បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-24

ផ្អើលទាំងយប់! ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះបាយខូចខាតសម្ភារមួយចំនួនធំ

#ខេត្តកំពង់ស្ពឺ# #NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម#

2379

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៣:៤៥នាទី មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះផ្ទះបាយប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅក្នុងភូមិត្រស់សាលា សង្កាត់ស្វាយប្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ម្ចាស់ផ្ទះមានឈ្មោះ ជា ឃឹន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ក្នុងករណីអគ្គិភ័យនេះបណ្តាលអោយមានរងការខូចខាតដូចក្រោម៖

- ផ្ទះបាយ១ខ្នង ទំហំ៦×៦ ជញ្ជាំងក្ដាប្រកស័ង្កសី 

- ស្រូវចំនួន ០៣តោន 

- ម៉ូតូចំនួន ០២គ្រឿង ម៉ាកហុងដា 

- ម៉ូទ័រកិនស្រូវខ្នាតតូច ០១គ្រឿង និងសម្ភារៈមួយចំនួនទៀត ដោយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យមានអគ្គិភ័យឆាបឆេះកើតឡើង។

ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានចាត់កម្លាំងជំនាញចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់កម្លាំងចំនួន ១០នាក់ កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមនចំនួន ០៦នាក់ រថយន្តពន្លត់អគ្គីភ័យ១គ្រឿង កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គីភ័យចំនួន០៤នាក់ រថយន្តពន្លត់អគ្គីភ័យ ០១គ្រឿង ទើបយើងអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះឲ្យរលត់ទៅវិញ នៅវេលាម៉ោង00និង៤០នាទី ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់