
TNAOT News
· 06-24
សម្ដេចតេជោ៖ គ្មានសេចក្តីសុខ ឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ
#សម្ដេចតេជោ ហ៊ុន សែន# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
2611
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូននិងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារភ្ជាប់ជាមួយខ្លឹមសារថា៖«បងប្អូនគេទាំង៣នាក់ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ស្លៀកទាហ៊ានក៏ទៅ ស្លៀកស៊ីវិលក៏ទៅដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន»។
សម្តេចតេជោក៏បានបង្ហាញពីរូបភាពបច្ចុប្បន្ន និងអតីតកាលនៃកូនប្រុសទាំង៣របស់សម្តេច ដោយចំអន់ កូនប្រុសពៅ ថា៖«បងប្អូនប្រុស៣នាក់នេះម្នាក់ពាក់អាវខ្មៅចាប់យកអាជីពការងារខុសហើយដោយសារអត់មានសក់ក្បាលហើយអត់មានមួកពាក់ទៀត។ឯអ្នកមានសក់បែរជាមានមួកពាក់ទៅវិញ។កាលពីតូចសក់ច្រើនជាងគេពេលនេះអត់សក់ទៅវិញតែក៏ស្រួលម្យ៉ាងដែរមិនពិបាកចំណាយពេលសិតសក់មុនពេលចេញដំណើរ»៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
សហ្វីយ៉ា កំពូលស្នេហ៍
· 06-25
😘😘😘
- 1
ទៅកាន់