បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-26

ថៃបើកច្រកទ្វារអន្តរជាតិភ្នំដីឲ្យពលករខ្មែរត្រលប់មកកម្ពុជាវិញ សម្រាប់តែថ្ងៃទី២៦នេះប៉ុណ្ណោះ

#ប្រទេសកម្ពុជា# #ប្រទេសថៃ# #NEW NEWS# #ស្រុកសំពៅលូន# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#

2540

ច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន ភាគីថៃបើកឱ្យអនុញ្ញាតឱ្យពលករដែលកកស្ទះ នៅផ្សារថៃឱ្យចេញមកប្រទេសកម្ពុជាវិញ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ ម៉ោង ១៦:០០ នាទីរសៀល សម្រាប់តែថ្ងៃទី២៦នេះ។

ទីស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ២១និង២០នាទីយប់ ការិយាល័យទំនាក់ទំនងព្រំដែនថៃ បានទំនាក់ទំនងមកលោកវរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំច្រកទ្វារអន្តរជាតិភ្នំដី(គីឡូ១៣) តាមរយៈប្រព័ន្ធទំនាក់ទំនង Line នៅវេលាម៉ោង ២១និង២០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដែល​មាន​ខ្លឹមសារដូចតទៅនេះ ភាគីថៃនឹងបើកច្រកទ្វាអន្តរជាតិច្រកខៅឌីន វេលាម៉ោង ៨:០០នាទីព្រឹក ដល់ ម៉ោង ១៦:០០ នាទីរសៀល៖

១-អនុញ្ញាតឲ្យពលករដែលកកស្ទះ នៅផ្សារថៃ ឲ្យចេញមកប្រទេសកម្ពុជាវិញបាន។, ២-អនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលទៅទិញទំនិញនៅផ្សារថៃបាន ដោយប្រើលិខិ៎ឆ្លងដែន។, ៣-អនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ដែលមានលិខិតណាត់ពេទ្យ ចូលទៅខេត្តស្រះកែវ ឬ ស្រុកអារញ្ញ បាន ដោយប្រើលិខិតឆ្លងដែនទៅព្រឹក វិលល្ងាច។, ៤-អ្នកដែលមានជំងឺធ្ងន់ធ្ងរត្រូវបានការអនុញ្ញាត ពីការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃ ស្រុកអារញ្ញ ដោយមានការបញ្ជាក់ពីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ។, ៥-អនុញ្ញាតអោយអ្នកជំងឺដែលបានទទួលការណាត់ពីពេទ្យនៅឯបាងកក អាចធ្វើដំណើរទៅបាន ដោយប្រើលិខិតឆ្លងដែន បានរយះពេល ២ ថ្ងៃ (ករណីអាចនៅបន្តបានលុះត្រាតែពេពេទ្យចេញលិខិតបញ្ជក់ )។, ៦-អនុញ្ញាតអោយយាន្តយន្តកម្ពុជា ដែលកកស្ទះ នៅផ្សារថៃ ឲ្យវិលត្រលប់មកកម្ពុជាវិញបាន។, ៧-ហាមម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ចេញពីកម្ពុជា ចូលទៅថៃ។, ៨-ហាម​យានយន្តថៃ គ្រប់ប្រភេទ ឆ្លងដែនមកកម្ពុជាបានឡើយ។

ជាមួយគ្នានេះ នៅខេត្តបន្ទាយមានជ័យ ភាគីថៃបានបិទបើកច្រកដោយឯកតោភាគី ដោយមិនបានជូនដំណឹងមកខាងកម្ពុជានោះទេ។ ខណៈពេលនេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ កំពុងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រង់ចាំមើលស្ថានភាពជាក់ស្តែង ដោយឡែក សិស្សានុសិស្សអនុញ្ញាតឱ្យចេញចូលធម្មតាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់