បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-25

តស់! នាំគ្នាជួយសេដ្ឋកិច្ចក្នុងស្រុកយើង ជាមួយការគាំទ្រផលិតផលខ្មែរ!

#ការគាំទ្រ# #ផលិតផលខ្មែរ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

2338

យើងគ្រប់គ្នាមានចំណែកសំខាន់ណាស់ក្នុងការជួយឲ្យសេដ្ឋកិច្ចស្រុកកាន់តែរីកចម្រើន។ ដឹងអត់ថា ការជួយទិញផលិតផលក្នុងស្រុកហ្នឹងហើយ ជាមធ្យោបាយល្អបំផុតដើម្បីរួមចំណែកកសាងប្រទេសជាតិយើង!

រាជរដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយការនាំចូលពីប្រទេសជិតខាងដូចជាថ្មីៗនេះបិទការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ ដែលនាំឲ្យការជួយគាំទ្រផលិតផលខ្មែរកាន់តែសំខាន់លើសពីមុនទៅទៀត។

ក្នុងចំណោមក្រុមហ៊ុនខ្មែរល្បីៗជាច្រើន ក្រុមហ៊ុន វឌ្ឍនៈ ជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោ ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០% ហើយក្រុមហ៊ុន វឌ្ឍនៈ មិនត្រឹមតែល្បីក្នុងស្រុកទេ តែល្បីដល់បរទេសទៀត ទទួលស្គាល់ពីគុណភាព ព្រមទាំងឈ្នះមេដាយមាស និងពានរង្វាន់ពេជ្រជាច្រើនទៀតផង។ នេះហើយជាភស្តុតាងបញ្ជាក់ថា ផលិតផលខ្មែរយើងពិតជាមានគុណភាពខ្ពស់ប្រកួតប្រជែងជាមួយផលិតផលបរទេសយ៉ាងពិតប្រាដ។ 

តួយ៉ាងយើងឃើញប្រជាជនខ្មែរមួយចំនួនធំ ពិសេសកម្មករ កម្មការី អ្នកបើកបរ ច្រើននិយមពិសាភេសជ្ជៈកំប៉ុងនាំចូលពីប្រទេសថៃ មានដូចជាភេសជ្ជៈប៉ូវកម្លាំង ស្រាបៀរជាដើម ដូច្នេះសូមគួរងាកមកគាំទ្រ លើកស្ទួយ ផលិតផលក្នុងស្រុក ដូចជាភេសជ្ជៈប៉ូវកម្លាំងគ្រុឌជាដើម មានជាច្រើនជម្រើស ពោរពេញទៅដោយគុណភាព។ នេះហើយជាមោទកភាពរបស់ខ្មែរយើង ផលិតដោយកូនខ្មែរពិតៗ!

គាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ មិនមែនត្រឹមតែបានទទួលបានផលិតផលល្អ គុណភាពខ្ពស់នោះទេ តែយើងក៏បានចូលរួមដោយផ្ទាល់ក្នុងការ៖ បង្កើនចំណូលជាតិ ផ្ដល់ការងារឲ្យបងប្អូនខ្មែរយើងរាប់ពាន់នាក់ ជួយជំរុញឧស្សាហកម្មក្នុងស្រុកឲ្យរីកចម្រើនទៅមុខទៀត ហើយព្រមទាំងបានជួយត្រលប់ទៅដល់សង្គម និងចូលរួមអភិវឌ្ឍនប្រទេសជាតិស្ទើរគ្រប់វិស័យជាមួយរដ្ឋាភិបាល។ ការសម្រេចចិត្តទិញផលិតផលខ្មែរ គឺប្រៀបដូចជាការវិនិយោគទៅលើអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសយើង។

យើងម្នាក់ៗអាចក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរឹងមាំ និងមានឯករាជ្យភាព។

តស់! បន្តជួយគាំទ្រផលិតផលខ្មែរ ជាពិសេសផលិតផលពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបង្ហាញពីទឹកចិត្តស្នេហាជាតិ និងរួមចំណែកកសាងកម្ពុជាយើងឲ្យកាន់តែរុងរឿងទាំងអស់គ្នា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

អូនតា លេខកូដ63230368

· 06-25

👌👌👌

  • 1
ទៅកាន់