
TNAOT News
· 06-25
ទីបំផុតចាប់បានហើយ! មុខសញ្ញាគាស់ផ្ទះលួចយកសម្ភារៈគ្រឿងអលង្ការ នៅក្រុងតាខ្មៅ
#NEW NEWS# #សង្គម# #ក្រុងតាខ្មៅ# #ព័ត៌មានសង្គម# #ចោរលួច#
2237
ជនសង្ស័យម្នាក់ ធ្វើសកម្មភាពគាស់ផ្ទះ លួចយកសម្ភារៈគ្រឿងអលង្ការ ត្រូវបាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួនបាន និង យកបានទ្រព្យសម្បត្តិមួយចំនួនប្រគល់ជូនជនរងគ្រោះវិញ។
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញព្រហ្មទណ្ឌក្រុង សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវតាមនីតិវិធីជំនាញរហូតឈានដល់ការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ រិន សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្រោមស្ពានវត្តព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ ករណី អំពើលួចមានស្ថានទម្ងន់ទោស(គាស់ផ្ទះ) កើតហេតុថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៣និង០០នាទីយប់ នៅចំណុចផ្លូវ២១ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឈប់ស្រឡាញ់គេម្នាក់ឯង

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

យោបល់ទាំងអស់ (1)
សហ្វីយ៉ា កំពូលស្នេហ៍
· 06-25
😡😡😡
- 1
ទៅកាន់