
TNAOT News
· 06-25
នារីក្លាហាន! កម្លាំងCMAC ដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទM117 ដោយជោគជ័យ
#កម្លាំងជំនាញ# #ខេត្តតាកែវ# #ព្រលានយន្តហោះ# #NEW NEWS# #សង្គម# #អង្គភាព CMAC# #ព័ត៌មានសង្គម#
2237
កម្លាំងជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះ បានដោះបន្សាបនិងដឹកជញ្ជូនគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទM117 ប្រកបដោយសុវត្ថិភាព។ គ្រាប់បែកប្រភេទM117នេះ គឺមានទម្ងន់ប្រមាណ ៣៧២គីឡូក្រាម មានបណ្តោយជាង២ម៉ែត្រ មានអង្កត់ផ្ចិតជាង៤០សង់ទីម៉ែត្រ ខណៈគ្រាប់បែកM117នេះ អាចទម្លាក់ពីយន្តហោះប្រភេទB52 ក្នុងកំឡុងឆ្នាំ១៩៧៣។ គ្រាប់បែកនេះត្រូវបានគេរកឃើញនៅភូមិបាក់កូដ ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងជម្រៅប្រមាណជាង៤ម៉ែត្រ។ យ៉ាងណាមិញ ទីតាំងនៅតំបន់នេះ គឺត្រូវបានគេរកឃើញសរុបចំនួន ១១គ្រាប់ ដូចមានបង្ហាញក្នុងគំនូសប្លង់។
សូមបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតិពីសម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល អង្គភាពស៊ីម៉ាក់បាននិងកំពុងស្រាវជ្រាវផ្ទៀងផ្ទាត់ទិន្នន័យការទម្លាក់គ្រាប់បែកនៅកម្ពុជា លើទីតាំងប្រមាណជាង២៣០,០០០កន្លែង ក្នុងក្របខណ្ឌទូទាំងប្រទេសនិងរៀបចំប្រពន្ធ័ទិន្នន័យជាតិAI សម្រាប់គ្រប់គ្រងនិងដោះស្រាយវិបត្តិគ្រាប់បែកសំណល់សង្គ្រាម ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាជនកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
អូនតា លេខកូដ63230368
· 06-25
👍👍👍
សហ្វីយ៉ា កំពូលស្នេហ៍
· 06-25
👍👍👍👍
- 1
ទៅកាន់