បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-20

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥

#សម្តេចតេជោ ហ៊ុន សែន# #បណ្តុំព័ត៌មានថ្មីៗ# #លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី# #សង្គម# #លោកឧកញ៉ា ហ៊ួត ជា# #ព័ត៌មានសង្គម#

6090

១. សម្តេចតេជោសង្ឃឹមថា នាយករដ្ឋមន្ត្រីកម្ពុជានឹងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុច

សម្តេចតេជោ ហ៊ុន សែន បង្ហោះសារលើបណ្តាញសង្គមដោយបានលើកឡើងពាក់ព័ន្ធនឹងទំនាក់ទំនងរបស់គ្រួសារសម្តេចតេជោ និងគ្រួសារថាក់ស៊ីន ព្រមទាំងបានភ្ជាប់នូវការស្វាគមន៍ ព្រះតេជគុណឪស៊ុច ដែលត្រូវបានសម្តេចធិបតីនាយករដ្ឋមន្រ្តីទទួលយកមកគង់នៅកម្ពុជាផងដែរ។

២. លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួបសំណេះសំណាល ផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់ស្ទឹងមានជ័យទី២

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសំណេះសំណាល ផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៣. មិនអោបដៃឈរមើល! លោកឧកញ៉ា ហ៊ួត ជា ប្រកាសផ្ដល់សម្ភារគ្រឿងសំណង់ជួយសម្រាលបន្ទុកដល់ កញ្ញា ពេជ្រ ចរណៃ

លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ដ៏ល្បីមួយនៅកម្ពុជា បានប្រកាសជួយឧបត្ថម្ភនៅសម្ភារគ្រឿងសំណង់មួយចំនួនដល់ កញ្ញា ពេជ្រ ចរណៃ គ្រូបង្វឹកល្បុកតោ ដែលបានជួបទុក្ខធំត្រូវអគ្គិភ័យឆាបឆេះហាងអាហារដ្ឋានអស់ទាំងស្រុង ទាំងដែលហាងនៅមិនទាន់បានបើកដំណើរការនៅឡើយ តែអ្វីដែលកាន់តែពិបាកនឹងទុក្ខផ្ទួនៗនោះ គឺកញ្ញាត្រូវរ៉ាប់រងសាងសងផ្ទះជូនម្ចាស់ដើមវិញចំនាយទឹកប្រាក់ខ្ទង់សែនដុល្លារ ដែលនេះជាចំនួនដ៏ដែលកញ្ញានៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយ។

៤. ជំនន់ទឹកភ្លៀង បង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញនៅភាគខាងត្បូងប្រទេសចិន

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគខាងត្បូងប្រទេសចិន ខណៈដែលភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងហូរហៀរលិចផ្លូវ ចាក់ចូលតាមបឹងបួរ ប្រឡាយ ស្ទឹង បង្កឲ្យកើតជាទឹកជំនន់បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន។

៥. ជនជាតិអាហ្វហ្គានីស្ថាន ២៦៩នាក់ត្រូវបានដោះលែងពីប៉ាគីស្ថានត្រឡប់ទៅផ្ទះវិញ

ជនជាតិអាហ្វហ្គានីស្ថាន សរុបចំនួន ២៦៩នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់ប្រទេសប៉ាគីស្ថាន ត្រូវបានដោះលែង និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតអាហ្វហ្គានីស្ថានវិញ កាលពីថ្ងៃព្រហស្បតិ៍ ម៉ោងនៅក្នុងស្រុក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក Tolonews នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ។

៦. មនុស្សម្នាក់ស្លាប់ សង្ស័យបង្កមកពីរលកកម្តៅ ដែលជះឥទ្ធិពលទៅលើប្រទេសជប៉ុន

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ នៅថ្ងៃសុក្រ ម៉ោងនៅក្នុងស្រុកថា មនុស្សម្នាក់បានស្លាប់ដោយសារការសង្ស័យថាកើតជំងឺគ្រុនក្តៅនៅក្នុងខេត្ត Gifu ភាគកណ្តាលរបស់ប្រទេសជប៉ុន ខណៈដែលរលកកំដៅបានបន្តបោកបក់ពាសពេញប្រទេស។

៧. សមត្ថកិច្ចប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម

សមត្ថកិច្ចប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម។

៨. លោក ធែល ថៃ និង ពេជ្រ ថៃ សម្រេចផ្លាស់ប្ដូរឈ្មោះគណនី Facebook ប្ដូរពាក្យ«ថៃ»មកជាខ្មែរ ព្រោះហេតុផលមួយនេះ

នាពេលថ្មីៗកន្លងមកនេះ មហាជនអ្នកលេងបណ្ដាញសង្គមកំពុងតែផ្ទុះការចាប់អារម្មណ៍ភ្ញាក់ផ្អើល និងពេញចិត្តយ៉ាងខ្លាំង ចំពោះតារាចម្រៀងប្រុស ២រូប បានសម្រេចផ្លាស់ប្ដូរឈ្មោះក្នុងបណ្ដាញសង្គមពីពាក្យថៃ ជំនួសដោយពាក្យខ្មែរវិញ។

​៩. ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា សម្រុកហ្វឹកហាត់ត្រៀមប៉ះនឹងក្រុមជម្រើសជាតិហ្គាំ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

៤ថ្ងៃទៀតតែប៉ុណ្ណោះ ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិនារីកម្ពុជា នឹងក្រុមជម្រើសជាតិហ្គាំ(Guam) ចាប់ផ្តើមហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

១០.កម្ពុជា និងម៉ាឡេស៊ី រួមគ្នាពង្រឹង និងពង្រីកការតភ្ជាប់ផ្នែកទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន

កម្ពុជា និងម៉ាឡេស៊ី បានឯកភាពពីសារៈសំខាន់របស់វិស័យទេសចរណ៍ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ព្រមទាំងបានសំដែងនូវក្តីសោមន្សពីលទ្ធភាពដ៏ល្អ និងគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិទេសចរណ៍កន្លងមក។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

មិត្ត1000333022

· 08-10

,😊

កូដ80512902

· 07-01

😥

អូនតា លេខកូដ63230368

· 06-21

😍😍😍

  • 1
ទៅកាន់