
TNAOT News
· 06-19
អ៊ីរ៉ង់បាញ់មីស៊ីលបំផ្លាញ មន្ទីរពេទ្យអ៊ីស្រាអែល ក្រោយទីតាំងនុយក្លេអ៊ែររបស់ខ្លួនត្រូវវាយប្រហារ
#មីស៊ីល# #នុយក្លេអ៊ែរ# #NEW NEWS# #ព័ត៌មាន# #អ៊ីរ៉ង់# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
2016
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នេះអ៊ីស្រាអែលបានវាយ ប្រហារទីតាំងនុយក្លេអ៊ែរដ៏សំខាន់មួយរបស់អ៊ីរ៉ង់ ភ្លាមៗអ៊ីរ៉ង់ ក៏បានបាញ់មីស៊ីលសងសឹកវិញទៅលើទីតាំងមន្ទីរពេទ្យអ៊ីស្រាអែល ខណៈសហរដ្ឋអាមេរិក កំពុងធ្វើឱ្យពិភពលោក ដាក់ការទស្សន៍ទាយថា តើសហរដ្ឋអាមេរិកនឹងចូលរួមជាមួយអ៊ីស្រាអែល ក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើអ៊ីរ៉ង់ដែរឬទេ?ជាក់ស្តែង ក្នុងរយៈពេល ១សប្តាហ៍នៃការវាយប្រហារតាមអាកាស និងការបាញ់កាំជ្រួចរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានសម្លាប់យោធាកំពូលរបស់អ៊ីរ៉ង់ ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ បានបំផ្លាញទីផលិតអាវុធរបស់អ៊ីរ៉ង់ និងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរសំខាន់ៗ និងបានសម្លាប់មនុស្សរាប់រយនាក់។ ខណៈដែលការវាយប្រហារសងសឹករបស់អ៊ីរ៉ង់បានសម្លាប់ជន ស៊ីវិលយ៉ាងហោចណាស់ ៤០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល។
ក្រុមសិទ្ធិមនុស្សអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦៣៩នាក់ រួមទាំងជនស៊ីវិល ២៦៣នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រមាណ ១៣០០នាក់ទៀតរងរបួស។ ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលប្រមាណ ៤០០គ្រាប់ និងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់នៅអ៊ីស្រាអែល និងរាប់រយនាក់រងរបួសផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)