៃ និងសម្តែងការមិនពេញចិត្តចំពោះ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចេញវីដេអូឃ្លីបនៃកិច្ចសន្ទនាតាមទូរស័ព្ទ ដោយចោទប្រាកាន់ថាសម្តេចតេជោ មានចេតនាប៉ុនប៉ងញុះញង់ឱ្យមានការបែកបាក់ផ្ទៃក្នុងរវាងរដ្ឋាភិបាល និងយោធាថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នាអំឡុង លោកស្រី Paetongtarn បានធ្វើសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថាសម្លេងនោះជាកិច្ចសន្ទនាឯកជន ហើយនាយករដ្ឋមន្ត្រីថៃរូបនេះក៏បានលើកឡើងថាទៅថ្ងៃមុខមិនដឹងថាអាចមានការការសន្ទនាជាលក្ខណៈឯកជនបែបនេះទៀតឬអត់នោះទេ។
ជាក់ស្តែង ការសន្ទនានេះបានធ្វើឡើងបន្ទាប់ពីឃ្លីបរបស់មេបញ្ជាការភូមិភាគទី២ថៃ ដែលបានអះអាងថាតំបន់មុំបីជារបស់ថៃ ហើយប្រសិនបើកម្ពុជាចង់បានវិញ ត្រូវធ្វើសង្គ្រាម។ ខណៈនាយករដ្ឋមន្ត្រីថៃ បានទូរស័ព្ទទៅបំភ្លឺពីបញ្ហានេះ និងស្នើឱ្យកម្ពុជាបើក និងបិទច្រកព្រំដែនព្រមគ្នាដើម្បីដោះស្រាយ ប៉ុន្តែកម្ពុជាបដិសេធ។
ជុំវិញការបែកធ្លាយសារសម្លេងនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសារបញ្ជាក់ច្បាស់ហើយថាសម្តេចមិនមែនជាអ្នកបញ្ចេញសំឡេងសន្ទនានោះទេ។ តែសម្តេច បានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹងផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
អូនតា លេខកូដ63230368
· 06-18
👍👍
សហ្វីយ៉ា កំពូលស្នេហ៍
· 06-18
😯😯😯😯
- 1
ទៅកាន់