
TNAOT News
· 06-19
នាយករដ្ឋមន្ត្រីថៃថាមិនលាលែងពីតំណែង ថែមទាំងចាប់ដៃរួបរួមជាមួយយោធា
#ព័ត៌មាន# #យោធា# #DEVELOPING NEWS# #Paetongtarn Shinawatra# #ព័ត៍មានអន្តរជាតិ# #នាយករដ្ឋមន្ត្រីថៃ#
2596
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃព្រហស្បតិ៍នេះ បានចេញមុខសុំទោសចំពោះការបែកធ្លាយការសន្ទនាអំពីមេបញ្ជាការតំបន់កងទ័ពទី២ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងបានធានាឯកភាពជាមួយយោធាដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃ។
នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានថ្លែងឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយជាមួយមេដឹកនាំយោធាថា៖«ខ្ញុំសុំទោសបងប្អូនជនជាតិថៃទាំងអស់ ទាក់ទងនឹងឃ្លីបសំឡេងនៃការសន្ទនារបស់ខ្ញុំជាមួយថ្នាក់ដឹកនាំកម្ពុជា ខ្ញុំមិនដឹងថានឹងត្រូវបានថត និងផ្សព្វផ្សាយបែបនេះទេ។ ឥឡូវនេះ យើងបានបញ្ជាក់រឿងនេះជាមួយកងកម្លាំងប្រដាប់អាវុធហើយ។ នេះជាពេលដែលយើងត្រូវសហការ និងបង្រួបបង្រួមកម្លាំងរបស់យើង គ្រប់ភាគីបានសន្និដ្ឋានថា នេះជាការគំរាមកំហែងដល់សន្តិសុខជាតិ។ នេះមិនមែនជាការគំរាមកំហែងតូចតាចទេ។ ថ្ងៃនេះ យើងគ្មានពេលប្រយុទ្ធគ្នាឯងបែបនេះទេ យើងត្រូវការពារអធិបតេយ្យភាពរបស់យើង»។
លោកស្រីបានធានាដល់សាធារណជនថា រដ្ឋាភិបាលរបស់លោកស្រីនៅតែរួបរួមជាមួយកងកម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសថៃប្រឆាំងនឹងការឈ្លានពានណាមួយពីប្រទេសកម្ពុជា។
ក្នុងឃ្លីប លោកស្រី Paetongtarn បាននិយាយសំដៅទៅលើមេបញ្ជាការកងទ័ពទី២ ដោយថានៅខាងភាគីទាំងរដ្ឋាភិបាលថៃ និងកម្ពុជា។ ភាពចម្រូងចម្រាសបានកើតឡើងបន្ទាប់ពីមេបញ្ជាការបានកាត់បន្ថយម៉ោងប្រតិបត្តិការនៅច្រកព្រំដែនកម្ពុជា-ថៃ៕
ប្រែសម្រួលដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

មនុស្សស្រី ចេះខឹង ចេះអន់ចិត្ត ដូចបុរសដែរ

យោបល់ទាំងអស់ (0)