
Cambo-China
· 06-19
មូលនិធិចិន PEACELAND ផ្ទេរ-ប្រគល់គ្រឿងចក្រចំនួន១គ្រឿងអង្គភាព CMAC
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2480
តាមរយៈជំនួយសប្បុរសធម៌របស់មូលនិធិចិន PEACELAND ប្រគល់គ្រឿងចក្រចំនួន ១គ្រឿងដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីជួយកម្ពុជាលើកិច្ចអភិវឌ្ឍន៍ជនបទក្រោយការបោសសម្អាតមីនរួចជូនសហគមន៍ និងប្រជាពលរដ្ឋ។
អង្គភាព CMAC នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំពិធីផ្ទេរ-ប្រគល់គ្រឿងចក្រចំនួន១គ្រឿងម៉ាកSANYI តាមរយៈជំនួយសប្បុរសធម៌របស់មូលនិធិចិន PEACELAND ក្រោមវត្តមានចូលរួមរបស់ លោកស្រី Song Ximei ប្រធាននាយកដ្ឋានសង្គ្រោះគ្រោះមហន្តរាយនៃមូលនិធិសប្បុរសធម៌ Sanyi អង្គការPEACELAND អគ្គនាយកក្រុមហ៊ុនSANYIប្រចាំនៅកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួនទៀតផងដែរ។
ថ្លែងក្នុងពិធីនេះ លោកស្រី Song Ximei បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា ជាពិសេសការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋក្រោយការបោសសម្អាតមីន និងសំណលយុទ្ធភណ្ឌសង្គ្រាម សម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនដល់ប្រជាពលរដ្ឋនៅតំបន់ដែលរងគ្រោះដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។
លោកស្រីបានបន្តថា នេះជាជំហានទី១ ដែលមូលនិធិចិនPEACELAND បានផ្តល់ជូនគ្រឿងចក្រនេះមកអង្គភាពCMAC ហើយលោកស្រី សង្ឃឹមថា នាពេលខាងមុខលោកស្រី និងបន្តកៀរគរជំនួយបន្ថែមទៀតពីសប្បុរសជន និងវិនិយោគិនពីប្រទេសចិន។
ជាមួយគ្នានេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលចិនដែលបានបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ជាពិសេសលើការកសាង និងអភិវឌ្ឍន៍កម្ពុជាឡើងវិញក្រោយពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងថ្លែងអំណរដល់មូលនិធិចិនPEACELAND ដែលបានខិតខំកៀរគរជំនួយដើម្បីផ្តល់ជូននូវគ្រឿងចក្រ សម្រាប់បម្រើឱ្យការអភិវឌ្ឍនិងវិស័យបោសសម្អាតមីននៅកម្ពុជា ខណៈជំនួយនេះគឺពិតជាមានសារប្រយោជន៍សម្រាប់បន្តគាំទ្រដល់សកម្មភាពអង្គភាពCMAC ក្នុងការជួយលើកិច្ចអភិវឌ្ឍន៍ជនបទក្រោយការបោសសម្អាតមីនរួចជូនសហគមន៍និងប្រជាពលរដ្ឋ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន

ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា

【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង

គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា

ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់